អាចម៍ផ្កាយ​ដែល​ស្រដៀង​អាចម៍ផ្កាយ​ធ្វើឱ្យ​ដាយ​ណូ​ស័​រ​ផុត​ពូជ​កំពុង​ហោះ​ឆ្ពោះ​មក ផែនដី​

265
ចែករម្លែក

​សារព័ត៌មាន​បរទេស​បាន​ចុះផ្សាយ​គួរឱ្យភ្ញាក់ផ្អើល​ថា អាចម៍ផ្កាយ​យក្ស​ស្រដៀង អាចម៍ផ្កាយ​យ៉ាង​ធំ ដែល​បានធ្វើឱ្យ​អម្បូរ​សត្វ​ដាយ​ណូ​ស័​រងាប់​ផុត​ពូជ​ពីលើ​ផែនដី កំពុង​ហោះ​ឆ្ពោះ​មក​ភពផែនដី​គួរឱ្យ​ព្រួយបារម្ភ ហើយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​អះ អាង​ថា “​វា​អាច​នឹង​បង្ក​គ្រោះថ្នាក់​”​។​
​ ​
​បច្ចុប្បន្ន​អាចម៍ផ្កាយ​ដែល​គេ​ស្គាល់​ថា 1990 MU ខាងលើនេះ​កំពុងធ្វើដំណើរ​ក្នុង​កន្លង តារាវិថី​មួយទៀត​នៃ​ភព​ព្រះអាទិត្យ ហើយ​នៅត្រឹម​ឆ្នាំ​២០២៧ វា​អាច​ហោះ​មក​ជិត​ភព ផែនដី​ខ្លាំង​។

​តាម​ការប៉ាន់ស្មាន​ថា អាចម៍ផ្កាយ​ដ៏​ធំ​សម្បើម​នេះ​មាន​ទំហំ​អង្កត់ផ្ចិត​ចន្លោះ​ពី ៤ ទៅ ៩ គីឡូម៉ែត្រ​។ អាចម៍ផ្កាយ​នេះ​ត្រូវបាន​ចាត់​ចំណាត់ថ្នាក់​ជា​អាចម៍ផ្កាយ​ដ៏​គ្រោះថ្នាក់​ដែល យោងតាម​អង្គការ​ណា​សា ឱ្យដឹងថា វា​អាច​នឹង​ហោះ​មក​ជិត​ផែនដី​ខ្លាំង​នៅត្រឹម​ឆ្នាំ ២០២៧៕ ប្រែ​សម្រួលៈ​ខុម​

#