អាជ្ញាកណ្តាល​ពីររូប​ត្រូវបាន​បណ្តេញចេញ​មុន​រដូវ​កាល​ថ្មី​ចូលមក​ដល់​

998
ចែករម្លែក

​អាជ្ញាកណ្តាល​ពីររូប​ត្រូវបាន​បណ្តេញចេញ​នៅមុន​ការចាប់ផ្តើម​រដូវ​កាល​ថ្មី​បន្ទាប់ពី​មានការ​ចោទប្រកាន់​ពី​ការប្រព្រឹត្តិ​មិន​ត្រឹមត្រូវ​។​
​ ​
​លោក ឌែ​រិ​ន ឌី​ដ​មែន (Darren Deadman) ដឹកនាំ​ការប្រកួត​នៅ​ក្របខណ្ឌ Football League, FA Cup និង​ការប្រកួត EL Trophy កាលពី​រដូវ​កាល​មុន​។

លោក​ត្រូវបាន​លុបឈ្មោះ​ចេញពី​បញ្ជី​ដោយ​ស្ថាប័ន​រៀបចំ​ការប្រកួត​អាជីព Professional Game and Match Officials Ltd (PGMOL) ជា​អង្គភាព​ទទួលខុសត្រូវ​ការចាត់ចែង​មន្ត្រី​អាជ្ញាកណ្តាល​។ គេ​ជឿថា អាជ្ញាកណ្តាល​រូបនេះ​នឹង​លែងមាន​វត្តមាន​ក្នុង​ស្ថាប័ន​នេះ​ទៀតហើយ​។​
​ ​
​លោក ដេវីដ ខូ​ត (David Coote) ភាគច្រើន​ដឹកនាំ​ក្របខណ្ឌ Championship កាលពី​រដូវ​កាល មុន​ប៉ុន្តែ​ក៏​ដឹកនាំ​ការប្រកួត FA Cup និង​ការប្រកួត​ផ្លេ​អ​ហ្វ​ផងដែរ​។ លោក​ស្ថិតនៅក្រោម ការស៊ើបអង្កេត​ចំពេល​មានការ​ចោទប្រកាន់​ដោយឡែក ដែល​មិន​ពាក់ព័ន្ធ​នឹង​លោក ឌី​ដ​មែន​។​
​ ​
​លោក ខូ​ត ស្ថិតក្នុង​បញ្ជី​ឈ្មោះ Select Group 2 ជា​ក្រុម​អាជ្ញាកណ្តាល​ដឹកនាំ ការប្រកួត កម្រិត​ក្រោម​ក្របខណ្ឌ Premier League ។ ប៉ុន្តែ​មិនត្រូវ​បាន​ចាត់ចែង​ឲ្យ​ដឹកនាំ​ការប្រកួត​ទេ នៅ​ចុង​សប្តាហ៍​នេះ​៕ ​ប្រែ​សម្រួល​:​ពិសិដ្ឋ​

លោក ដេវីដ ខូ​ត (David Coote)
លោក ឌែ​រិ​ន ឌី​ដ​មែន (Darren Deadman)