អាជីព, ទិដ្ឋាការ, ​វិស្សម, ​វៀរ, ​វា, ពសុធា, ពលរដ្ឋ, ​ប្រជា, បង្វិល, ​បង្វែរ

1970
ចែករម្លែក

អាជីព –​ជីប សំ​. បា​. ( ន​. ) (​អាជីវ​, ខ្មែរ​ប្រើ​ផ្លាស់ វ ជា ព > អាជីព​) ដំណើរ​នៅមាន​ជីវិត​, ការ​នៅរស់​; ការចិញ្ចឹម​ជីវិត​, ដំណើរ​ធ្វើការ​របរ​ចិញ្ចឹមជីវិត : គាត់​មានការ​លក់ដូរ​ជា​អាជីព​របស់គាត់​, អ្នករកស៊ី​ដោយ​ការបំបាត់​ប្រវ័ញ្ចន៍ ឈ្មោះថា​អ្នកមាន​អាជីវៈ​មិន​បរិសុទ្ធ (​មិច្ឆាជីវៈ​) ។ អាជីវកម្ម ការប្រកបមុខរបរ​ចិញ្ចឹមជីវិត​; ការចាត់ចែង​ធ្វើ​យក​ផល​ពី​ដំណាំ​, ពី​ឈើ​ព្រៃ​, ពី​ព្រះធរណី​ជាដើម​; ទី​ដី​ដែល​គេ​ប្រកប​ធ្វើ​ការយក​ផល​នោះ ។​

​ទិដ្ឋាការ ទត​-​ឋា​កា បា​. ( ន​. ) (​ទិ​ដ្ឋ + អាការ​) អា​ការដែល​បានឃើញ​, បាន​ចួប​ប្រទះ​មកហើយ ។ សព្វថ្ងៃ​ពាក្យ​នេះ​ប្រើ​សំដៅយក​ហត្ថលេខា​ជា​ចាំបាច់ នៃ​អ្នករាជការ​មាន​សម្ថ​កិច្ច​ដែល​ត្រូវ​ចុះ លើ​លិខិត​ផ្សេងៗ មាន​លិខិតឆ្លងដែន​និង​អាណត្តិ​បើកប្រាក់​ជាដើម​ជាការ​បញ្ជាក់ថា​ខ្លួន​បាន​ពិនិត្យ ឃើញ​ត្រឹមត្រូវ​ហើយ : លិខិត​នេះ មាន​ទិដ្ឋាការ​ពី​ក្រុម​សន្តិសុខ​ជាតិ​ហើយ​ឬ​នៅ ?; អាណត្តិ​បើកប្រាក់​នេះ ក្រុម​អភិបាល​ប្រាក់​ចំណាយ​មិនទាន់​ចុះ​ទិដ្ឋាការ​នៅឡើយ​ទេ ព្រោះ​មានការ​ទាស់ខុស​… (​បារ​. Visa) ។

​វិស្សម វិះ​-​សៈម៉ៈ បា​. ( ន​. ) ការ​សម្រាក​; ការឈប់​សម្រាក​, ដំណើរ​ឈប់ (​មិន​ធ្វើការ​); ការ​សំណាក់ ។ វិស្សមកាល​, វិស្សមមាស ឬ​វិស្សមោកាស (​បា​. < វិស្សម + ឱកាស​) ពេល​, ខែ ឬ​ឱកាស ដែល​ឈប់សម្រាក​មិន​ធ្វើការ​ឬ​មិន​ចូល​សាលារៀន ។ វិស្សមដ្ឋាន ទី​សម្រាប់​ឈប់សម្រាក​; ទី​សម្រាប់​សំណាក់​; ទី​សម្រាប់​ចត​, ទីសំចត ។ វិស្សមមាល ឬ វិស្សមសាលា រោង​សម្រាប់​សំណាក់​, សាលាសំណាក់ ។ វិស្សមសង្គ្រាម ការឈប់​ច្បាំង​, ការ​ស្ងប់សឹក​; ប្រទេស​ដែល​ស្ងប់ ឥត​ចម្បាំង ។​ល​។

​វៀរ ( កិ​. ) លើកលែង​, តម​, ឈប់​ខាន​, អត់​មិន​ធ្វើ​: វៀរចាកទុច្ចរិត ឈប់​មិន​កាន់​ទុច្ចរិត ។ វៀរតែ និ​. លើក​តែ​, លើកលែងតែ ។ វៀរត្រីសាច់ តម​ត្រី​សាច់ ។ វៀរបង់ លះបង់​, លះ​ចោល​បង់ ។ វៀរលែង លះលែង​, លះ​ស្រឡះ ។ វៀរលែងតែ និ​. លើកលែងតែ : ចង់ស៊ី​អ្វី​ស៊ី​ចុះ​, វៀរលែងតែ​ចេកពងមាន់​៣​ស្និត​នុ៎ះ ទុក​ប្រគេន​លោក !; គេ​ទៅ​ទាំងអស់គ្នា​, វៀរលែងតែ​ខ្ញុំ ត្រូវ​នៅចាំ​ផ្ទះ ។

​វា ( បុ​. ស​. ) គេ​; ពាក្យ​សម្រាប់​និយាយ​ជា​ជំនួស​ឈ្មោះ​មនុស្ស​ក្មេង​ជាង ឬ​មនុស្ស​ថ្នាក់​តូច​ទាប​ជាង ឬក៏​សត្វ​តិរច្ឆាន​, វត្ថុ​, ធម្មជាតិ​,… ផ្សេងៗ : ហាម​ពួកក្មេង​កុំ​ឲ្យ​វា​លេង​ទឹក​; កូន​ខ្ញុំ​វា​ឈឺ​; កូន​គោ​វា​យំរ​កមេ​វា​; ការុង​វា​តូច​ច្រកអង្ករ​មិន​អស់​; គំនិត​វា​រាក់ ។​ល​។

