អាជ្ញាធរខេត្ត​ព្រះសីហនុ រៀបចំ របាំង​ទ្រូងផ្លូវ​តាម​តំបន់ ខ្លះ​ឧស្សា​ហ៍កកស្ទះ​ចរាចរណ៍​

528
ចែករម្លែក

ដោយ​:​វណ្ណ​:/​ព្រះសីហនុ ៖ របាំង​ទ្រូងផ្លូវ​នៅតាម​ផ្លូវ​ឃ្លាំង​លើ​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ត្រូវបាន​រៀបចំ​ដាក់​ជា​បណ្តើរៗ​ហើយ ដោយ​ចាប់ផ្តើម​កាលពី​យប់​ថ្ងៃទី​៦​មិថុនា​២០១៩ ក្រោម​ការអញ្ជើញ​ពិនិត្យ​ផ្ទាល់​ពី​ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​។

​លោក​ណុប ហេង​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ថ្លែងថា នេះ​ជាការ​រៀបចំ​របាំង​ទ្រូងផ្លូវ​តាម​តំបន់​ដែល​ឧស្សាហ៍​កកស្ទះ​ចរាចរ​ណ៏ និង​ថា​អជ្ញាធរ​នឹង​រៀបចំ​ធ្វើជា​បន្តបន្ទាប់​។​

​លោក​ណុប ហេង​មាន​ប្រសា​ស​ន៌​បន្ថែមថា​ថវិកា​ត្រូវ​ប្រើ​ជាច្រើន​ត្រូវ​ប្រើ​នៅលើ​ដងផ្លូវ​នេះ​រួមមាន​ ការពង្រីក​ផ្លូវ​បន្ថែម ចាប់ពី​ឃុំ​រាម​ គីឡូម៉ែត្រ​លេខ 208 (​ព្រលានយន្តហោះ ពី 4​ទៅ 6​គន្លង​)​ការដាក់​របាំង​ទ្រូងផ្លូវ​ដោយ​ខឿន​បេតុង ដែល​ចាំបាច់​និង​បន្ទាន់​បំផុត​នោះ ត្រូវដាក់​ប្រវែង 6​គ​.​ម ពី គ​.​ម 217​ដល់ 223 និង​ការ ធ្វើ​ផ្លូវ​ពុះ​ចែក​សួនច្បារ​មុខ​រោងចក្រ​ស្រា​បៀរ​អង្គរ​ដោយ​ការយក​មួយផ្នែក​ធ្វើជា​ផ្លូវ​ឯកទិស ឬ​អាច​ប្រើប្រាស់​ផ្លូវ​ដដែល​សិន​ដោយ​ការដាក់​ភ្លើងស្តុប ពីព្រោះ​យប់​ថ្ងៃទី 06.06.2019 ដែល​បាន​ចុះទៅ​អង្កេត​រថយន្ត​ធ្វើ​ចរាចរណ៍​នៅតែមាន​សភាព​ជាប់​គ្នា​មិន​ដាច់ ស្ទើរ​ឆ្លងកាត់​ទទឹងផ្លូវ​មិនបាន គ្រាន់តែ​មិន​ជាប់គាំង​៕​B/