អាចម៍ផ្កាយ​គ្រោះថ្នាក់​បំផុត​ទី​៤ អាច​នឹង​បុក​ផែនដី​នៅ​៦៥​ឆ្នាំ​ទៀត​

361
ចែករម្លែក

​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប (ESA) បាន​បន្ថែម​អាចម៍ផ្កាយ​ថ្មី​មួយ​ទៅក្នុង​បញ្ជី​ហានិភ័យ ហើយ​វា​អាច​នឹង​វាយប្រហារ​ផែនដី​ក្នុង​រយៈពេល ៦៥ ឆ្នាំ​ទៀត​។​

​ដោយមាន​ឈ្មោះថា 2019 SU3 ដុំថ្ម​អវកាស​នេះ​មាន​អង្កត់ផ្ចិត​ប្រមាណ ១៤ ម៉ែត្រ និង​ត្រូវបាន​ចុះបញ្ជី​ជា​អាចម៍ផ្កាយ​ដ៏​គ្រោះថ្នាក់​បំផុត​ទី ៤ ដែល​គំរាមកំហែង​បុក​លើ​ភពផែនដី​របស់​យើង​។​

ESA បាន​កត់សម្គាល់ថា ការបុក​នោះ​អាច​នឹង​កើតឡើង​នៅ​ថ្ងៃទី ១៦ ខែកញ្ញា​ឆ្នាំ ២០៨៤ ហើយ​វា​អាចមាន​ឱកាស​មួយ​ក្នុងចំណោម​ឱកាស ១៥២ នៃ​ការបុក​ទង្គិច​នឹង​ផែនដី ប៉ុន្តែ​អ្នកជំនាញ​និយាយថា​វា​មិនមាន​ទំហំ​ធំ​គ្រប់គ្រាន់​ដើម្បី​បង្កើត​ព្រឹត្តិការណ៍​ប៉ះពាល់​ធំដុំ​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

អាចម៍ផ្កាយ 2019 SU3 អាច​នឹង​បុក​ផែនដី​នៅ​ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០៨៤