អាចារ្យ​អាមេរិក​នៅ​ហ្វីលីពីន ត្រូវបាន​ចាប់ខ្លួន​ពីបទ​រំលោភបំពាន​ផ្លូវភេទ​លើ​ក្មេងប្រុស​ច្រើន​នាក់​

572
ចែករម្លែក
  • 24
    Shares

ក្រុមអាជ្ញាធរអន្តោប្រវេសន៍ហ្វីលីពីនបានចាប់ខ្លួន​អាចារ្យរ៉ូម៉ាំងកាតូលិកអាមេរិកម្នាក់ ដែលត្រូវបានចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទលើក្មេងប្រុសច្រើននាក់ដែលធ្វើការនៅព្រះវិហារនៅទីប្រជុំជនដាច់ស្រយាលមួយនៅប្រទេសហ្វីលីពីន។ ករណីនេះ ត្រូវបានមន្ត្រីម្នាក់បាននិយាយថា វាគួរឱ្យរន្ធត់និងគួរឱ្យភ័យខ្លាច។

លោកស្រី Dana Sandoval អ្នកនាំពាក្យការិយាល័យអន្តោប្រវេសន៍បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៦ធ្នូថាលោក Kenneth Bernard Hendricks អាចារ្យអាមេរិក ដែលត្រូវបានចោទប្រកាន់នៅរដ្ឋOhio សហរដ្ឋអាមេរកិ ពីបទរំលោភបំពានផ្លូវភេទនៅប្រទេសហ្វីលីពីននេះ ត្រូវបានចាប់ខ្លួននៅក្នុងព្រះវិហារមួយនៅទីក្រុង Naval នៅខេត្ត Biliran កាលពីថ្ងៃពុធ។

លោក Benjamin Glassman មេធាវីអាមេរិក បាននិយាយនៅសន្និសីទកាសែតមួយនៅរដ្ឋOhio ថា​ ទោសកំហុសករណីនីមួយៗ គឺអាចជាប់គុកដល់ទៅ៣០ឆ្នាំ។កំណត់ត្រារបស់តុលាការសហព័ន្ធ មិនបង្ហាញមេធាវីរបស់លោក Kenneth Bernard Hendricks ដែលអាចនិយាយបកស្រាយអំពីការចោទប្រកាន់នោះទេ។

តុលាការរដ្ឋOhio បានចេញដីកាចាប់ខ្លួន បុរសអាចារ្យអាយុអាយុ៧៧ឆ្នាំ ដែលបានរស់នៅក្នុងប្រទេសហ្វីលីពីនអស់រយៈពេល៣៧ឆ្នាំមកហើយនេះ។ រឿងក្តីព្រហ្មទណ្ឌអាមេរិកនេះ បានកើតចេញពីពាក្យបណ្តឹងពីអនីតិជនជនជាតិហ្វីលីពីនច្រើននាក់ដែលជាជនរងគ្រោះ នៅហ្វីលីពីន។

លោកស្រីអ្នកនាំពាក្យការិយាល័យអន្តោប្រវេសន៍ បាននិយាយថា តាមការចោទប្រកាន់ថា លោក Kenneth Bernard Hendricks បានរំលោភបំពាន់ផ្លូវភេទលើក្មេងប្រុសប្រហែល៥០នាក់ ដែលបម្រើការងារនៅព្រះវិហារនៅទីក្រុងNaval ៕ដោយ៖សុខា/sn

អាចារ្យ Kenneth Bernard Hendricks ត្រូវបានចាប់ខ្លួននៅក្នុងព្រះវិហារមួយនៅទីក្រុង Naval ប្រទេសហ្វីលីពីន កាលពីថ្ងៃពុធ