អាច​ឆាប់​ស្លាប់​ដោយសារ​ខ្លាច​…​រស​ល្វីង​របស់​កាហ្វេ​, បន្លែ​ល្វីង​

878
ចែករម្លែក
  • 3
    Shares

ប្រសិន​អ្នក​ជ្រួញ​ចិញ្ចើម​មិនអាច​លេប​រួច​សូកូឡា​ល្វីង​មួយ​ចំណិត​, កាហ្វេ​ខាប់​១​កែវ ឬ បន្លែ​ល្វីងៗ​ដូចជា​ពពួក​ស្ពៃ​, ម្រះ​, នោះ​ហានិភ័យ​មហារីក​ពោះវៀន​, តម្រងនោម​, មាត់​-​បំពង់ក​, សុដន់​… នឹង​កើន​យ៉ាងខ្ពស់ ។​

​ការស្រាវជ្រាវ​ថ្មី​ទើប​ប្រកាស​របស់​សកល​វិទ្យាល័យ​ផែន​ស៊ី​ល​វ៉ា​នៀ​- អាមេរិក ផ្អែកលើ​ការតាមដាន​ម៉ត់ចត់​ឯកសារ​សុខភាព និង​ទម្លាប់​ទទួលទាន​របស់​ស្ត្រី ៥៥០០០ នាក់ នៅ​អង់គ្លេស ក្នុង​រង្វង់ ២០ ឆ្នាំ , បានលើកឡើង​សេចក្តីសន្និដ្ឋាន​ខាងលើ ។​

*​ផ្កា​ស្ពៃខៀវ និង​កាហ្វេ​ជា​អាហារ​២​មាន​រស​ល្វីង​យ៉ាង​ល្អ ដើម្បី​បង្ការ​មហារីក​

​លទ្ធផល​ទទួលបាន​ពិការ​ស្រាវជ្រាវ​អំពី Phenylthiocabamide (PTC), សមាសធាតុ​គីមី​មួយ​ក្នុង​ចំណីអាហារ​មាន​រស​ល្វីង​៖ កាហ្វេ​, សូកូឡា​ខ្មៅ​, ផ្កា​ស្ពៃ​, សាឡា​ត់​សង​,… ។​

​ក្រុម​ស្រាវ​ជ្រ​វ​រកឃើញថា អ្នក​មិនអាច​ទ្រាំ​បាន​រស​ល្វីង​ពី​ពពួក​អាហារ​ផ្ទុក PTC មាន​ហានិភ័យ​មហារីក​កើន​ដល់ ៥៨%, ក្នុងពេល​អ្នក​អាច​ទទួលទាន​បាន​តិចតួច នោះ​ហានិភ័យ​នេះ​កើន​ប្រមាណ ៤០% ប្រៀប​នឹង​អ្នក​បរិភោគ​ជាប្រចាំ ។​

​មូលហេតុ​ពុំមែន​ដោយសារ​ពពួក​អាហារ​គ្មាន​រស​ល្វីង​មាន​កត្តា​ធ្វើ​ឲ្យ​កើន​ហានិភ័យ​មហារីក​, តែ​គឺ​អាហារ​ល្វីង​មាន​ផ្ទុក​សារជាតិ​, កំទេច និង​ទប់ស្កាត់​មហារីក​យ៉ាង​ប្រសិទ្ធភាព ។ មិន​បរិភោគ​វា គឺ​អ្នក​បាន​រំលង​ចោល​នូវ «​វ៉ាក់សាំង​មហារីក​» ធម្មជាតិ​ដ៏​ល្អ​នេះ ។​

​ពួក​អ្នកស្រាវជ្រាវ​ក៏​ស្ថិតិ​លំអិត​លើ​ប្រភេទ​មហារីក​មួយចំនួន​៖ ប្រសិន​បរិភោគបាន ឬ ខំប្រឹង​បរិភោគ​អាហារ​មាន​រស​ល្វីង នោះ​វា​នឹង​ជួយ​អ្នក​បន្ថយ​បាន​ជិត ១/៣ ហានិភ័យ​មហារីក​តម្រង​នោម​, ជិត ១/៥ ហានិភ័យ​មហារីក​មាត់​, សុដន់​, ពោះវៀន​, ជាង ១/៣ មហារីក​បំពង់​អាហារ ។​

​ការស្រាវជ្រាវ​ត្រូវបាន​ប្រកាស​លើ​ទស្សនា​វ​ដ្តី​វិទ្យាសាស្ត្រ Annals of Oncology ៕ ប្រែ​សម្រួល​: រតនៈ​