ពេលនេះភ្ញៀវទេសចរកំពុងផ្អើលភ្លូកទឹកភ្លូកដីទៅមើល “អាងបាញ់ទឹក” (Water Fountain) ដែលមានប្រវែងវែងបំផុតនៅអាស៊ីអាគ្នេយ៍។
សារព័ត៌មានបានចុះផ្សាយថា ក្រុមស្ថាបត្យករបានចំណាយពេលរហូតដល់ទៅ ៦ឆ្នាំឯណោះ នៅក្នុងការឌីហ្សាញ និងកសាងអាងទឹកបាញ់ដែលមានប្រវែងដល់ទៅ ៤០០ម៉ែត្រនេះនៅខាងក្រៅ ផ្សារទំនើប IconSiam Centre ស្ថិតក្នុងក្រុងបាងកក ប្រទេសថៃដែលបានបើកដំណើរការកាល ពីខែវិច្ឆិកា ឆ្នាំ២០១៨។
ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិសុទ្ធតែលាន់មាត់សរសើរ និងស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះ បច្ចេកវិទ្យាភ្លើងឡាស៊ែរ ដែលធ្វើឱ្យទឹកបាញ់ឡើងលើ កម្ពស់ ៣៥ ម៉ែត្រចេញជារូបផ្កា តួអង្គភាពយន្តគំនូរជីវល និងព្រះសង្ឃយ៉ាងអស្ចារ្យ។
សូមបញ្ជាក់ថា ផ្សារទំនើប IconSiam Centre បានក្លាយជាចំណុចទាក់ទាញទេសចរណ៍ថ្មី ដ៏គួរឱ្យចាប់អារម្មណ៍នៅក្រុងបាងកក៕ ប្រែសម្រួល: ខុម