អាជ្ញាធរខេត្ត​បាន​ចុះ​បិទ​បញ្ជី​ឈ្មោះ​ពលរដ្ឋ​ដែល​ចូល​រុករាន​ទន្ទ្រាន​យក​ដីព្រៃ​

238
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​អ៊ុង​វុទ្ធី​អភិបាលរង​ខេត្ត​កាលពី​រសៀល​ថ្ងៃទី​២២​ខែវិច្ឆិកា​ឆ្នាំ​២០១៩ បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ​ចុះ​ពិនិត្យ​ទីតាំង​ផ្ទាល់​និង​ដោះស្រាយ​រឿង​វិវាទ​ដីធ្លី​ជាច្រើន​ឆ្នាំ​មកហើយ​រវាង​ប្រជាពលរដ្ឋ​និង​ប្រជាពលរដ្ឋ​នៅ​ភូមិ​គូលែន​ជើង ឃុំ​គូលែន​ជើង ស្រុក​គូលែន ខេត្តព្រះវិហារ ។​

​នៅ​ព្រឹក​ថ្ងៃទី​២៣​ខែវិច្ឆិកា​ឆ្នាំ​២០១៩​លោក​ស៊ូ​សិរី​អភិបាលរង​ខេត្ត​បាន​ចុះ​បិទ​បញ្ជី​ឈ្មោះ​ប្រជាពលរដ្ឋ​ដែល​ចូល​រុករាន​ទន្ទ្រាន​យក​ដីព្រៃ​របស់​ក្រុមហ៊ុន​មេត្រីភាព​។​នៅ​ទីស្នាក់ការ​ក្រុមហ៊ុន​មេត្រីភាព​ភូមិ​អន្ទិល​ឃុំ​យាង​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​មក​បំពេញ​សលាក​ប័ត្រ​ព័ត៌មាន​ពាក់ព័ន្ធ​ដីធ្លី​របស់​ពួកគាត់​បាន​រុករាន​ដីធ្លី​កន្លងមក​ធ្វើជា​កម្មសិទ្ធិ​។​ក្រុមការងារ​រង់ចាំ​ទទួល​រៀងរាល់​ម៉ោង​ធ្វើការ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​៕S/