អាជីវករ​នៅ​ផ្សារ​ម៉ុង​ឌី​យ៉ា​ល់​អាចមក​លក់ដូរ​នៅ​ផ្សារ​ខេ​ស៊ី​បាន​ព្រោះ​ជា​តំបន់​សេដ្ឋកិច្ច​បែប​ថ្មី​

471
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ស្របពេល​ដែល​ផ្សារ​ម៉ុង​ឌី​យ៉ា​ល់​ហៅ​(​ផ្សារ​ឃ្លាំង​រំសេវ​)​នឹងត្រូវ​បាន​រុះរើ​សាងសង់​អគារ​ពាណិជ្ជកម្ម​ថ្មី​នា​ចុងខែ​មេសា​២០២០​ខាងមុខនេះ​។​ដែល​ឃើញ​ពី​ការលំបាក​ដល់​អាជីវករ​អ្នកលក់​ទូរស័ព្ទ​លក់​ខោអាវ​លក់ដូរ​ផ្សេងទៀត​នៅក្នុង​ផ្សារ​នេះ​។​

​លោក​ឃិត​ឈឿន​អគ្គនាយក​ផ្សារ​ខេ​ស៊ី​បានប្រកាស​បើកទូលាយ​ថាបើ​អាជីវករ​រូប​ណា​ចាប់អារម្មណ៍​នឹង​ការលក់​និង​បន្ត​មុខរបរ​របស់ខ្លួន​គឺអាច​មក​លក់​នៅ​ផ្សារ​ខេ​ស៊ី​បាន​ព្រោះ​មាន​ទីតាំង​ធំ​ទូលាយ​ផាសុខភាព​ជាទី​ប្រជុំជន​រួមទាំង​ចំណត​ឡាន​ម៉ូតូ​ក្រោម​ដី​ផង​។​

​លោក​ឃិត​ឈឿន​អគ្គនាយក​ផ្សារ​ខេ​ស៊ី​បាន​បញ្ជាក់ថា​ផ្សារ​ខេ​ស៊ី​ស្ថិតនៅ​ក្រុងភ្នំពេញ​ទល់មុខ​នឹង​ព្រលានយន្តហោះ​ពោ​ចិន​តុង​ដែល​ចូល​ប្រមាណ​ជា​១.២០០​ម៉ែត្រ​គឺ​ដល់ទី​តាំង​ហើយ​។​ប្រជាពលរដ្ឋ​រស់នៅ​ម្តុំ​នេះ​ក៏មាន​យ៉ាងច្រើន​កុះករ​ម្យ៉ាង​គឺជា​តំបន់​សេដ្ឋកិច្ច​បែប​ថ្មី​នៅ​តាំង​កសាង​ក្រាំង​ថ្នង់​ឈូក​វ៉ា​1-2 និង​3 ស្ថិតនៅ​ម្ដុំ​នោះ​ទាំងអស់ ។​

​អ្វីដែល​សំខាន់​លោក​ឃិត​ឈឿន​ដែលជា​អ្នក​ប្រ​មើរ​មើល​សេដ្ឋកិច្ច​និង​ផ្នែក​អចលនទ្រព្យ​ខ្ពស់​បានបញ្ជាក់​យ៉ាងច្បាស់​ថា​តំបន់​ជុំវិញ​ផ្សារ​ខេ​ស៊ី​នៅពេលដែល​ផ្លូវ​ល្បឿន​លឿន​និង​ផ្លូវ​៦០​ម៉ែត្រ​គម្រោង​ថ្មី​ស្របតាម​ផ្លូវដែក​ជា​គម្រោង​របស់​សាលា​រាជធានី​ភ្នំពេញ​នឹង​បើក​នាពេលខាងមុខ​។​ដើម្បី​រំដោះ​ចរាចរ​ពី​ផ្លូវ​ហ​ព័ន្ធ​រុស្ស៊ី​ក៏ដូចជា​ពី​ផ្លូវ​នានា​ផ្សេងទៀត​មកឱ្យ​ឆ្លងកាត់​តាមផ្លូវ​ថ្មី​៦០​ម៉ែត្រ​ដែលមាន​ទិសដៅ​ស្របតាម​ផ្លូវដែក​ចាប់តាំងពី​តំបន់​នេះ​ទៅ​រហូតដល់​រ៉ា​រថភ្លើង​។

