អាជ្ញាធរខេត្ត​ជំរុញ​ធ្វើយ៉ាងណា​ផលិត​ស្រូវ​សេរី​រា​ង្គ​ឱ្យមាន​ឈ្មោះ​បោះ​សំឡេង​នៅលើ​ទីផ្សា​អ៊ឺរ៉ុប​

298
ចែករម្លែក
  • 5
    Shares

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ លោក លី សា​រ៉ា​រិ​ទ្ធ អភិបាលរង​ខេត្ត តំណាង​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ បាន​ជំរុញ​ដល់​មន្ត្រី នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ ខេត្តព្រះវិហារ ធ្វើយ៉ាងណា​សូមឱ្យ​សហគមន៍​ផលិត​ស្រូវ​សេរី​រា​ង្គ​ឱ្យមាន​ឈ្មោះ បោះ​សំឡេង​នៅលើ​ទីផ្សា​អ៊ឺរ៉ុប ដែល​ស្របតាម​ក្រសួង និង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។

​លោក​ក៏បាន​បញ្ជាក់​និង​កោត​ស​សើរ​ដល់​ក្រុមហ៊ុន​ជា​ដៃគូរ​ដែល​បន្ត​ចាប់​ដៃគូរ​ជាមួយ​សហគមន៍​ក​សិ​ម្ម​របស់​ខេត្តព្រះវិហារ​ជា​កត្តា​មួយ​ជួយ​ដល់​ប្រជា​សហគមន៍​និង​ជួយ​ដល់​ប្រជាកសិករ​ឲ្យ​មានសង្ឃឹម​ទៅ​ថ្ងៃ​អនាគត​អំពី​ការងារ​ដា​ដុះ​ដំណាំ​កសិកម្ម​។​

ថ្លែង​បែបនេះ ខណៈ​លោក​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បើក​អង្គ​សន្តិ​បាត​ប្រចាំឆ្នាំ​២០១៨​របស់​សហភាព​សហគម​ន៍​កសិកម្ម​ព្រះវិហារ​មានជ័យ​កាលពី​ថ្ងៃទី​២២​ខែមីនា​ឆ្នាំ​២០១៩​។​ក្នុង​អង្គ​សន្តិ​បាត​នោះដែរ មានការ​ចូលរួម​ពី​អង្គការ​ដៃ​គួរ​អភិវឌ្ឍន៍ ប្រជា​សហគមន៍​មន្ត្រី​កសិកម្ម​ម​ន្រី​រដ្ឋបាល​ព្រៃឈើ​សមាគមន៍​សហគមន៍​ប្រជាកសិករ​អ្នកពាក់ព័ន្ធ​ជាច្រើនរូប​ផងដែរ​។​

​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ ខេត្តព្រះវិហា បាន​ថ្លែងថា ទោះ​ក្នុង​ឆ្នាំ​២០១៨​សហគមន៍​ក​សិ​ម្ម​ខេត្តព្រះវិហារ​បាន​ប្រមូល​ផល​ស្រូវ​សរីរាង្គ​លក់​ជូន​ក្រុមហ៊ុន​ជា​ដៃគូរ​មិន​គ្រប់​តាម​ផែនការ​ក៏ដោយ តែ​វា​អាស្រ័យ​អំណោយផល​ធម្មជាតិ ។

​តែ​ក្នុង​ឆ្នាំ​២០១៩​នេះ សហគមន៍​កសិកម្ម​ខិតខំ​ប្រឹងប្រែង​បន្តទៀត​ដើម្បី​គំរប់​ផែនការ​របស់​ក្រុមហ៊ុន​ជា​ដៃគូរ​ទៅ​ឆ្នាំក្រោយៗ​ជា​បន្តបន្ទាប់​ទៀតផង​ដែរ​។​ក្នុង​អង្គ​សន្តិ​បាត​នោះដែរ ក៏មាន​ការផ្លាស់ប្តូ​រតែង​តាំង​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​ប្រគល់​ប័​ណ្ឌ​ស​សើរ​ដល់​មន្ត្រី​កសិកម្ម​និង​សហគមន៍​កសិកម្ម​ដែល​ប្រកបការងារ​នៃ​មន្ទី​កសិកម្ម​នាពេល កន្លងមក​៕S/​