អាជ្ញាធរខេត្ត​ព្រះសីហនុ ​ប្រកាស​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រ​​យ័ត្នព្យុះ​ទី​១៤​ឈ្មោះKajiki នឹង​មកដល់​ជាពិសេស​ប្រជា​នេសាទ​សមុទ្រ​

146
ចែករម្លែក

ដោ​យ:វ​ណ្ណៈ/​ព្រះសីហនុ​ ៖ ​ព្យុះ​ទី​១៤​ឈ្មោះ Kajiki នឹង​គ្រប​ដណ្តប់​លើ​ដែនកម្ពុជា នៅពេល​ដ៏​ខ្លី​ខាងមុខ​នេះហើយ នេះ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងធនធានទឹក​និង​ឧតុនិយម ។ជា​កិច្ច​ឆ្លើយតប​​ អភិបាលខេត្ត​ព្រះសីហនុ​ក៏បាន​អំពាវនាវ​ឲ្យពលរដ្ឋ អ្នកនេសាទ និង​អ្នកធ្វើដំណើរ​តាមផ្លូវ​សមុទ្រ បង្កើន​ការ​ប្រុង​ប្រ​យ័ត្នខ្ពស់ចំពោះ​ស្ថានភាព​ធាតុអាកាស​ភ្លៀង ខ្យល់​ដូចដែល​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ជូនដំណឹង​អំពី​ឥទ្ធិពល​ព្យុះ​ទី​១៤​ឈ្មោះ Kajiki ចាប់ពី​ថ្ងៃទី​៣ ​កញ្ញា ​ដល់​ថ្ងៃទី​១០​ កញ្ញា​២០១៩។

​លោក​អភិបាលខេត្ត ក៏បាន​ណែនាំ​ឲ្យ​មន្ត្រី​មាន​សមត្ថកិច្ច​ និង​អង្គភាព​ជំនាញ​ឃ្លាំមើល​ជាប្រចាំនៅតាម​ឆ្នេរសមុទ្រ ត្រួតពិនិត្យ​សុវត្ថិភាព​ទូក​ទេសចរណ៍​មុន​ចេញដំណើរ និង​ថា​ក្នុងករណី​ចាំបាច់​មាន​ភ្លៀង ខ្យល់​និង​រលក​ខ្លាំង កុំឲ្យមាន​អ្នក​ចុះ​លេង​ទឹកសមុទ្រ និង​កុំឲ្យ​ទូក​នេសាទ​ឬ​ទូក​ដឹក​ទេសចរណ៍​ចេញទៅ​ក្នុង​លំហ​សមុទ្រ ដើម្បី​ការពារ​ហា​និ​ភ័យផ្សេងៗ​។​

​អាជ្ញាធរខេត្ត​បាន​បញ្ជាឲ្យ​មានការត្រៀម​មធ្យោបាយ​ផ្លូវទឹក​និងកម្លាំង​ល្បាត​សម្រាប់​ការជួយ​សង្គ្រោះ​ពលរដ្ឋ ប្រសិនបើ​មាន​ហេតុការណ៍​រងគ្រោះ​ណាមួយ​កើតឡើង​ផងដែរ​៕​B/Ha