អាជ្ញាកណ្តាល ម៉ៃ​ឃើ​ល អូ​លី​វើ នឹង​ដឹកនាំ​ការប្រកួត​រវាង​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​និង​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​

163

​លោក ម៉ៃ​ឃើ​ល អូ​លី​វើ (Michael Oliver) នឹង​ដឹកនាំ​ការប្រកួត​រវាង​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត និង​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​នៅ​ចុង​សប្តាហ៍​នេះ នេះ​បើតាម​ការប្រកាស​ឲ្យ​ដឹង​របស់​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
អាជ្ញាកណ្តាល​វ័យ​៣២​ឆ្នាំ​រូបនេះ​ត្រូវបាន​ជ្រើសតាំង​សម្រាប់​ការប្រកួត​ដ៏​សមខាន់​រវាង​ក្រុម​ខ្លាំង​ទាំងពីរ​នៅ​ថ្ងៃអាទិត្យ​។ ជំនួយការ​របស់លោក​មាន​លោក ហ្គែ​រី បេ​ស្វី​ក (Gary Beswick) សាយ​មិន បេ​ណិ​ត (Simon Bennett) និង លោក ច​ន ម៉ូ​ស (Jon Moss) ជា​មន្ត្រី​ទី​៤​។​
​ ​
​លោក អូ​លី​វើ ធ្លាប់មាន​រឿងចម្រូងចម្រាស​ក្នុងការ​ប្រកួត​ច្រើន ហើយ​រង​ការរិះគន់​កាលពី​ខែមីនា​ឆ្នាំមុន នៅពេល​លោក​បដិសេធ​មិន​ផ្តល់​បាល់​ប៉េ​ណា​ល់​ទី​ឲ្យ​ក្រុម​យូ​ណាយ​ធី​ត​នៅ​ចុង​តង់​ទី​១ នៅពេលដែល​កីឡាករ ម៉ា​ទីន ដេ​មី​ឆេ​លី​ស (Martin Demichelis) ទាក់​ជើង​ផ្តួល​កីឡាករ ម៉ា​គូស រ៉ា​ហ្វ​ដ (Marcus Rashford) ។​
​ ​
​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៤​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក លោក អូ​លី​វើ បាន​បណ្តេញ​កីឡាករ គ្រី​ស ស្ម​លិ​ង (Chris Smalling) ប៉ុន្តែ​បែរជា​ឲ្យ​អ្នកចាំទី ចូ ហាត រួចខ្លួន​នៅពេល​កីឡាករ​រូបនេះ​ព្យាយាម​បង្ហាញ ឥរិយាបថ​បែប​គឃ្លើន​ដាក់​អាជ្ញាកណ្តាល​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​លោក ម៉ៃ​ឃើ​ល អូ​លី​វើ (Michael Oliver)