អាជ្ញាធរខេត្តព្រះសីហនុអំពាវនាវឲ្យប្រជានេសាទ និងទូកដឹកភ្ញៀវទេស​ចរតាមសមុទ្រប្រុងប្រយត្ន័ និងព្យុះ​កក្តិកសមុទ្រ

88
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ នាព្រឹកថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២០ តំបន់សមុទ្រមានព្យុះរលក ខ្លាំងគួរសម ដែលប្រជានេសាទអះអាងថា ជាព្យុះកក្តិកប៉ុន្តែមិនមានស្ថានភាពធ្ងន់ធ្ងរ​ប៉ះពាល់ដល់ការនេសាទ ឬទូកដឹកទេសចរណ៍នោះទេ ។

ទោះជាយ៉ាងនេះក្តី ប្រជានេសាទ ទូកតូចៗ លក្ខណះគ្រួសារ បានត្អូញត្អែថារដូវខ្យល់ព្យុះ​កក្តិកតែងកើតមានរាល់ឆ្នាំ ពួកគាត់ក៏មានផលលំបាកខ្លាំងណាស់ដែរក្នុងការចេញធ្វើនេសាទ ព្រោះរលកធំៗ នៅសមុទ្រ។

មន្ត្រីនៃមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តព្រះសីហនុ បានប្រាប់ថា ព្យុះកក្តិក កើតមានចាប់ពីពេលទៀបភ្លឺ រហូតដល់ថ្ងៃបាក់រសៀល ទៀបស្រាក ដូចនេះអ្នកនេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រអាចធ្វើទៅបាន តែថ្ងៃបាក់រសៀលតែប៉ុណ្ណោះ។

មន្ត្រីដដែលបន្តរថា ព្យុះកក្តិកនេះតែងកើតមានរៀងរាល់ឆ្នាំ ឲ្យតែដល់រដូវរំហើយ គ្រាន់តែមានពេលខ្លះ ខ្លាំងហើយពេលខ្លះក៏មានសភាពខ្សោយដែរ។

អាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័បានអំពាវអោយអ្នកធ្វើដំណើរផ្លូវសមុទ្របង្កើនការប្រុងប្រយត្ន័ អំពីខ្យល់រដូវនិងរលកសមុទ្រខ្ពស់នេះ៕B/