អាជីវករ​១៧​នាក់​លក់ដូរ​នៅ​ផ្សារ​ហ្គ្រេ​ន ជម្ពូ​វ័ន លើកគ្នា​ទៅ​តវ៉ា​ដល់​សាលាសង្កាត់​ចោមចៅ​៣

300
ចែករម្លែក

ដោយ:​ចាន់តូ​/​ភ្នំពេញ ៖ អាជីវករ​ចំនួន​១៧​នាក់ ជា​តំណាង​ឲ្យ​បងប្អូន​អាជីវករ ជាង​២០០​នាក់ លក់ដូរ​នៅ​ផ្សារ​ឯកជន ហ្គ្រេ​ន ជម្ពូ​វ័ន ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ នាំគ្នា​ទៅ​តវ៉ា​និង​ស្នើសុំ​ឲ្យ​អាជ្ញាធរ​សង្កាត់​ជួយ បន្ទាប់ពី​ពួកគាត់​លក់ដូរ​មិន​ដាច់ ថ្លៃឈ្នួល​តូប​ថ្លៃ។

​ហេតុការណ៍​ខាងលើ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៩ នៅ​សាលាសង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ។​

​តាម​បងប្អូន​អាជីវករបាន​ឲ្យ​ដឹងថា ផ្សារ​ឯកជន​ខាងលើ មាន​ចំនួន​ជាង​២០០​តូប បើក​ដំណើរការ​ជាង​៣​ខែ​មកហើយ ដោយ​គិត​តម្លៃ​ឈ្នួល​២០០​ដុល្លា ក្នុង​១​តូប តែ​ដោយ​ទើប​បើក​ដំបូង ថៅកែ​ផ្សារ លើកទឹកចិត្ត តម្រូវ​ឲ្យ​បង់​៥០​ភាគរយ ក្នុងតម្លៃ​ពេញ​២០០​ដុល្លា អាជីវករ​តវ៉ា សល់​ត្រឹម​៤០​ភាគរយ ក្នុង​មួយខែ តែ​ក្នុង​រយៈពេល​៣​ខែ​មកហើយ ការលក់ដូរ​មិន​ដាច់​សោះ អាជីវករ​មួយចំនួន​សម្រេច​បិ​ទ្វារ​តូប​ជា​បណ្តោះអាសន្ន រកលុយ​បង់ថ្លៃ​តូប​៤០​ភាគ​មិន​ទាំង​បាន​ផង ទើប​នាំគ្នា​ផ្ទុះ​តវ៉ា មកហើយ​កាលពី​សប្តាហ៍​មុន ទាមទារ​ឲ្យ​ថៅកែ​បញ្ចុះ​ត្រឹម​២០​ភាគរយ ស្មើនឹង​៤០​ដុល្លា​ក្នុង​មួយ​តូប តែ​ខាង​ផ្សារ​មិន​ព្រម ទើប​នៅ​ព្រឹក ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៩​នេះ តំណាង​អាជីវករ​១៧​នាក់ នាំគ្នា​ទៅ ស្នើសុំ​ការអន្តរាគមន៍​ពី​អាជ្ញាធរ​សង្កាត់​ចោមចៅ​៣ ដើម្បី​ទាមទារឲ្យ​ថៅកែ​ផ្សារហ្គ្រេ​នជម្ពូ​វ័ន បញ្ចុះតម្លៃ​ឈ្នួលត្រឹម​២០​ភាគរយ។​

​ការតវ៉ា​នៅ​ព្រឹក​នេះ មិនទាន់បាន​សម្រេច​នៅឡើយ​ទេ បើតាម​មន្ត្រីសង្កាត់បាន​ឲ្យ​ដឹងថា បញ្ហា​ខាងលើរង់ចាំ​ហៅ ខាង​តំណាង​ផ្សារ មកសាកសួរ​និង​សម្រួល​សម្រួល ជា​ក្រោយ ចំពោះ​លទ្ធផល​យ៉ាងណា នៅពេល​ក្រោយទើប​បងប្អូន​អាជីវក​រទាំង​១៧​នាក់ វិលត្រឡប់​ទៅផ្ទះ​វិញ៕B/

#