អាជីវករ​ផ្សារ​ជាប់​ព្រំដែន​ប្រឈម​នៅ​ការបណ្តេញចេញ​ដោយ​គ្មាន​ដំណោះស្រាយ​

338
ចែករម្លែក

ដោយ​: អូរ​ស្មាច់​
​ឧ​ត្ត​រ​មានជ័យ​:
អាជីវករ​លក់ដូរ​ក្នុង​ផ្សារលើ​ភ្នំ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ប្រមាណ​៤០០​តូប ស្ថិតក្នុង​ភូមិ​ជប់​គគី​ខាងលិច ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ ប្រឈម​ការបណ្តេញចេញ​ដោយ​គ្មាន​ដំណោះស្រាយ និង​រក​ទីតាំង​ថ្មី​ផ្តល់​ដល់​ពួកគាត់​បន្ត​អាជីប​នេះ​តទៅទៀត​។​

​លោក លី ឡុង អាយុ​៤១​ឆ្នាំ ក៏ដូចជា​អាជីវករ​លក់​ក្នុង​ផ្សារ​ខាងលើ បាន​និយាយថា ពួកគាត់​ទាំងអស់គ្នា​ប្រឈម​ការបណ្តេញ​ចេញពី​សំណាក់​គ្រុមហ៊ុន លោក​ឧ​កញ្ញា​លឹម​ហេង​ដែល​កំពុងមាន​ការអភិវឌ្ឍ​ន៍​នៅ​តំបន់​ព្រំដែន​ខាងលើនេះ មានការ​រុះរើ​តូប​ពី​កម្លាំង​ក្រុមហ៊ុន​បណ្តើរៗ ជំ​រុញឱ្យ​ពួកគាត់​ដែល​កំពុង​លក់ដូរ​ធ្វើការ​ចាកចេញ​ពី​តំបន់​ដី​គ្រុមហ៊ុន​នោះ ដោយ​គ្មាន​និង​ផ្តល់​ទីតាំង​ថ្មី​ដល់​ពួកគាត់​បាន​បន្ត​អាជីប​នេះ​តទៅទៀត​ទេ​។​

​លោក​បន្តថា អាជីវករ​ម្ចាស់​តូប​ជាច្រើន​ដែល​កំពុង​លក់ដូរ​នៅជាប់​ព្រំដែន​មាត់ច្រក​ជប់​គគី​នេះ ចាប់ពី​មុន​នៅ​អំឡុង​ឆ្នាំ​២០១០ ខណៈពេល​នោះ​ច្រក​ជប់​គគីរ​នេះ មិនទាន់មាន​ការអភិវឌ្ឍ​ន៍​របស់​ក្រុមហ៊ុន​នោះទេ​។ ពោលគឺ​ការលក់ដូរ​នោះ​អាជីវករ​បាន​សង់​តូប​លក់​បិទបាំង​និង​ប្រក​ដំបូល​តង់​ឬ​ក្រណាត់ ដើម្បី​ធ្វើការ​ដោះដូរ​ទំនិញ​ជាមួយ​ពលរដ្ឋ​ថៃ នូវ​ថ្ងៃអាទិត្យ​មួយ​ប៉ុណ្ណោះ​។​លុះ​ក្រោយ​ព្រិ​ត្ត​ការណ៍​កើត​មាននៅ​ព្រំដែន ក្រុមហ៊ុន​លោក​ឧក​ញ្ញា លឹម ហេង បាន​ចូលមក​ធ្វើការ​អភិវឌ្ឍន៍​នៅ​តំបន់​ព្រំដែន​នេះ ហើយ​បាន​សម្រួល​ឱ្យ​អាជីវករ​ធ្វើការ​ចាកចេញ និង​បានរៀបចំ​ដី​ក្រុមហ៊ុន​មួយកន្លែង​របស់​ក្រុមហ៊ុន​ផ្តល់​ដល់​អាជីវករ​បាន​លក់ដូរ​ធម្មតា​។​

​អាជីវករ​រូបនេះ​បាន​បន្ថែមថា ថ្មីៗ​នេះ​ក្រុមហ៊ុន​បានចេញ​សេចក្តី​ជួន​ដំណឹង​មួយ​ដល់់​អាជីវករ​ធ្វើការ​រុះរើ​តូប​ចាកចេញ​បន្តទៀត ដោយ​មិនបាន​កំណត់ថា​និង​ត្រូវ​ផ្តល់​ទីតាំង​ថ្មី​ណា​ដល់​ពួកគាត់​បន្តធ្វើ​ការលក់​ដូរ​នោះដែរ​។​

​ទាក់ទង​ការបណ្តេញចេញ​អាជីវករ​ផ្សារ​ខាងលើនេះ លោក រតនា ជំនួយការ​លោក​ឧក​ញ្ញា លឹម ហេង បាន​ទំនាក់ទំនង​ជាច្រើនលើក​តែ​មិនមាន​អ្នក​ទ​ទូល​។​

​ចំណែក​លោក ហាំង ម៉េង អភិបាលស្រុក​បន្ទាយ​អំពិល បាន​និយាយថា លោក​មិន​បានដឹង​នោះទេ ដោយ​លោក​ជំរុញ​ឱ្យ​សួរ​លោក ក្រាញ់់ ម៉េ​ន អភិបាលរង​ស្រុក ទើប​ដឹង​រឿងនេះ​។ តែ​ករណីនេះ អាជីវករ​គួរ​ពាក្យ​ដាក់​មក​អាជ្ញាធរ​៕ ល​