អាគារ​រូបរាង​ដូច​ប្រដាប់​ភេទបុរស​នៅ​ចិន​កំពុងតែ​ល្បី​

1193
ចែករម្លែក

​អគារ​ដ៏​ចម្រូងចម្រាស​មួយ​នៅ​ប្រទេស​ចិន ដែល​អ្នកស្រុក​រិះគន់ថា “​មើលទៅ​ដូច​លិង្គ​” កំពុងតែ ល្បី​ពេញ​បណ្តាញ​ទំនាក់ទំនង​សង្គម ក្រោយពី​មាន​អ្នកធ្វើ​វីដេអូ​ត្រូល (troll) ដែល​បង្ហាញ​ពី កាំជ្រួច​បាញ់​ចេញពី​ដំបូល​អគារ​នេះ​។​

​អគារ​មជ្ឈមណ្ឌល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្មី​គ័ង​ស៊ី (Guangxi New Media Centre) ដែលមាន​ទី តាំង​ស្ថិតនៅ​ខេត្ត​គួ​ង​ស៊ី (Guangxi) ប្រទេស​ចិន​ខាងលើនេះ​បាន​ដំណើរ ការសង​សង់​ជិត ២ ឆ្នាំ​ហើយ​។

​ប៉ុន្តែ​ប្រជាជន​នៅក្នុង​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម​នេះ​ហាក់​មិន​ពេញចិត្ត​រចនាបទ​នៃ អគារ​នេះឡើយ ពីព្រោះ​វា​មាន​ទ្រង់ទ្រាយ​ដូច​លិង្គ​ពេក​។ អគារ​នេះ​ហាក់​មាន​ពងស្វាស ២ និង​មាន​លិង្គ ពោលគឺ​ដូច​ប្រដាប់បន្តពូជ​រប​ស់បុរ​ស​មែនទែន​។​

​តោះ​! បើ​ចង់​ជ្រាប​កាន់តែច្បាស់​ថា​តើ​វា​ដូច​ខ្លាំង​ប៉ុណ្ណា សូម​មើល​រូបភាព​ខាងក្រោម ទាំងអស់គ្នា​៕ ប្រែ​សម្រួល​: ខុម