អាជ្ញាធរខេត្ត​និង​សមាគម​បារាំង​សាទរ​នឹង​វិទ្យាល័យ​ហ៊ុន សែន​ខ្លា​កូន​ក្រុង​សិរីសោភ័ណ​ដែល​ឈានមុខ​លើ​ការមិន​ប្រើ​ផ្លា​ស្ទិ​ក

361
ចែករម្លែក

​ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: អាជ្ញាធរខេត្ត​បន្ទាយមានជ័យ និង​សមាគម​កុមារ​ជ័យ ក៏​ដូច​សមាជិក​ព្រឹទ្ធសភា​បារាំង បាន​សាទរ​នឹង​គណៈ​គ្រប់​គ្រង់ លោកគ្រូ​អ្នកគ្រូ មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​ព្រមទាំង​អ្នកពាក់ព័ន្ធ​នៅ​វិទ្យាល័យ​ហ៊ុន សែន​ខ្លា​កូន សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ដែល​ឈានមុខ​លើ​ការអនុវត្ត​កម្មវិធី​បរិស្ថាន​ស្អាត ដោយ​មិន​ប្រើ​ស្មោ​រ​និង​ផ្លា​ស្ទិ​ក​។​

​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​ថ្លែង​កាន់​សិស្សានុសិស្ស និង​គណៈ​គ្រប់​គ្រង់ បុគ្គលិក​សិក្សា កម្មសិក្សាការី តំណាង​សមាគម​ទ្រទ្រង់​វិទ្យាល័យ​នេះ កាលពី​ថ្មី​នេះ​ថា រដ្ឋបាលខេត្ត​សាទរ​និង​សូម​វាយតម្លៃ​ជាមួយ​ការកោតសរសើរ​ដល់​វិទ្យាល័យ​ហ៊ុន សែន​ខ្លា​កូន​នេះ​ដែល​បាន​ប្តេជ្ញាចិត្ត​និង​ខិតខំ​អនុវត្ត​កម្មវិធី​បរិស្ថាន​ស្អាត មិន​ប្រើប្រាស់​ថង់​ឬ​កែវ​ប្លា​ស្ទិ​ច ចាន​ស្នោរ​និង​សារ​ធាតុគីមី​ហាមឃាត់​ក្នុង​សាលា​នាំមុខ​ដំបូង​គេ​នេះ​។​

​លោក​បន្តថា រដ្ឋបាលខេត្ត សូម​លើកទឹកចិត្ត​និង​កោតសរសើរ ហើយ​ស្នើអោយ​បន្ត​ការពារ​ស្នាដៃ​ឆ្នើម​នេះ ក៏ដូចជា​អំពាវនាវ​ឲ្យ​សាលារៀន​រដ្ឋ​និង​ឯកជន​ទាំងអស់​ក្នុង​ខេត្ត​អនុវត្ត​កម​កម្មវិធី​នេះ​ដើម្បី​លើកកម្ពស់​បរិស្ថាន អនាម័យ​និង​សុខភាព​យើង​។​

​ចំណែក​លោក​ហ្វ្រ​ង់​ស័​រ ហ្គ្រូ​ឌី​ឌី​យេ (Mr François Grosdidier ) សមាជិក​ព្រឹទ្ធសភា​នៃ​សាធារណរដ្ឋ​បារាំង​និង​លោក​សាត វិច្ឆិកា ប្រធាន​សមាគម​កុមារ​ជ័យ​(​បារាំង​) បាន​ថ្លែងអំណរគុណ​ដល់​វិទ្យាល័យ​ហ៊ុន សែន​ខ្លា​កូន​និង​សាលាបឋមសិក្សា​កុមារសង្គ្រោះ​ដែល​ទទួល​អនុវត្ត​នូវ​ការបង្កើត​ថ្នាក់​បង្រៀន​ភាសា​បារាំង​។​

​អស់លោក​បាន​អះអាង​ពី​ការឧបត្ថម្ភ គាំទ្រ​លើ​ការបង្រៀន​ភាសា​បារាំង​នេះ ហើយក៏​អបអរ​ចំពោះ​សាលា​នេះ​ដែល​ខិតខំ​ការកសាង​សាលា​បរិស្ថាន​គ្មាន​ប្រើ​ស្នោ​និង​ថង់​ប្លា​ស្ទិ​ច ។​

​លោក សុខ ចំណាន នាយក​បិ​ទ្យា​ល័យ​ហ៊ុនសែន​ខ្លា​កូន​ឲ្យ​ដឹងថា កម្មវិធី​បរិស្ថាន​ស្អាត​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក និង​ស្នោរ​នេះ បាន​ដាក់អោយអនុវត្ត​ពី​ឆ្នាំ​សិក្សា​២០១៨-១៩ តទៅ​។ ក្នុង​នោះបាន​ផ្សព្វផ្សាយ អនុវត្ត​និង​ធ្វើ​កិច្ចសន្យា​ជាមួយ​ក្រុម​អ្នកលក់​ចំណីអាហារ ក្នុង​បរិវេណ​សាលា ជាមួយ​អ្នកទទួល​ផ្ញើ​កង់​ម៉ូតូ​។ ហើយ​ដាក់​ជា​កត​ព្វ​កិច្ច​ជាមួយ​បុគ្គលិក​សិក្សា និង​សិស្សានុសិស្ស​តែម្តង​៕ ល​

#