អាជ្ញាធរខេត្តព្រះសីហនុចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវនិងបិទការដ្ឋានសំណង់មួយគ្មានច្បាប់អនុញ្ញាតិ

214
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ អាជ្ញាធរខេត្តព្រះសីហនុបានរកឃើញ ការដ្ឋានសាងសង់ឃ្លាំង របស់ក្រុមហ៊ុនជនជាតិចិន មួយកន្លែងនៅភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ដែល គ្មានច្បាប់ទម្លាប់ (ច្បាប់សាងសង់)។

មន្ត្រីសាលាខេត្តបានឲ្យដឹងថា នៅថ្ងៃ២៣តុលា២០១៩នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្រោយពីបានអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវ ក៏បានចុះពិនិត្យ និងបញ្ជាអោយបិទការដ្ឋាន សាងសង់ឃ្លាំងមួយកន្លែង របស់ជនជាតិចិន ដែល រកឃើញថាមិនមានច្បាប់សាងសង់ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ការបិតផ្អាកសកម្មភាពសាងសង់នេះ រដ្ឋបាលខេត្តអះអាងថា មុននិងសាងសង់ត្រូវសុំច្បាប់ សាងសង់ និងច្បាប់អាជីវកម្មឲ្យបានរួចរាល់ជាមុនសិន ទើបអនុញ្ញាតិ៕B/