អាជ្ញាធរខេត្ត​ព្រះសីហនុ​ចុះ​ហាមឃាត់​ការដ្ឋាន​សំណង់​មួយចំនួន​បំពាន​លើ​លូ និង​ផ្លូវ​សាធារណៈ​

451
ចែករម្លែក

​ដោយ​: វណ្ណៈ​
​ព្រះសីហនុ​:
ការដ្ឋាន​សំណង់​មួយកន្លែង​របស់​ជនជាតិ​ចិន នៅ​ជិត​រង្វង់​មូល​តោ​២ ក្នុង​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ ត្រូវបាន​មន្ត្រី​រដ្ឋបាលខេត្ត និង​រដ្ឋបាល​ក្រុងព្រះសីហនុ ចុះ​ហាមឃាត់​ផ្អាក​ជា​បណ្តោះអាសន្ន នា​ព្រឹក​ថ្ងៃ​១៨​មិថុនា​២០១៩ ដែល​មន្ត្រី​អះអាងថា សាងសង់​ប៉ះពាល់​មកលើ​ចំណីផ្លូវ និង​លូ​។

​លោក លី វណ្ណដា ក្នុងនាម​មន្ត្រី​ចម្រុះ​ថ្លែងថា ការដ្ឋាន​មួយ​នេះ បាន​សាងសង់​លយ​មកលើ​ប្រព​ន្ធ័​លូ និង​ចិញ្ចើមផ្លូវ​សាធារណៈ ដោយ​ខុសច្បាប់ ដែល​តម្រូវ​ឲ្យ​ការដ្ឋាន​មួយ​នេះ រៀបចំ​សាងសង់​តាម​គម្រោង​ប្លង់​ឡើងវិញ មិន​អនុញ្ញាត​ឲ្យ​ដាក់​សម្ភា​រៈលើ​ចិញ្ចើមផ្លូវ ឬ​សាងសង់​ប៉ះ​មកលើ​ប្រព័ន្ធ​លូ និង​ចិញ្ចើមផ្លូវ​ទៀត​ទេ​។​

​ជាមួយគ្នានេះ ក្រុមចម្រុះ​បាន​ណែនាំ​ឲ្យ​ម្ចាស់​ការដ្ឋាន​រៀបចំ​ប្រព័ន្ធ​សុវត្ថិភាព ដោយមាន​ការបិទបាំង​មិន​ឲ្យ​មាន​ដី​ហូរ​ធ្លាក់​មកលើ​ផ្លូវ​ផងដែរ​៕ ល​