អាគី​រ៉ា​និង​បក្ខពួក​២​នាក់​ទៀត ត្រូវបាន​ចៅក្រម​ស៊ើបសួរ​ដោះលែង​បណ្តោះអាសន្ន​ឲ្យ​នៅក្រៅ​ឃុំ​

273

ដោយ​: ស​.​រ / ភ្នំពេញ​: ជន​ដែល​ត្រូវ​ចោទ​ឈ្មោះ​អាគី​រ៉ា និង​បក្ខពួក​ចំនួន​២​នាក់​ទៀត ដែល​ត្រូវបាន​ចាប់ខ្លួន​ក្នុងករណី​បើក​មជ្ឈមណ្ឌល ហើយ​រក្សាទុក​នៅ​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ដោយ​ខុសច្បាប់​ជាច្រើន​នៅក្នុង​មូលដ្ឋាន​ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ហើយ​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ​នោះ​ឥឡូវ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប សម្រេច​ដោះលែង​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​ហើយ​។​

អាគី​រ៉ា​និង​បក្ខពួក​២​នាក់​ទៀត ត្រូវបាន​ចៅក្រម​ស៊ើបសួរ​ដោះលែង​បណ្តោះអាសន្ន​ឲ្យ​នៅក្រៅ​ឃុំ​

​ប្រភពពី​សាលាដំបូង​ខេត្តសៀមរាប បានបញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៨​នេះ​ថា ជន​ដែល​ត្រូវ​ចោទ​ទាំង​៣​នាក់ ដែល​ត្រូវបាន​ចៅក្រម​ដោះលែង​ឲ្យ​នៅ​បណ្តោះអាសន្ន​នៅក្រៅ​ឃុំ កាលពី​ល្ងាច​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៨ ដោយ​ចៅក្រម​ស៊ើបសួរ ស៊ិន សុ​វណ្ណា​រ័ត្ន​។​

​ជន​ដែល​ត្រូវ​ចោទ​ទាំង​៣​នាក់​គឺមាន​ទី​១​ឈ្មោះ អាគី​រ៉ា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ តួនាទី​ជា​ប្រធាន​អង្គការ​សារមន្ទីរ​មីន​កម្ពុជា មាន​ទីលំនៅ​ភូមិ​ខ្នារ ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី​, ទី​២ អឿន យ៉ុ​ន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ តួនាទី​ជា​អនុប្រធាន​អង្គការ នៅ​ភូមិ​ខ្នារ​ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី​។​ទី​៣ ហ៊ា​ញ សុគន្ធា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ តួនាទី​ជា​ប្រធាន​ប្រតិបត្តិ រស់នៅ​ភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ។​

​សូមបញ្ជាក់ថា លោក អាគី​រ៉ា ដែល​មហាជន​ស្គាល់​ថា ជា​វីរបុរស​មីន​កម្ពុជា ត្រូវបាន​ចាប់ខ្លួន​ពីបទ​រក្សាទុក​អាវុធ​ខុសច្បាប់​នៅក្នុង​អង្គការ​របស់លោក ស្ថិត​ក្នុងស្រុក​បន្ទាយស្រី​។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​ជាមួយ​មនុស្ស​២​នាក់​ទៀត ដែលមាន​តួនាទី​ក្នុង​អង្គការ​សារមន្ទី​គ្រាប់មីន​របស់លោក អាគី​រ៉ា ដែល​សមត្ថកិច្ច​អះអាងថា បាន​បើក​ដំណើរការ​ដោយ​ខុសច្បាប់​ផងដែរ ។ ជនសង្ស័យ​ទាំង​៣​នាក់​នោះ ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ កសាង​សំណុំរឿង​បញ្ជូន​ដល់​សាលាដំបូង​ខេត្ត​នា​រសៀល​ថ្ងៃទី​៣០​ខែសីហា​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៨​នៅ​ស្នាក់ការ​របស់​អង្គការ​សារមន្ទីរ​មីន​លោក អាគី​រ៉ា ស្ថិតក្នុង​ភូមិ​ខ្នារ ឃុំ​ខ្នារ​សណ្ដាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ។​
​កាលពី​ថ្ងៃទី​២៩​សីហា​កម្លាំង​សមត្ថកិច្ច បានធ្វើការ​ឃាត់ខ្លួន​មនុស្ស​៣​នាក់ ដែលមាន​ឈ្មោះ អាគី​រ៉ា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ តួនាទី​ជា​ប្រធាន​អង្គការ​សារមន្ទីរ​មីន​កម្ពុជា មាន​ទីលំនៅ​ភូមិ​ខ្នារ ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី​។ ទី​២ អឿន យ៉ុ​ន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ តួនាទី​ជា​អនុប្រធាន​អង្គការ នៅ​ភូមិ​ខ្នារ​ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី​។​ទី​៣ ហ៊ា​ញ សុគន្ធា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ តួនាទី​ជា​ប្រធាន​ប្រតិបត្តិ រស់នៅ​ភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ។​

​ការឃាត់ខ្លួន​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​ហេតុការណ៍​ឆាបឆេះ​នៅក្នុង​សារមន្ទីរ​មីន​របស់លោក អាគី​រ៉ា នៅក្នុង​ស្រុក​បន្ទាយស្រី កាលពី​ថ្ងៃទី​២៧ ខែសីហា​ឆ្នាំ​២០១៨ កន្លងទៅ ។​

​មន្ត្រី​ជំនាញ នៃ​អង្គការ​ស៊ីម៉ាក់ បាន​ឲ្យ​ដឹងថា នៅក្នុង​ការដែល​ចុះ​ត្រួតពិនិត្យ នៅក្នុង​ទីតាំង​សារមន្ទីរ​មីន​នេះ​កម្លាំង​ស៊ីម៉ាក់​បាន ដកហូត​បាន​គ្រាប់បែកដៃ​ចំនួន ៩​គ្រាប់​, មីន​៧២A ចំនួន ១៥​គ្រាប់​, គ្រាប់កាំភ្លើង​ខ្លី​ចំនួន ៣២៥​គ្រាប់​, ដង​គ្រាប់​បេ​ចំនួន​១, ម្ជុល​ភ្លើង​មីន ៦៩ ចំនួន ៥​ដើម​, គ្រាប់កាំភ្លើង​ដៃ​ចំនួន ១០​គីឡូ​,​កាំភ្លើង​ស្វ័យប្រវត្តិ​ឆេះ​ខូច​ចំនួន ៦​ដើម​,​សំបក​គ្រាប់មីន​ចំនួន ២​កេះ​ឈើ ខ្សែ​ឆេះ​ផ្ទុះ​ចំនួន​១, កេះ​ឈើ​ដាក់​គ្រាប់បែក​ចំនួន​១, កេះ​ដែក​ដាក់​ខ្សែយឺត​ចំនួន​១, ស្មាច់​ដាក់​គីប​ចរន្ត​ចំនួន​១, គ្រាប់​កាំភ្លើងខ្លី K59 ចំនួន​៤២, គ្រាប់​គីប​ចរន្ត​ចំ​នួ ២៩០​ដើម និង​គីប​ធម្មតា ៣០០​ដើម​។​ក្រោយពេល​ប្រមូល​គ្រឿងផ្ទុះ​ទាំងអស់ មន្ត្រី​ជំនាញ​ស៊ីម៉ាក់ បាន​យកទៅ​កន្លែង​មាន​សុវត្ថិភាព និង​ធ្វើការ​កម្ទេចចោល​៕