អាជ្ញាធរខេត្ត​មណ្ឌលគិរី បំពាក់​ម៉ាស៊ីន​បូម​និង​ទុយោ​ទឹក​ថ្មី​នៅ​ស្ថានីយទំនប់​សណ្ឋាគារ​មណ្ឌល​គិរី​

622
ចែករម្លែក
អាជ្ញាធរខេត្ត​មណ្ឌលគិរី បំពាក់​ម៉ាស៊ីន​បូម​និង​ទុយោ​ទឹក​ថ្មី​នៅ​ស្ថានីយ ទំនប់​សណ្ឋាគារ​មណ្ឌល​គិរី​

ដោយៈ​សាត​ចាន់់​បុត្រ​: មណ្ឌលគិរីៈ​អាជ្ញាធរខេត្ត​មណ្ឌលគិរីបំពាក់​ម៉ា​ស៊ីន​បូម​និង​ទុយោ​ទឹក​ថ្មី​នៅ​ស្ថានីយទំនប់​សណ្ឋាគារ​មណ្ឌល​គិរី ដើម្បី​ទាញយក​ទឹក​មក​ផ្គត់ផ្គង់​ពលរដ្ឋ​ក្រុង​សែន​មនោ​រម្យ ដែល​នៅតែ​មិនទាន់មាន​ទឹក​ប្រើប្រាស់​គ្រប់​តាម​តម្រូវការ​។​ហើយ​ការបំពាក់​នូវ​ឧបករណ៍​នោះ ក៏​យោងតាម​ស្មារតី​នៃ​អង្គប្រជុំ​ដោះស្រាយ​បញ្ហា​រីង​ទឹក​បឹង​ទំនប់​លើ ក្រោម​វត្តមាន​អភិបាលខេត្ត​មណ្ឌលគិរី​លោក​ស្វាយ សំ​អ៊ាង ផងដែរ​ កាលពី​ថ្ងៃទី​៧​មិថុនា​ម្សិលមិញ​ក្រោម​វត្តមាន​អភិបាលរង​ខេត្ត​លោក​ចឹ​ង​ន​សុច​ន្ថា​,​អភិបាលក្រុង​សែន​មនោ​រម្យ​ ​លោក​ឡុង​វិបុល​,​ប្រធាន​មន្ទីរ​ឧ​ស្សហកម្ម​និ​​ង​សិប្បកម្ម​លោក​តូ​វ សុធា​រ៉ា​។​

​លោក តូ​វ សុធា​រ៉ា ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្តមណ្ឌលគិរី បានឱ្យដឹងថា យោង​ស្មារតី​អង្គប្រជុំ​ដោះស្រាយ​បន្ទាន់​ករណី​រីង​ប្រភពទឹក​បឹង​ទំនប់​លើ​កាលពី​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​សាលាខេត្ត​មណ្ឌលគិរី លោក​ស្វាយ សំ​អ៊ាង អភិបាលខេត្ត បាន​ណែនាំ​ដល់​អង្គភាព​រដ្ឋាករទឹក​ខេត្តមណ្ឌលគិរី ធ្វើការ​បំពាក់​ម៉ាស៊ីនបូមទឹក និង​ទុយោ​ថ្មី ដោយ​ទាញ​ទឹក​ឆៅ​ពី​ប្រភពទឹក​ទំនប់​សណ្ឋាគារ​មណ្ឌលគិរី សម្រាប់​ផ្គត់ផ្គង់​បន្ថែម​ដល់​ការផលិត​ទឹកស្អាត​របស់​អង្គភាព​រដ្ឋាករទឹក ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​ប្រភពទឹក​ឆៅ​។ ដូច្នេះ អង្គភាព​រដ្ឋាករទឹក​មណ្ឌលគិរី បានធ្វើ​ការបំពាក់​ទុយោ​ប្រភេទ HDPE Ø110 ប្រវែង ៩៨០ ម៉ែត្រ និង​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​បូមទឹក​កម្លាំង ៣០ សេះ ព្រមទាំង​ក្បាល​បូម N8 ដែលមាន​សមត្ថភាព​អាច​បូមទឹក​បាន ១២ m3/​ម៉ោង ចាប់ពី​ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ​២០១៩​។​

​លោក ចឹ​ង សុច​ន្ថា អភិបាលរង នៃ​គណៈ​អភិបាលខេត្ត បាន​ថ្លែង​នូវ​ការកោតសរសើរ​ដល់​ម​ន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត ក៏ដូចជា​អាជ្ញាធរ​ក្រុង​សែន​មនោ​រម្យ និង​មន្ទីរជំនាញ​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់ ក្នុងការ​រៀបចំ​បំពាក់​ម៉ាស៊ីនបូមទឹក និង​ទុយោ​ថ្មី ដោយ​ទាញ​ទឹក​ឆៅ​ពី​ប្រភពទឹក​ទំនប់​សណ្ឋាគារ​មណ្ឌលគិរី ដើម្បី​ផ្គួប​ជាមួយ​ទឹក​បឹង​ទំនប់​ក្រោម ក្នុង​ការយកមក​ផ្គត់ផ្គង់​ជូន​ពលរដ្ឋ​ប្រើប្រាស់​។ អភិបាលរង​ខេត្ត បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ ត្រូវ​ចុះ​សិក្សា និង​ស្វែងរក​ប្រភពទឹក​បន្ថែមទៀត ដើម្បី​ធ្វើយ៉ាងណា ធានា​នៃ​ការផ្គត់ផ្គង់​ទឹក​ជូន​ប្រជាពលរដ្ឋ​នៅ​ក្រុង​សែន​មនោ​រម្យ ក៏ដូចជា​ពង្រីក​នៅតាម​បណ្តា​ឃុំ​/​សង្កាត់ និង​ស្រុកឱ្យបាន​គ្រប់គ្រាន់​៕​Ha

អាជ្ញាធរខេត្ត​មណ្ឌលគិរី បំពាក់​ម៉ាស៊ីន​បូម​និង​ទុយោ​ទឹក​ថ្មី​នៅ​ស្ថានីយ ទំនប់​សណ្ឋាគារ​មណ្ឌល​គិរី​