អាជ្ញាធរខេត្ត​បញ្ជាក់ប្រាប់​កងកម្លាំង​ទាំងអស់​ត្រូវមាន​ភាពស្មោះត្រង់​ជាមួយ​ពលរដ្ឋ​និង​រាជរដ្ឋាភិបាល​

733
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​អាជ្ញាធរខេត្ត​ព្រះវិហារ​បានបញ្ជាក់​ប្រាប់​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ត្រូវមាន​ជំហរ​ស្តាប់​បទបញ្ជា​និង​មាន​ភាពស្មោះត្រង់​ជាមួយ​ប្រជាពលរដ្ឋ​និង​ថ្នាក់ដឹកនាំ​របស់ខ្លួន​។​ជាពិសេស​គឺ​ការពារ​ដាច់ខាត​ទៅលើរ​ដ្ឋ​ធម្មនុញ្ញ​និង​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​កើតឡើង​ពី​ការបោះឆ្នោត​។​

​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​បា​ន​លើកឡើងថា​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​មាន​ក្រុម​ជនខិលខូច​មួយចំនួន​បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ក្លែងបន្លំ​ហ្វេ​ក​ប៊ុ​ក​សម្តេច​ពិ​ជ​យ័​សេនា​ទៀ​បាញ់​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​។​

ហ្វេ​ក​ប៊ុ​កនាយ​ឧ​ត្ត​ម​សេនីយ៍​កិត្តិ​បណ្ឌិត​ហ៊ីង​ប៊ុន​ហៀ​ង​វាយបក​មក​រាជរដ្ឋាភិបាល​ដែល​នេះ​ជា​ផែនការ​មួយ​ធ្វើឱ្យមាន​ការបែកបាក់​ផ្ទៃក្នុង​នៅក្នុង​ជួរ​កងកម្លាំង​។​ជាពិសេស​ក្នុង​ជួរ​កងពល​និង​នាយ​ទា​ហ៊ាន​របស់​យើង​។​ពេលខ្លះ​យើង​អត់​បាន​ចាប់អារម្មណ៍​ស្មានថា​ជាការ​ពិត​ឬ​ក្លែងក្លាយ​ទំរាំ​យើង​ដឹង​ការពិត​សភាពការណ៍​ទុំ​ជ្រាយ​បាត់ទៅហើយ​។​

​លោក​បាន​បន្តថា​សម្តេច​តេ​ជោ​ហ៊ុនសែន​បានគិត​គូរ​បាន​ប្រឹងប្រែង​ណាស់​នូវ​ការដោះស្រាយ​នូវ​បញ្ហា​នានា ពិសេស​បាន​លើកកម្ពស់​កំរិតជីវភាព​រស់នៅ របស់​កងកម្លាំងប្រដាប់អាវុធ​គ្រប់លំដាប់​ថ្នាក់​។ ដោយឡែក​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត មេ​បញ្ជ​ការ​កង​ទ​ព័​ជើងគោក គ្រប់ពេលវេលា សឹងតែ​រក​ពេល​សម្រាក​គ្មាន​។​ចុះ​គ្រប់​ទីកន្លែង​ទាំងអស់​ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ដែលជា​សំណូមពរ​របស់​កងក​ម្លាំ​ង​ប្រដាប់អាវុធ​រប​ស់​យើង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុ​ភ័​ក្ត្រា​មេបញ្ជាការរង​យោធភូមិភាគ​ទី​៤​និង​ជា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹង​រង​ព្រះវិហារ បាន​លើកឡើងថា វគ្គ​ហ្វឹកហ្វឺន​បំប៉ន​យុទ្ធវិធី ខ​.​គ ថ្មើរជើង និង​យុទ្ធ​ដំណើរ​ទ័ព អាច​ដំណើរការបាន អា​ស្រ​យ័​ដោយមាន​ការឧបត្ថម្ភ​ថវិកា​ពីស​ម្តេច​តេ​ជោ​ហ៊ុនសែន​និង​សម្តេច​កិត្តិ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន តាមរយៈ​ក្រសួងការពារជាតិ និង​អគ្គបញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​៕S/​