អាជ្ញាធរខេត្ត​ព្រះវិហារ​ជំរុញ​ការស្ថាបនា​ផ្លូវ​និង​ស្ពានថ្ម​បេតុង​ឱ្យ​ហើយ​មុន​ចូលឆ្នាំ​ខ្មែរ​

95
ចែករម្លែក

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​២១​ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​លោក គោ ស៊ុ​ប៊ុន​សឿត អភិបាលរង​ខេត្តព្រះវិហារ​តំណាង​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​។​លោក​បាន​ជំរុញ​ឱ្យ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ត្រូវ​ព​ន្លឿ​ន​ការស្ថាបនា​សាងសង់​ស្ពាន​ថ្ម​បេតុង​២​កន្លែង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៩៥​ក្នុងភូមិ​ឆែប​លិច​ឃុំ​ឆែប​មួយ​ស្រុក​ឆែប​ខេត្តព្រះវិហារ​ឱ្យបាន​រួចរាល់​មុន​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​។​

​នៅក្នុង​ឱកាស​អញ្ជើញ​ចុះ​ពិនិត្យមើល​វឌ្ឍនភាព​នៃ​ការសាងសង់​ស្ពាន​២​កន្លែង​នៅ​ស្រុក​ឆែប​ខេត្តព្រះវិហារ​ដែល​អមដំណើ​រ​ដោយ​លោក​សំលាង​ទ្រី​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹង​ជញ្ជូន​ខេត្ត​,​លោក​សុកសាន្ត​តារា​អភិបាលស្រុក​ឆែប​និង​មន្ត្រី​ជាច្រើនរូប​ទៀត​។​

​លោក​គោ​ស៊ុ​ប៊ុន​សឿត​បាន​ថ្លែង​នូវ​ការកោតសរសើរ​ដល់​ក្រុមការងារ​សាងសង់​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​ឲ្យ​ដំណើរការ​សាងសង់​ស្ពាន​ទាំង​២​កន្លែង​នេះ​សម្រេចបាន​ប្រមាណ​៩០​ភាគរយ​ទៅហើយ​។​លោក​គោ​ស៊ុ​ប៊ុន​សឿត​បានធ្វើ​ការវាយតម្លៃ​ពី​គុណភាព​សំណង់​ស្ពាន​នេះ​ថា​សាងសង់​តាម​លក្ខណៈ​ស្តង់ដា​បច្ចេកទេស​បានល្អ​ទាំង​គុណភាព​និង​សោ​ភ​ណ្ឌ័​ភាព​ដែល​មើលទៅ​គឺ​រឹងមាំ​និង​ស្រស់ស្អាត​ខ្លាំងណាស់​។

​ដោយឡែក លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បានឱ្យដឹងថា ការស្ថាបនា​ស្ពាន​ចំនួន​២​កន្លែង លើ​បណ្ដោយ​ផ្លូវជាតិ​លេខ​៩៥ ដែល​អនុវត្ត​ដោយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ រហូតមក​ពេល​បច្ចុប្បន្ននេះ ការងារ​បាន​ប្រមាណ​ជាង​៩០​ភាគរយ​ហើយ ។​ដោយ​ស្ពាន​ទី​១៖ មាន​ប្រវែង ៤៥​ម៉ែត្រ ទទឹង​១២.៥​ម៉ែត្រ និង​ស្ពាន​ទី​២៖ មាន​ប្រវែង ១៨​ម៉ែត្រ ទទឹង​១០.៩​ម៉ែត្រ​៕S/​