អាជ្ញាធរខេត្ត​កំពង់ចាម​រំលឹក​ពី​ស្នាម​ព្រហស្ថ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហនុ​

192
ចែករម្លែក

ដោយ​: គង់​ហេង​/​កំពង់ចាម​: កាលពី​ព្រះអង្គ​គង់​នៅមាន​ព្រះជន្ម ព្រះអង្គ​បាន​លះបង់​កម្លាំងកាយ​ចិត្ត និង​ប្រាជ្ញា​ស្មារតី​ស្ទើរ​ពេញ​មួយជីវិត គឺ​ស្នាម​ព្រះ​ហ​ស្ថ​ទាំង​នោះបាន​ក្លាយជា​សច្ច​:​ធម៌​ប្រវត្តិសាស្ត្រ ដែល​បាន​កត់​ត្រាទុក​គ្មាន​ថ្ងៃ​បំភ្លេច​បានឡើយ​។​

​នេះ​ជាការ​ថ្លែង​របស់លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​កំពង់ចាម​នៅក្នុង​ពិធី​រំលឹក​ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហនុ​ព្រះមហាវីរក្សត្រ​ព្រះវររាជបិតា​គឺ​គម្រប់​ខួប​ប្រាំពីរ​ឆ្នាំ​នៃ​ព្រះអង្គ​នៅក្នុង​សាលាខេត្ត​នេះ​។​មានការ​និមន្ត​និង​ចូលរួម​ពី​ព្រះសង្ឃ​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់​យ៉ាងច្រើន​កុះករ​កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០១៩​។​

​លោក​អ៊ុន​ចាន់​ដា​បាន​ថ្លែង​ក្នុង​សន្ទរកថា​ប្រវែង​ពីរ​ទំព័រ​ថា​ក្នុងនោះ​ប្រជានុរាស្ត្រ​ទូទាំង​នគរ​ពិតជា​បាន​នៅ​ចងចាំ​នូវ​ព្រះរាជ​បូជនីយកិច្ច​សំខាន់​ចំនួន​ពីរ​ដែល​ប្រវត្តិសាស្ត្រ​បាន​ចារ​ទុក​។​១,​គឺ​ព្រះអង្គ​បានទាមទារ​មកវិញ​នូវ​ឯករាជ្យភាព​ពី​អាណានិគម​ន៍​និយម​បារាំង​នៅ​ថ្ងៃទី​៩​ខែវិច្ឆិកា​ឆ្នាំ​១៩៥៣​។​២,​ទាមទារ​បានមក​វិញ​នូវ​ភាពជា​ម្ចាស់​ស្របច្បាប់​ទៅលើ​ប្រាសាទព្រះវិហារ នៅ​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ​១៩៦២​។​

​លោក​អភិបាលខេត្ត​បាន​ថ្លែង​ឱ្យដឹងទៀតថា​ស្នាម​ព្រះ​ហ​ស្ថ​នៃ​ការទាមទារ​នេះ​គឺ​ញ៉ាំងឱ្យ​ជា​មូលដ្ឋាន​ដ៏​សំខាន់​នាំ​ឲ្យ​ប្រាសាទព្រះវិហារ ត្រូវបាន​ដាក់បញ្ចូល​ជា​សម្បត្តិ​បេ​តិ្ត​ក​ភ័​ណ្ឌ​ពិភពលោក​នា​ថ្ងៃទី ៧ ខែកក្កដា​ឆ្នាំ​២០០៨​។​ពិសេស​ខេត្តកំពង់ចាម​បាន​ចារ​ដាក់ឈ្មោះ​ព្រះអង្គ​លើ​សាលារៀន​ល្បី​«​វិទ្យាល័យ​ព្រះ​»​និង​ក៏បាន​រំលឹក​ដល់ទី​តាំង​សាធារណ​:​ជាច្រើន​កន្លែង​ផ្សេងទៀត​ជា​ស្នាម​ព្រះ​ហ​ស្ថ​កាលពី​សម័យ​សង្គមរាស្ត្រនិយម​នោះ​។​

​គួររំលឹកថា​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហនុ​ព្រះមហាក្សត្រ​ព្រះវររាជបិតា​ឯករាជ្យ​បូរណភាព​ទឹកដី​និង​ឯកភាព​ជាតិខ្មែរ​ព្រះ​បរម​រតន​កោដ្ឋ​គឺ​ព្រះអង្គ​បាន​យាង​ចូល​ទីវ​ង្គ​ត​នៅ​ប្រទេស​កាលពី​ថ្ងៃទី ១៥ ខែតុលា ឆ្នាំ​២០១២៕S/​