​ពសុធា ពៈ​– សំ​. បា​. ( ន​. ) (​វសុធា​, វ > ព ជា ពសុធា ក៏មាន​ខ្លះ​) ផែនដី​; ពិភពលោក ។ ទាំង​ផែន​ពសុធា គឺ​ទាំង​ផែនពិភព​លោក ។

​ពលរដ្ឋ ពល់​-​លៈ​-​រាត់ បា​. ( ន​. ) (​ពល + រដ្ឋ​, តាមបែប​វេយ្យាករណ៍​ជា រដ្ឋ​ពល​) ពល​របស់​រដ្ឋ​, ពល​អាស្រ័យ​នៅក្នុង​រដ្ឋ​, ប្រជាជន​ទាំងប្រុស​ទាំងស្រី​ដែល​ទុកជា​កម្លាំង​របស់​ប្រទេស : ពលរដ្ឋ​ម្នាក់ៗ គប្បី​ពលិកម្ម​ផ្សេងៗ​ចំពោះ​ប្រទេសជាតិ​មាតុភូមិ តាម​នាទី​របស់ខ្លួន ។

ប្រជា សំ​.; បា​. ( ន​. ) (​ប​ជា​) ពពួកសត្វ​, ពពួក​ជន ។ ប្រជាករ ឬ ប្រជាជន (–​ជន់​) ពួក​ជន​ចំណុះ​ប្រទេស ។ ប្រជាជាតិ ជាតិ​នៃ​មនុស្ស​ដែលមាន​វង្ស​ត្រកូល​និង​ភាសា​ជាមួយគ្នា ។ ប្រជាធិបតី (​ប៉ៈ​ដី​) អធិបតី​របស់​ប្រជា (​ព្រះរាជា​) ។ ប្រជាធិបតេយ្យ (–​ប៉ៈ​តៃ​) ភាព​នៃ​ប្រទេស​ដែលមាន​ប្រជារាស្ត្រ​ជា​អធិបតី គឺ​ប្រទេស​ឬ​រដ្ឋបាល​ដែលមាន​ប្រជាជន​ជាធំ ក្នុងការ​រើស​តំណាង​របស់ខ្លួន ឲ្យ​ជា​អ្នកសម្រេច​កិច្ចការ​ក្នុងប្រទេស​,…​។ ប្រជានិករ ពួក​ប្រជារាស្ត្រ​, ពួក​មនុស្ស ។ ប្រជាពលរដ្ឋ ពលរដ្ឋ​គឺ​ប្រជាជន ឬ​ប្រជាជន​ដែលជា​ពលរដ្ឋ ។ ប្រជាភិថុតិ (–​ភិ​ថុ​ត​) ការ​បញ្ជោរ​ឬ​ការ​បញ្ចើច​លើកជើង​ប្រជារាស្ត្រ ។ ប្រជាភិបាល អ្នកគ្រប់គ្រង​រក្សា​ប្រជាជន (​ព្រះរាជា​) ។ ប្រជាភិវឌ្ឍន៍ ការលូតលាស់​ដុះដាល​របស់​ប្រជារាស្ត្រ​; ការបណ្ដុះបណ្ដាល​មនុស្ស​, សត្វ ត្រង់​តំបន់​ដែល​មិន​ធ្លាប់មាន​ក្នុង​កាល​មុន​ឲ្យ​កើតមានឡើង​, ឲ្យ​បាន​រីកចម្រើន​ឡើងជា​លំដាប់ ។ ប្រជាមតិ (–​មៈតិ​) មតិ​ឬ​យោបល់​ប្រជារាស្ត្រ ។ ប្រជាមានិត គុ​. ដែល​ប្រជាជន​ចូលចិត្ត​ស្រឡាញ់​រាប់អាន​; ដែល​ទាក់ទង​ដល់​ប្រជារាស្ត្រ​, ដែលមាន​ផលប្រយោជន៍​ដល់​បណ្ដាជន​ទួទៅ : រដ្ឋាភិបាល​ប្រជាមានិត ។ ប្រជារាស្ត្រ ឬ រាស្ត្រប្រជា ពួក​ជន​ចំណុះ​ដែន ។​ល​។

បង្វិល ( កិ​. ) ធ្វើ​ឲ្យ​វិល : បង្វិលខ្លួន​, បង្វិល​កង់រទេះ​, បង្វិលពពិល ។ (​គួរប្រើ ពង្វិល (​ពង់​-​វិល​) ព្រោះ​ធ្វើ​ឲ្យ​វិល ប៉ុន្តែ​ធ្លាប់ប្រើ បង្វិល យូរហើយ​) ។

​បង្វែរ ( កិ​. ) ធ្វើ​ឲ្យ​វេរ​, ឲ្យ​បែរ​, បំបែរ​ត្រឡប់​ឲ្យ​វិញ​; លើក​ផ្តេក​វេរ​ឲ្យ​ទៅលើ​តែមួយៗ ។ (​តាម​ប្រភព​ពាក្យ​ថា​វេរ​គួរប្រើ ព​ង្វេ​រ ប៉ុន្តែ​ធ្លាប់ប្រើ បង្វែរ យូរណាស់​ហើយ​) ៕