អាជ្ញាកណ្តាល​បាល់ទាត់​លី​ក​អាជីព​បូ​លី​វី​ដួល​ស្លាប់​ពេល​កំពុង​ដឹកនាំ​ការប្រកួត​នៅលើ​ទីលាន​

560
ចែករម្លែក

​អាជ្ញាកណ្តាល​បាល់ទាត់​អាយុ ៣១ ឆ្នាំ​ម្នា​ក់បាន​ដួល​នៅ​អំឡុងពេល​ការប្រកួត​លី​ករ​បស់​បូ​លី​វី​នៅ​តំបន់ភ្នំ Andes ហើយ​បាន​ស្លាប់​បន្ទាប់ពី​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​។​

​ការប្រកួត​រវាង​ក្លិប Always Ready និង​ក្លិប Oriente Petrolero បាន​លេង​នៅ​កីឡាដ្ឋាន Municipal Stadium ក្នុង​ទីក្រុង​អែល​អាល់​តូ ដែលមាន​កម្ពស់​ខ្ពស់ជាង​នីវ៉ូ​សមុទ្រ​ប្រហែល ៣.៩០០ ម៉ែត្រ​។​

​ការប្រកួត​នេះ​គឺ​លេង​បាន​ត្រឹម ៤៧ នាទី នៅពេល​អាជ្ញាកណ្តាល វី​កទ័រ យូ​ហ្គោ ហួ​តា​ដូ (Victor Hugo Hurtado) ដួល​ផ្ងារ​ក្រោយ​នៅលើ​ទីលាន​។ កីឡាករ​និង​ក្រុមគ្រូពេទ្យ​បាន​ប្រញាប់​ទៅ​ជួយ​គាត់ ហើយ​បន្ទាប់ពី​ប៉ុន្មាន​នាទី ហួ​តា​ដូ​ត្រូវ​បានដាក់​នៅក្នុង​រថយន្ត​សង្គ្រោះបន្ទាន់​ដឹក​ចេញ​តែម្តង​។​

​វេជ្ជបណ្ឌិត​របស់​ក្រុម Always Ready លោក​អេ​រិ​ក កូ​ស​ហ្ស៊ី​ន័​រ បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅពេល​ក្រោយមក​នោះ​ថា អាជ្ញាកណ្តាល​បានទទួល​រង​នូវ​ការ​គាំងបេះដូង​នៅលើ​ទីលាន ហើយ​បន្ទាប់មកទៀត គឺ​គាំងបេះដូង​លើក​ទី​២ នៅពេល​គាត់​ដឹក​ទៅដល់​មន្ទីរពេទ្យ​៕ ដោយ៖ កញ្ញាដាលីស

អាជ្ញាកណ្តាល វី​កទ័រ យូ​ហ្គោ ហួ​តា​ដូ បាន​ស្លាប់​កាលពី​ថ្ងៃអាទិត្យ​ទី ១៩ ឧសភា ដោយសារ​គាំងបេះដូង