អាង​ជើង​គ្រុះ គោលដៅ​ទេសចរណ៍​ថ្មី​ដែល​មានទឹក​ដូច​កូន​សមុទ្រ​ក្នុង​ទាក់ទាញ​អ្នក​ទៅលេង​គគ្រឹក​គគ្រេង​

203
ចែករម្លែក

ដោយ:ភ្នំ​ស្វាយ/បន្ទាយមានជ័យ ៖ អាង​ជើង​គ្រុះ គោលដៅ​ទេសចរណ៍​ថ្មី​ដែល​មានទឹក​ដូច​កូន​សមុទ្រ​ក្នុង​ទាក់ទាញ​អ្នក​ទៅលេង​គគ្រឹកគគ្រេង​តាំង​ពីមុន គ្នុងអំឡុង​និង​ក្រោយ​បុណ្យ​ភ្ជុំបិណ្ឌ បុណ្យកឋិន បុណ្យ​ឯករាជ្យ​ជាតិ​និង​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក​និង​សំពះ​ព្រះ​ខែ​នា​ខែតុលា​និង​វិច្ឆិកា​ឆ្នា​២០១៩ នេះ ។​

សមាជិក​សហគមន៍រ​មណី​យ​ដ្ឋា​ន​ទេសចរណ៍ធម្មជាតិ​អាង​ជើងគ្រុះ​និង​លោក​ហេង សុភ័ក្ត្រ​មេឃុំ​បន្ទាយឆ្មារ​អោយ​កាសែត​រស្មី​កម្ពុជា​ដឹង​កាលពី​ថ្ងៃទី​១៤​ ខែវិច្ឆិកា ​ថា ក្នុងអំឡុង​រយះពេល​ដូចខាងលើ មាន​ភ្ញៀវ​ជា​ពលរដ្ឋ​ខ្មែរ​មកពី​ក្នុង​និង​ក្រៅ​ខេត្ត​រាប់រយ​នាក់ ​(​សម្រាប់​ថ្ងៃ​ធម្មតា​) ​និង​រាប់​ពន់​នាក់​ (​សម្រាប់​ថ្ងៃបុណ្យ​និង​ថ្ងៃ​ឈប់សម្រាក​) ​ក្នុង​១​ថ្ងៃៗ​បាន​ទៅលេង​នៅ​អាង​ជើងគ្រុះ​ស្ថិតនៅ​ភូមិ​គោក​សំរោង​ខាងលិច ​ឃុំ​បន្ទាយឆ្មារ ​ស្រុក​ថ្មពួក ឬ​ខាងជើង​ប្រាសាទបន្ទាយឆ្មារ​ជាង​៥​គម និង​ខាងជើង​ប្រជុំជន​ខេត្ត​បន្ទាយ​មា​ជ័យ​ជាង​៦០​គម ។​

ប្រភព​ព័ត៌​មានបាន​បន្តថា ភ្ញៀវ​ដែល​ទៅ​កំសាន្ត​នៅ​អាង​ជើងគ្រុះ​គឺ​ចង់ឃើញ​តំបន់​ទេសចរណ៍​ថ្មី ​ដោយសារ​អាង​មានទឹក​ដូច​កូន​សមុទ្រ​ក្នុង មាន​ទេសភាព​ស្រសើ​ស្អាត ផ្ទៃ​ទឹក​ដូច​ជាប់​ជើងមេឃ​និង​ជាប់​ជួរ​ភ្នំ​ដងរែក​ចែក​ខ័​ណ្ឌ​ព្រំដែន​កម្ពុជា ថៃ​ មាន​រានហាល​និង​ពន្លា​សម្រាប់​អង្គុយ ឈរ និង​ផ្តិតរូប​ក្រោម​អាកាសធាតុ​ត្រជាក់​ល្ហៀ​ក​និង​ក្លិន​ផ្កាស្មៅ​និង​ស្រូវ​ប្រហើរ​ឈ្ងុយ​ មាន​ទំនប់ទឹក​ដ៏​វែង​និង​មាន​ទូក​សម្រាប់​ជិះ​កំសាន្ត ចុះ​ស្ពាន​បណ្តែត​ទឹក ឆ្លងទៅ​គោរព​សក្ការៈ​នៅ​ទួល​សក្តិ​សិទ្ធិ​ជាដើម​។​ ឥឡូវ​ទីនោះ​ក៏មាន​សេវា​បង្គន់​អនាម័យ ភេសជ្ជៈ អាហារសម្រន់​ផងដែរ។​

