អាជ្ញាធរខេត្ត​កំពង់​ឆាំ្ន​ង​និង​អនុរដ្ឋលេខាធិការ​ចូល​រួម​បើក​វិញ្ញាសារ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​

869
ចែករម្លែក

​(​កំ​ពង់ឆ្នាំង​)៖​កាលពី​ព្រឹក​ថ្ងៃទី​២១​ខែសីហា​ឆ្នាំ​២០១៧​នេះ​អភិបាលខេត្ត​កំពង់ឆ្នាំង​លោក​ឈួ​រ​ច​ន្ទ័​ឌឿ​ន​និង​លោក​ប៊ូ​ជុំ​សិរី​អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ចូលរួម​បើក​វិញ្ញាសារ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៧​នៅក្នុង​មណ្ឌល​ប្រឡង​សាលាបឋមសិក្សា​គំរូ​ក្រុង​កំពង់ឆ្នាំង ។​

​សូមបញ្ជាក់ថា ឆ្នាំនេះ​ខេត្តកំពង់ឆ្នាំង មាន​បេក្ខជន​ដាក់ពាក្យ​ប្រឡង​ចំនួន​៤.០០៣ នាក់ ស្រី​២.០០១​នាក់​មាន​៦​មណ្ឌល​និង​ចែកចេញជា​១៦១ បន្ទប់ ។​ក្នុងនោះ​ផ្នែក​គណិតសាស្ត្រ​មាន​បេក្ខជន​ចំនួន​២.០១១​នាក់​ស្រី​ចំនួន​១.៣៥០​នាក់​មាន​៤​មណ្ឌល​ស្មើ​និង​១០១​បន្ទប់ និង ផ្នែក​វិទ្យាសាស្ត្រ​សង្គម​មាន​បេក្ខជន​១.៤៩២​នាក់​ស្រី​៦៥១​នាក់​ស្មើ​និង​៦០​បន្ទប់​៕S/​ដោយ​៖​សន​សក្តា​

​អាជ្ញាធរខេត្ត​កំពង់​ឆាំ្ន​ង​និង​អនុរដ្ឋលេខាធិការ​ចូល​រួម​បើក​វិញ្ញាសារ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​