​គម្រោង​ទាំងនេះ​នឹង​លិច​ឡើងជា​រូបរាង​នាពេលខាងមុខ​ដ៏​ខ្លី​ដែល​ធ្វើឱ្យ​តំបន់​ជុំវិញ​ផ្សារ​ខេ​ស៊ី​ក្លាយជា​តំបន់​ទីប្រជុំជន​យ៉ាងច្រើន​កុះករ​មិន​ចាញ់​តំបន់​កណ្តាល​ក្រុងភ្នំពេញ​នោះឡើយ​។​ចំណែក​ផ្លូវ​ថ្មី​ដែលមាន​ទំហំ​ធំ​ប្រហាក់ប្រហែល​នឹង​មហាវិថី​សហព័ន្ធរុស្ស៊ី​កំពុងមាន​សក្តានុពល​ម​ក​ដល់​នាពេល​បច្ចុប្បន្ននេះ​ផងដែរ ។​

លោក​អគ្គនាយក​ផ្សារ​បានបញ្ជាក់​បន្ថែមថា​ផ្សារ​ខេ​ស៊ី​របស់​យើង​បាន​បើក​ដំណើរ​ការលក់​លក្ខណៈ​ជា​ផ្សារ​ភូមិ​ដែលមាន​រយៈពេល​យូរ​មកហើយ​។​ក្នុងនោះ​មាន​តូប​លក់​មាស​,​លក់​ខោអាវ​,​លក់​ឥ​វ៉ាន់​ចាប់ហួយ​,​ជាច្រើន​តូប​ដែល​កំពុងតែ​ដំណើរ​ការលក់​ជាធម្មតា​។​បន្លែ​មាន​បន្លែ​ធម្មជាតិ​ត្រី​សាច់​,​សាច់គោ​,​សាច់ជ្រូក​,​មាន់​ទា​,​ត្រី​ស្រស់ៗ​ដែលជា​របស់​អ្នកភូមិ​យកមក​លក់​បែប​ធម្មជាតិ​ទាំងអស់​ក៏​កំពុងដំណើរការ​។

​ចំណែក​នៅ​ជាន់​ខាងលើ​នៃ​ផ្សារ​ខេ​ស៊ី​ក៏មាន​ក្លិប​ហាត់ប្រាណ​, វាយ​ប៉េង​ប៉ុង​, កន្លែង​ស្ទី​ម​សូ​ណា​, ម៉ាស្សា​,​និង​អាង​ហែល​ទឹក​,​ដែល​បែងចែក​កន្លែង​ប្រុស​ស្រី​ដាច់ដោយឡែក​ពីគ្នា​និង​មាន​បន្ទប់​សម្រាប់​ជួល​ធ្វើ​ការិយាល័យ​,​សាលប្រជុំ​, តាម​តម្រូវការ​។​

​សូមជម្រាបថា​ផ្សារ​ខេ​ស៊ី​ស្ថិតនៅក្នុង​តំបន់​ដែរ​សម្បូរ​ទៅដោយ​ប្រជាពលរដ្ឋ​រស់នៅ​យ៉ាងច្រើន​កុះករ​មិន​ចាញ់​ទីតាំង​កណ្ដាល​ក្រុង​នោះឡើយ​។​ប៉ុន្តែ​មកដល់​បច្ចុប្បន្ន​បើ​ប្រៀបធៀប​ទីតាំង​ផ្សារ​ខេ​ស៊ី​ស្ថិត​នៅមុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង​គឺ​លែង​ជាយក្រុង​ទៀតហើយ​ជា​កន្លែង​ដែល​ប្រមូលផ្ដុំ​ទៅដោយ​មនុស្ស​រស់នៅ​កម្មករ​កម្ម​កា​នី​រោងចក្រ​ជាច្រើន​៕S/​