អាជ្ញាធរខេត្ត​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​សមិទ្ធផល​គម្រោង​ជាមួយ​ដៃគូរ​អភិវឌ្ឍន៍​

611
ចែករម្លែក

​ដោយ : ​អូរ​ស្មាច់/ឧ​ត្ត​រ​មានជ័យ ៖ ​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ ថ្ងៃទី​១១​ខែតុលា​ឆ្នាំ​២០១៨ សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​សមិទ្ធិផល​គម្រោង លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ភូមិ​ត្រពាំង​ស្វាយ ឃ​បេង ស្រុក​បន្ទាយ​អំពិល របស់​ម្ចាស់​គម្រោង​អង្ក​ការ​សមាហរណកម្ម​អភិវឌ្ឍន៍​សហគមន៍​។​

លោក ​អឿន រតនា ប្រធាន​អង្ក​ការ​សមាហរណកម្ម​អភិវឌ្ឍន៍​សហគមន៍ ហៅ​កាត់​ថា​(​ស៊ី​ដូ​) ​អង្ក​ការ​មាន​គោលបំណង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ជីវភាព​រស់នៅ​រប​ស់​ប្រជាពលរដ្ឋ​កម្ពុជា តាមរយ​:​ការកែលម្អ​ផលិតផល​កសិកម្ម ដោយ​ណែនាំ​នូវ​បច្ចេកទេស​ថ្មី​សមស្រប និង​ធ្វើ​ឲ្យ​ទទួលបាន​នូវ​ឧបករណ៍​និង​បច្ចេកទេស​កសិកម្ម​ទំនើប ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការទទួលបាន​ទឹកស្អាត​បរិភោគ និង​បង្កើន​ការចូលរួម​របស់​ស្ត្រី​និង​យុវជន​ក្នុង​ការងារ​អភិវឌ្ឍន៍ ។ ​ហើយ​អង្ក​ការ​ស៊ី​ដូ​បាន​អនុវត្ត​កន្លងមក​រួមមាន​ ការអភិវឌ្ឍន៍​ជីវភាព​និង​សន្តិសុខ​ស្បៀង​ទឹកស្អាត​និង​អនាម័យ ការអប់រំ​។

លោក​បន្តថា បេសកកម្ម​របស់​អង្ក​ការ​ស៊ីដូ​មាន​២​ខេត្ត​ គឺ​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​បន្ទាយ​មាន​ជ័យ ហើយ​ក្នុង​រយះពេល ១០ ឆ្នាំ​មកនេះ​អង្ក​ការ​បាន​ចំណាយ​ថ​វិក​ស​អស់​ជាង​៣​លាន​ដុល្លា និង ចំណាយ​ក្នុង​១​ឆ្នាំ​ប្រហែល ៣០០.០០០ ដុល្លារ អ្នក​ដែល​ទទួលផល​បាន​មាន​សរុប​ជាង ១០. ០០០ គ្រួសារ ។ សម្រាប់​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្រពាំង​ស្វាយ នេះ​ជា​គម្រោង​ថ្មី​មួយ ដែល​នឹងត្រូវ​អនុវត្ត​រយះពេល​៣​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២០ ក្នុង​ទំហំ​ទឹកប្រាក់ ១៧៨,៦៦៨ ដុល្លា​សហរដ្ឋអាមេរិក ។​ ក្នុង​គោលបំណង​លើកស្ទួយ​ជីវភាព​រស់នៅ សន្តិសុខ​ស្បៀង ប្រាក់ចំណូល ទឹកស្អាត និង​អនាម័យ របស់​ប្រជាពលរដ្ឋ​ចំនួន ២៤៥ គ្រួសារ នៅ​ភូមិ​ត្រពាំង​ស្វាយ និង ភូមិ​ផ្សេងៗ​ទៀត​ដែល​នៅក្បែរនោះ​ ​និង​គម្រោង​នេះ​គាំទ្រ​ថវិកា​ដោយ​មូលនិធិ​ហ្វា​រ៉ូ​ស ប្រទេស​ហូ​ឡង់ លើ​សកម្មភាព​សាសង់ និង ជួសជុល​ប្រព​ន្ធ័​ធារាសាស្ត្រ​ខ្នាតតូច ជួយ​ស្រូវពូជ និង​ការចិញ្ចឹម​ផងដែរ ។​

លោក ស ថា​វី ​អភិបាល​នៃ​គណ​:​អភិបាលខេត្ត បាន​ថ្លែង​អំណរ​អរគុណ​ដល់​ស្នាដៃ​អភិវឌ្ឍន៍​របស់​សប្បុរ​ស​ជន ជនជាតិ​ហូ​ឡង់​ដែល​បាន​លះបង់​និង​ខិតខំ​ប្រមែប្រមូល​បូល​និ​ធិ​នានា​មកជួយ​ដល់​ប្រជាជន​កម្ពុជា​ស្ទើរ​គ្រប់​ខេត្ត ដែល​ក្នុងនោះ​មាន​ទាំង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​មួយ​ផងដែរ​។​

លោក​បន្តថា ទាំងនេះ​គឺជា​ធន់​ធាន​ដែល​មិនអាច​ខ្វះ​បាន ដោយសារតែ​យើង​ទើប​ទទួលបាន​នូវ​សុខសន្តិភាព​ក្នុង​រយ​:​ពេល​១០​ឆ្នាំ ដោយសារតែ​គោលនយោបាយ​ឈ្នះ​-ឈ្នះ​របស់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រី​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដូច្នេះ​គឺ​គ្រប់​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ទាំងអស់​គឺ​យើង​ត្រូវ​ស្តារឡើងវិញ​ទាំងអស់​៕​B/