អាចារ្យ​ចំណាស់ ៧៩ ឆ្នាំ​ហើយ​នៅ​ចិត្ត​ស្លុយ​លក់​ផ្ទះ​ទិញ​ប្រុស​ក្មេង​ទៀត​

1613

​តាអាចារ្យ​សាសនា​គ្រិស្ត​មួយរូប ដែល​បាន​រៀបការ​ជាមួយ​បុរស​បង្ហាញ​ម៉ូត​ជនជាតិ​រ៉ូ​ម៉ា​នី អាយុ​ប្អូន​គាត់​ដល់​ទៅ ៥៤ ឆ្នាំ បាន​បាត់បង់​ផ្ទះសម្បែង ហើយ​ស្ទើរតែ​ដាច់យ៉ៃរ​កបាយ​ស្ទើរ​មិនបាន បន្ទាប់ពី​បែកបាក់​គ្នា​ប៉ុន្មាន​ថ្ងៃ​ក្រោយពី​គាត់​ប្រគល់​ផ្ទះមួយ​ល្វែង​ឱ្យ​ប្រុស​ស្នេហ៍​វ័យក្មេង​។​

​អាចារ្យ​ចូលនិវត្តន៍ ហ្វី​លី​ប ក្លេ​មិន​ស៍ (Philip Clements) អាយុ ៧៩ ឆ្នាំ​បាន​រៀបការ​ជាមួយ​ប្រុស ក្មេង​ឈ្មោះ ផ្ល​រី​ន ម៉ា​រី​ន (Florin Marin) អាយុ ២៤​ឆ្នាំ បន្ទាប់ពី​អ្នក​ទាំងពីរ​ជួបគ្នា​តាម​គេហទំព័រ ណាត់ជួប​គូស្នេហ៍ ហើយ​សុខចិត្ត​លក់​ផ្ទះ​របស់ខ្លួន​នៅ​ស៊ែ​ន​វិច ( Sandwich) សង្កាត់​ខេន (Kent) ប្រទេស​អង់គ្លេស​។

​គាត់​លក់​ផ្ទះ​បាន​ថ្លៃ ២៩០.០០០ ដុល្លារ ហើយ​បាន​ចំណាយ​ប្រាក់ ១២០.០០០ ដុល្លារ​អាមេរិក ដើម្បី​ទិញ​ផ្ទះមួយ​ល្វែង នៅ​ចំងាយ​ជា ២.៤០០ គម ពី​ស្រុកកំណើត​។ ចំណែកឯ​ប្រាក់​ដែល​នៅសល់ ពួកគេ​ចាយវាយ​ជាមួយគ្នា​យ៉ាង​ហ៊ឺហារ​។​

​ជា​សំណាងអាក្រក់ បន្ទាប់ពី​លោក ហ្វី​លី​ប ក្លេ​មិន​ស៍ ប្រគល់​កូនសោ​ផ្ទះ​ថ្មី​នៅ​រដ្ឋធានី​ប៊ុ​យ​ការ៉េ​ស ឱ្យទៅ​ប្រុស​ស្នេហ៍​បានតែ​ប៉ុន្មាន​ថ្ងៃ អ្នក​ទាំងពីរ​បាន​ឈ្លោះប្រកែក​គ្នា​រហូត​ឈានដល់​ការបែកបាក់​គ្នា​។​

ក្រោយពី​ចែកផ្លូវ​គ្នា លោក ហ្វី​លី​ប ក្លេ​មិន​ស៍ បាន​ត្រឡប់​ទៅ​អង់គ្លេស វិញ​ដោយ​បាតដៃ​ទទេ ហើយ​ពេលនេះ​រស់​ដោយ​ពឹង​ផ្អែកលើ​មិត្តភក្តិ​៕ ប្រែ​សម្រួល​: ខុម​