អាជ្ញាធរខេត្ត​ព្រះវិហារ​ត្រួតពិនិត្យ​រកឃើញ​យានយន្ដ​ល្មើសច្បាប់ ៣០៨​គ្រឿង ដោយ​ធ្វើការ​ផាកពិន័យ​និង​កាត់​ទ្រុង​៧​គ្រឿងក្នុង​ខែឧសភា​

957
ចែករម្លែក
  • 20
    Shares

​ដោយ​៖​រ៉ា​ម៉ន​
​ព្រះវិហារ​៖​អាជ្ញាធរខេត្ត​ព្រះវិហារ​បើក​យុទ្ធនាការ​រឹតបន្ដឹង​ត្រួតពិនិត្យ​យានយន្ត​កែឆ្នៃ​ខុស​លក្ខ​ណះ​បច្ចេកទេស​ទូទាំង​ខេត្តព្រះវិហារ ក្នុង​រយ​:​ពេល ១​ខែ ឧសភា ២០១៨​នេះ ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​របស់​ខេត្ត បាន​រកឃើញ​យានយន្ដ​ល្មើសច្បាប់ ៣០៨​គ្រឿង ហើយ​រថយន្ត​ទាំងនេះ​ត្រូវបានធ្វើ​ការផាកពិន័យ និង​កាត់​ទ្រុង​នៅ​ហ្នឹង​កន្លែង​ផងដែរ ។​
​កាលពី​ថ្ងៃទី​២៦​ខែឧសភា​ឆ្នាំ​២០១៨​នេះ​លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​៖ ក្នុង​រយ​:​ពេល​១​ខែ​កន្លងមកនេះ គឺ​ចាប់ពី​ថ្ងៃទី ២៦​មេសា​២០១៨ ដល់​ថ្ងៃទី ២៥​ឧសភា​២០១៨​នេះ ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ខេត្តព្រះវិហារ បានធ្វើការ ត្រួតពិនិត្យ​យានយន្ត សរុប​ចំនួន ៤៥៧ គ្រឿង ក្នុងនោះ ពិនិត្យឃើញថា​ត្រឹមត្រូវ ១៤៩ គ្រឿង រថយន្ត​ត្រូវបាន​កាត់​ទ្រុង​ចំនួន​០៧ គ្រឿង​ដឹក​សំពីងសំពោង​ចំនួន ១៥៣ គ្រឿង ខ្វះ​ឯកសារ ចំនួន ៩៥​គ្រឿង បាន​ដោះ​រាន​ត​ខាងក្រោយ​៣៨​គ្រឿង​គ្មាន​ផ្លាកលេខ​ចំនួន ៣​គ្រឿង ផ្លាកលេខ​ក្លែងក្លាយ ចំនួន​០១​គ្រឿង និង​គ្មាន​បណ្ណ​បើកបរ​ចំនួន ១១ នាក់​។​លោក​ប្រធាន​បន្តថា​៖​ក្នុង​ប្រតិបត្តិការ​នេះ ធ្វើឡើង​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខេត្តព្រះវិហារ ចាប់តាំងពី​យប់​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៨ រហូត​ព្រឹក​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៨​នេះ​។​ដោយ​អាជ្ញាធរខេត្ត​ព្រះវិហារ បាន​បន្ត​ប្រតិបត្តិ​ការចាប់​ឃាត់​រថយន្ត​យក្ស​កែច្នៃ​ខុស​បច្ចេកទេស​ចំនួន​៧​គ្រឿង ខណៈដែល​រថយន្ត​៣៨​គ្រឿង ត្រូវបាន​ចាប់​ដោះ​រាន​ត​ខាងក្រោយ​ចោល នៅនឹងកន្លែង​។​
​ ​លោក​បញ្ជាក់ថា​៖​ការចុះ​អនុវត្តន៍​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស របស់​គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ខេត្តព្រះវិហារ គឺ​ត្រូវ​ចុះ​ធ្វើជា​ប្រចាំ​ជា​រៀងរាល់ថ្ងៃ​តាមផ្លូវ​សំខាន់​ក្នុង​ខេត្ត និង​ស្រុក​មួយចំនួន​។​លោក​បញ្ជាក់ទៀតថា​៖​ដោយ​អនុវត្តតាម​ការណែនាំរ​ប​ស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ក៍​ដូច​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ និង​ជា​ប្រធាន​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោគ​ខេត្ត តែង​បាន​ជំរុញ​ណែនាំ​ឱ្យ​ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត ខុស​លក្ខណៈ​បច្ចេកទេស​ត្រូវ​ចុះ​ត្រួតពិនិត្យ​ជាប្រចាំ​តាម​ដងផ្លូវ​សំខាន់ៗ ក្នុង​គោលបំណង​ទប់ស្កាត់​ការដឹកជញ្ជូន​លើស​ទម្ងន់​ដែល​បណ្តាល ឱ្យ​ផ្លូវ​ឆាប់​ខូច និង​អនុវត្តន៍​ចំពោះ​រថយន្ត​ដែល​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ជាដើម​។​ក្នុងនោះដែរ​លោក​ប្រធាន​មន្ទីរ ក៏បាន​ធ្វើការ​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​គ្រប់ៗ​គ្នា ពិ​សេ​គឺ​ការកែច្នៃ​រថយន្ត​ឱ្យ​ត្រឹមត្រូវ​និង​ច្បាប់​ដែល​បាន​អនុញ្ញាតិ និង​ធ្វើការ​ដឹកជញ្ជូន​ទំនិញ​កុំ​ឱ្យលើស​ទម្ងន់​កំណត់​ជាដាច់ខាត​៕