អាជ្ញាធរខេត្តសៀមរាបណែនាំ​ដល់​សិស្សសាលា​កុំឲ្យ​យក​ថ្ងៃ​១៤​កុម្ភៈ​ជា​ថ្ងៃបុណ្យ​សង្សារ​

390
ចែករម្លែក
  • 9
    Shares

ដោយ:អង្គរតូច​/​សៀមរាប ​៖ ​អាជ្ញាធរ​ខេត្តសៀមរាប បាន​ណែនាំ​ដល់​សិស្សសាលា សុំ​កុំ​យក​ថ្ងៃទី​១៤​កុម្ភៈ​ជា​ថ្ងៃបុណ្យ​សង្សារ ហើយ​ធ្វើ​អ្វី​ផ្តេសផ្តាស ដែល​នាំ​ឲ្យ​បាត់បង់​វប្ប​ធ​ម៏​ប្រពៃណី​ដ៏​ល្អ​ផូ​ផង់​របស់​ខ្មែរ វា​គឺជា​ទិវា​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់​របស់​ប្រទេស​អឺរ៉ុប​ប៉ុណ្ណោះ​។​

លោកស្រី យូរ សុភាព អភិបាលរង​ខេត្តសៀមរាប ថ្លៃ​បែបនេះ នៅក្នុង​ពិធី​វេទិកា​សាធារណៈ​ស្ដីពី​យុវជន​រួមគ្នា​កាត់បន្ថយ​អំពើ​ហឹ​ង្សា ដែល​ធ្វើឡើង​នៅក្នុង​វិទ្យាល័យ​១០​មករា​១៩៧៩ នា​ព្រឹក​ថ្ងៃទី​១៤​ខែកុម្ភៈ​ឆ្នាំ​២០១៩​។

នៅ​ចំពោះមុខ​សិស្សានុសិស្ស​ជាច្រើនរ​យក​នាក់ លោកស្រី​ថ្លែងថា ទិវា​បុណ្យ​នៃ​សេចក្តី​ស្រឡាញ់ មនុស្ស​ជាច្រើន តែង​យក​ថ្ងៃនេះ បង្ហាញ​ពី​ទឹកចិត្ត​របស់ខ្លួន ចំពោះ​អ្នក​ដែល​គេ​ស្រឡាញ់ តាមរយៈ​ការទិញ​កាដូ​, បាច់ផ្កា ឬ​ចំណាយពេល​ទៅ​ក្រៅ​ញ៉ាំ​អាហារ ជាមួយ​គ្នា​បែប​រ៉ូ​មែន​ទិ​ក​។ ១៤​កុម្ភៈ​ជា​ពិធីបុណ្យ​មួយ របស់​ជនជាតិ​អឺរ៉ុប​។ ប៉ុន្តែ​បច្ចុប្បន្ន​ប្រជាជន​ស្ទើរតែ​ទូទាំង​ពិភពលោក ក៏​តែង​ប្រារព្ធ​ដូចគ្នា​។​ ចំណែក​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​វិញ ក៏មាន​យុវវ័យ​ជាច្រើន កំពុងតែ​យល់ច្រឡំ​ថា​១៤​កុម្ភៈ​ គឺជា​ថ្ងៃ​ដែល​ត្រូវ​លះបង់​ខ្លួនប្រាណ ជូន​ដល់​មនុស្ស​ជាទី​ស្រឡាញ់​របស់ខ្លួន​ទៅវិញ ដែលមាន​ន័យ​សំដៅ ដល់​ការបង្ហាញ​នូវ​ភក្តីភាព​ស្នេហា រវាង​គូស្នេហ៍ ចំពោះ​គ្នា និង​គ្នា តាមរយៈ​ការទិញ ផ្កា​កុលាប ឬ​វត្ថុ​អនុស្សា​វ​រី​យ៏ ឬ​ចំណាយពេល​នៅ​ជិតគ្នា​។

​លោកស្រី​បន្ថែមថា វប្បធម៌​ទាំងអស់នេះ មិនមែនជា​វប្បធម៌រ​បស់​ខ្មែរ​នោះទេ ប៉ុន្ដែ​យើង​ត្រូវយក​ទិវា​នេះ​ទៅ​ផ្ដល់ជូន​ជាមួយ​ក្រុមគ្រួសារ មាតា​បី​តា​ទៅវិញ​ជាការ​ប្រសើរ​។ សុំ​សិស្សា​នុសិស្ស​កុំឲ្យ​ធ្វើ​អ្វី​ផ្ដេសផ្ដាស​នៅផ្ទះ​សំណាក់​ ធ្វើឲ្យ​បាត់បង់​តម្លៃ​ស្ដ្រី​ខ្មែរ ដែល​មាន​វប្បធម៌​និង​ប្រពៃណី​ល្អ​ផូរផង់​តាំងពី​ដូនតា​មក​។​ លោកស្រី បាន​បញ្ជាក់ថា សមត្ថកិច្ច​នៅ​ខេត្ដ​សៀមរាប បានដាក់ក​ម្លាំ​ង​សម្រាប់​ឃ្លាំមើល​សិស្សានុសិស្ស​ទៅ​ដេក​នៅផ្ទះ​សំណាក់​គ្រប់​ទីក​ន្លែ​ង។

ទោះបីយ៉ាងណា តាម​ការ​សង្កេតឃើញ​ក្នុង​ខេត្ដ​សៀមរាប នា​ថ្ងៃ ១៤​កុម្ភៈ​ ឆ្នាំ​២០១៩​នេះ គេ ហាក់​មិនសូវ​ឃើញ​ក្រុម​ស្រទាប់​យុវវ័យ ពុះ​ក​ញ្ច្រោ​ល​បាន​ច្រើន​ប៉ុន្មាន​នោះទេ ដែល​ករណីនេះ​គឺអាច​សង្ស័យថា ពួកគាត់​បាន​យល់ដឹង ពី​វប្បធម៌​បរទេសមួយ​នេះ​ច្បាស់លាស់​៕​B/