លោក​ប្រាក់ សារ៉ាក់ ប្រធាន​ក្រុមការងារ​របស់លោក​ស្រី​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​១៤​ ខែវិច្ឆិកា​ថា ផ្ទៃ​អាង​ជើងគ្រុះ​ដែល​ស្តារឡើងវិញ​ដោយ​គម្រោង​របស់លោក​ស្រី​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន លើ​កម្មវិធី​ដែល​ស្តារ​បន្តបន្ទាប់​ដោយ​អង្គការ​អូ​ខិ​ន​ដិ​ន​(OKENDEN ) មាន​ទំហំ​៣​គម​៤​ជ្រុង ក្នុង​នោះបាន​ពង្រឹង​ទំនប់​ប្រវែង​៣​គម ខ្នង​លើ​១២​ម៉ែត្រ កម្ពស់​ពី​៥​ទៅ​៦​៉​ម៉ែត្រ ហើយ​អាច​ទទួល​ធរ​ទឹក​៣​លាន​ម៉ែត្រត្រីគុណ ។​

លោក​ប្រាក់ សារ៉ាក់ អោយដឹង​បន្តថា ចំពោះមុខ និង​ទស្សនវិស័យ ក្រុមការងារ​នឹង​កសាង​ពន្លូត​ទំនប់​អាង​បន្ថែម​៣​គម​ទៀត​ឬ​អោយបាន​៦​គម។ ក្នុងនោះ​ត​ហ​រូ​វ​ភ្ជាប់​ទៅ​ចំណុច​គោក​ម្កាក់​និ​ងុ​អូរ​តា​ភាន់​ជាប់​ផ្លូវជាតិ​លេខ​៥៨​និង​ជើង​ជួរ​ភ្នំ​ដងរែក ជាទី​ប្រភពទឹក​ហូរ​ចូលមក​អាង ។ ពោលគឺ​ចង់អោយ​អាង​ក្លាយ​ជាទី​អភិរក្ស​ជីវចម្រុះ​នឹង​ស្ថាបនា​ផ្លូវ​ព័ទ្ធ​ទៅ​ភូមិ​គោក​សំរោង​លិច នៅ​ខាងកើត​អាង និង​ទៅ​ប្រាសាទ​ថ្លា​ត ទៅ​ភូមិ​ក្បាល​ទន្សោង ហើយ​ព័ទ្ធ​មក​ប្រាសាទ​សំណាង​តា​សុខ​និង​ទំនប់​បារាំង នៅ​ខាងលិច​និង​ខាងត្បូង​អាង​។​

ចំណែ​កលោក​ម៉ៅ សុី ប្រធាន​សហគមន៍​ទេសចរណ៍​បន្ទាយឆ្មារ​អោយដឹងថា ទីដៅ​ទេសចរណ៍​នៅ​តំបន់​ប្រាសាទបន្ទាយឆ្មារ រួមមាន ក្នង​បរិវេណ​ប្រាសាទបន្ទាយឆ្មារ ប្រាសាទ​រណប​ជុំវិញ ស្ពាន​ភ្ជាប់​និស្ស័យ​បារាយណ៍​មេបុណ្យ ប្រាសាទបន្ទាយទ័ព ជាដើម។​

ក្នុងនោះ កាលពី​ថ្មី​នេះ ស្ពាន​ភ្ជាប់​និស្ស័យ​បារាយណ៍​មេបុណ្យ ដែលមាន​ស្ពានឈើ​ប្រវែង​៨០០​ម និង​ខ្នែង ព្រមទាំង​នៅលើ​ប្រាសាទ​មេបុណ្យ​ប្រវែង​រាប់រយ​ម៉ែត្រ​ទៀត ទទឹង​២​ម បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ច្រើនជាងគេ ។​បន្ទាប់មក​ក្នុង​ប្រាសាទបន្ទាយឆ្មារ​និង​ឥឡូវនេះ ទីដៅ​ទេសចរណ៍​ថ្មី​គឺ​រមណីយដ្ឋាន​ធម្មជាតិ​អាង​ជើងគ្រុះ ពោលគឺ​កញ្ចប់​ទេសចរណ៍​ប្រាសាទបន្ទាយឆ្មារ ត្រូវមាន​អាង​ជើងគ្រុះ​នេះ​ផងដែរ ​គឺ​ក្រោយពី​អាង​នេះ​ត្រូវបាន​ស្តារ អភិវឌ្ឍន៍​យ៉ាងច្រើន​ក្រោម​ការឧបត្ថម្ភ​របស់លោក​ឧបនាយករដ្ឋមន្ត្រី​កែ គឹមយ៉ាន និង​លោកស្រី​ម៉ៅ ម៉ា​ល័យ៕B/