អាង​កំពីងពួយ​មិនមាន​ទឹក​ពេញ​ហូរហៀរ​លើ​ខ្នង​ទំនប់​ទេ​

330
ចែករម្លែក
អាង​កំពីងពួយ​មិនមាន​ទឹក​ពេញ​ហូរហៀរ​លើ​ខ្នង​ទំនប់​ទេ​

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ទំនប់​អាងទឹក​កំពីងពួយ​មិនមាន​ទឹក​ហូរ​កាត់​ពីលើ និង​ប្រឈម​ការបាក់​ស្រុត​ឡើយ ដោយ​គិត​មកដល់​ថ្ងៃទី​១៥​ខែតុលា​នេះ ក្នុង​អាង​ទាំងមូល​ទើប​តម្កល់​ទឹក​ទុក​បាន ប្រមាណ ៨៥​ភាគរយ​នៃ​សមត្ថភាព​អាង ដែល​អាច​រក្សា​ទឹក​ទុក​បាន​ប្រមាណ​ជា​១៧០​លាន ម៉ែត្រ គូប​។​
​ ​នៅលើ​ទំ​ព​រ័​ហ្វេ​ស​ប៊ុ​ករ​បស់​អ្នកលេង​បណ្តាញ​សង្គម​កាលពី​ថ្ងៃទី​១០​ខែតុលា​ឆ្នាំ​២០១៩​បានសរសេរថា អាង​កំពីងពួយ​កំពុងតែ​ប្រេះ​ខ្លាំង​នៅលើ​មាត់​អាង ។ សូម​បង​បងប្អូន​ប្រុង​ប្រ​យ​ត្ន័​ផង​(១០​តុលា​២០១៩) ដោយមាន​ទាំង​រូបភាព​វីដេអូ​ទឹក​ហូរ​កាត់​ពីលើ​ទំនប់​ផង​។​


​ ​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០១៩​ថា អាង​កំពីងពួយ​ទើប​ប្រមូល​ទឹក​បញ្ចូល​បាន​ប្រមាណ​ជា​៨៥​ភាគរយ​នៃ​សមត្ថភាព​អាង ដែល​អាច​រក្សា​ទឹក​ទុក​បាន​ដល់​ប្រមាណ​១៧០​លាន​ម៉ែត្រគូប មិនមាន​ទឹក​ហូរហៀរ​លើ​ខ្នង​ទំនប់​នោះទេ​។ វីដេអូ​ដែល​គេ​បាន​ចែកចាយ​បន្ត​គ្នា​ប៉ុន្មាន​ថ្ងៃ​មកនេះ ជា​រូបភាព​កាលពី​ឆ្នាំ​២០១៣​។


​ ​លោក​ឡុង ផល្គុណ ប្រធាន​មន្ទីរ​ធាន​ទឹក​និង​ឧតុនិយម​ខេត្តបាត់ដំបង​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០១៩​ថា អាង​កំពីងពួយ​ទើប​ស្តុក​បាន​ប្រមាណ​៨៥​ភាគរយ​នៃ​សមត្ថភាព​អាង​ពេលនេះ​ទឹក​នៅតែ​បន្ត​ហូរ​ចូល​មកពី​ស្ទឹង​ប​វេ​ល​តាម​សំណង់​ស្ទាក់​ទឹក​តា​ហែ​ន ព្រម​ពេល​ជាមួយគ្នា​នឹង​ទឹក​កំពុង​ហូរ​ចូលក្នុង​មួយ​វិនាទី​ប្រមាណ​២០​ម៉ែត្រគូប​នេះ ទ្វារ​ទឹក​ទាំងអស់​ក៏ត្រូវ​បាន​បិទ​ដើម្បី​រក្សា​ទឹក​ទុក​សម្រាប់​ការងារ​បង្កបង្កើនផល​ស្រូវប្រាំង​ខាងមុខ​។​


​ ​លោក​ឡុង ផល្គុណ​បាន​និយាយទៀតថា​អាង​កំពីងពួយ​អា​ចប​ញ្ជូ​ល​ទឹកបាន​ពេញ​ដល់​១៧០​លាន​ម៉ែត្រ​។ បើតាម​ស្ថានភាព​ទឹកស្ទឹង​បរវេល​នៅក្រោយពេល​សំណង់​ស្ទាក់​តា​ហែ​ន​ត្រូវបាន​ពង្រឹង​រួច​កាលពីដើម​រដូវវស្សា​នេះ​។ ទឹក​ជាង​១០០​លាន​ម៉ែត្រគូប​នេះ​អាច​បម្រើ​ដល់​ការប្រើប្រាស់ និង​ការងារ​ង​បង្កបង្កើនផល​ស្រូវ​បាន​ជាង​មួយ​ម៉ឺន​ហិកតា​របស់​ស្រុក​ដែល​ស្ថិតនៅក្រោម​អាងទឹក​នេះ​៕SRN

អាង​កំពីងពួយ​មានទឹក​មិនទាន់​ពេញ​ដល់​១៧០​លាន​ម៉ែត្រគូប​ទេ​
អាង​កំពីងពួយ​មានទឹក​មិនទាន់​ពេញ​ដល់​១៧០​លាន​ម៉ែត្រគូប​ទេ​