អាជ្ញាធរខេត្ត​ក្រចេះ​ធ្វើ​ពិធី​ស្វាគមន៍​ផ្តល់​ពានរង្វាន់​ដល់​កីឡាករ​ប្រណាំង​កង់​របស់​វិទ្យុ​សម្លេង​ទីក្រុង​ហូជីមិញ​

702
ចែករម្លែក

ដោយ​: សេង​ឃួន / ក្រចេះ​: នៅ​សៀ​ល​ថ្ងៃទី​១១​ធ្នូ ឆ្នាំ​២០១៨​នេះ​អាជ្ញាធរ​ខេត្តក្រចេះ បានធ្វើ​ពិធី​ទទួល​ស្វាគមន៍ និង​ផ្តល់​ពាន់រង្វាន់​ជូន​ដល់​កីឡាករ ដែល​ទទួល​ជ័យ​លា​ភ័យ លេខ​១​ដល់​លេខ​៣ និង​ធ្វើ​ពិធី​បើក​បន្ត​ការប្រណាំង​កង់​របស់​ក្រុម​កីឡាករ នៃ​វិទ្យុ​សម្លេង​ទីក្រុង​ហូ​ជី​មី​ញ វិ​អូ​អែក​(VOH) នៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម ជុំ​ប្រណាំង​៣​ប្រទេស​ឥណ្ឌូចិន​។

​ការប្រណាំង​កង់​នេះ គឺ​បានចេញ​ជា​៣​ដំណាក់កាល គឺ តំណាក់កាល​ទី​១៖​ផ្តើម​ដំណើរ​ចេញពី ក្រុង​ប៊ិ​ញ​ឡុង ប្រទេស​វៀតណាម ឆ្ពោះ​មកកាន់​ទឹកដី​ខេត្តក្រចេះ​។ តំណាក់កាល​ទី​២៖ ពី​ខេត្តក្រចេះ​ឆ្ពោះទៅ​ខេត្ត​ស្ទឺ​ង​ត្រែង​។ តំណាក់កាល​ទី​៣៖​ពី​ខេត្តស្ទឹងត្រែង​ឆ្ពោះទៅ​ប្រទេស​ឡាវ ហើយ​បន្ត​ចូល​គោលដៅ​ដើម​ទៅ​វៀតណាម​វិញ ដែលមាន​រយៈពេល​១២​ថ្ងៃ ដោយបាន​ចាប់​ចេញដំណើរ​ពី​ប្រទេស​វៀតណាម នៅ​ព្រឹក​ថ្ងៃទី​១១​ធ្នូ ២០១៨ ដោយបាន​ជិះ​ប្រណាំង មកដល់​ក្រុង​ក្រចេះ​នា​ម៉ោង​ជិត​១២.00​ថ្ងៃត្រង់ ដោយមាន​ក្រុម​ម៉ូតូ​ធំ​អមដំណើរ​យ៉ាង​កង់រំពង ចំពោះ​កីឡាករ​ដែល​ចូលរួម​ជិះ​កង់​ប្រណាំង​ចំនួន​៦៤​កង់ មាន​៣​ប្រទេស​គឺ វៀតណាម ឡាវ និង​កម្ពុជា នៅក្នុង​នោះ​ឃើញថា​មាន​កីឡាករ វៀតណាម​ច្រើនជាងគេ ដែលមាន​ចម្ងាយ​ផ្លូវ​១៤៤ គឺ​ឡូ​ម៉ែត គិតពី​ប្រទេស​វៀតណាម​មកដល់​ខេត្តក្រចេះ​។​

​លោក វ៉ា ថន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តក្រចេះ បាន​ថ្លែង​អំណ​គុណ​ដល់​អគ្គនាយក​វិទ្យុ​សម្លេង​ទីក្រុង​ហូ​ជី​មី​ញ ដែល​បាន​ផ្តួចផ្តើម​គំនិត​នេះ​ឡើង​ដើម្បីអោយ​ពលរដ្ឋ​ក្នុង​ខេត្តក្រចេះ បានឃើញ​ពី​របៀបរបប នៃ​ការប្រណាំង​កង់​ខ្នាត​ធំ ដែលមាន​៣​ប្រទេស​ចូលរួម ដែលមាន​ចំងាយ​ផ្លុ​វ សរុប​ជិត​២០០០​គឺ​ឡូ​ម៉ែត ដោយ​ត្រូវ​បន្ត​ជិះ​ទៅដល់​ប្រទេស​ឡាវ តែ​សង្កេតឃើញ​កីឡាករ​ទាំងអស់​នៅតែមាន​ទឹកមុខ​ញ​ញឺ​ម រីករាយ​សប្បាយ​។
លោក អភិបាលខេត្ត​បាន​បន្ថែមទៀតថា ការប្រណាំង​កង់​នេះ គឺជា​ចំណងមិត្តភាព សាម​គ្គឺ​ភាព រវាង​ប្រទេសជិតខាង​និង​គ្នា​កាន់​មាន​ភាព​ជិតស្និត​និង​ជាការ​ចូលរួម​អបអរសាទរ​ទិវា​ប្រវត្តិសាស្ត្រ ជ័យជំនះ ៧ មករា ដែលជា​ថ្ងៃកំណើត​ទី​២​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅតែ​ចងចាំ​ជានិច្ច​។​

​ចំពោះ​កីឡាករ​ដែល​ទទួលបាន​ជ័យលាភី​ក្នុង​ចំងាយ​ផ្លូវ​១៤៤​គឺ​ឡូ​ម៉ែត ពី​ទីក្រុង​ប៊ិ​ញ​ឡុង ឆ្ពោះ​មក​ខេត្តក្រចេះ​ក្នុងដំណាក់កាល​ទី​១​នេះ​ឃើញថា ១២​រូប ដែល​ទទួលពាន់​រង្វាន់​និង​ថវិការ ពី លោក អភិបាលខេត្ត​ក្រចេះ​ក្នុងនោះ​មាន​កីឡាករ កម្ពុជា​យើង​បានទទួល​ជ័យ​លា​ភ័យ​ផងដែរ​៕

#