អាជ្ញាធរខេត្ត​ចុះ​ពិនិត្យ​ស្ពាន​ដែល​រង​ការខូចខាត​ខ្ទេច​អស់​ដោយ​ភ្លើង​ឆេះ​ព្រៃ

113
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​២៣​ខែកុម្ភៈ​ឆ្នាំ​២០២០​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​អមដំណើរ​ដោយ​លោក​គោ​ស៊ុ​ប៊ុន​សឿត​អភិបាលរង​ខេត្ត​,​លោក​ទែន​សា​រុំ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​,​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សួស​សុខ​ដា​រ៉ា​ស្នងការ​នគរបាល​ខេត្ត​។​លោក​សំលាង​ទ្រី​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​។​ព្រមទាំង​អជ្ញាធរ​ស្រុក​សង្គម​ថ្មី​និង​ស្ថាបន​ពាក់ព័ន្ធ​នានា​បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ដោយផ្ទាល់​ដល់ទី​តាំង​ស្ពាន​ស្ទឹង​ស្តៅ​ដែល​រង​ការឆេះ​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​រាល​។​

​អភិបាលខេត្ត​បាន​បញ្ជា​ទៅ​លោក​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ត្រូវ​សាងសង់​ស្ពាន​នេះ​ជា​បណ្តោះអាសន្ន​ឡើងវិញ​ជាបន្ទាន់​។​បន្ទាប់ពី​ទទួលបាន​បទបញ្ជា​ពី​លោក​អភិបាលខេត្ត​លោក​សំលាង​ទ្រី​បាន​ចាត់​ក្រុមការងារ​ចុះមក​សិក្សា​ដើម្បី​សាងសង់​ស្ពាន​នេះ​ឡើងវិញ​ឯ​ឈើ​ក៏​ត្រូវបាន​ដឹកជញ្ជូន​មកកាន់​ទីនេះ​ដែរ​។​

សូមបញ្ជាក់ថា​ស្ពាន​ស្ទឹង​ស្តៅ​នេះ​គឺជា​ស្ពាន​ដែលមាន​សភាព​ចាស់​ទ្រុឌទ្រោម​ណាស់​ទៅហើយ​អជ្ញាធរ​ខេត្ត​ក៏​គ្រោង​និង​សាងសង់​ស្ពានដែក​បា​ឡេ​ក្នុងពេល​ឆាប់ៗ​នេះ​។​ស្ពាន​ស្ទឹង​ស្តៅ​នេះ​គឺជា​ស្ពាន​សហគមន៍​របស់​ប្រជាពលរដ្ឋ​មិនមែនជា​ស្ពាន​របស់លោក​បេន​ដេ​វី​ស​នោះទេ​។​បើ​គិតពី​ស្ពាន​នេះ​ទៅផ្ទះ​លោក​បេន​គឺមាន​ចម្ងាយ​ជាង​១០​គីឡូម៉ែត្រ​ឯណោះ​៕S/​