អាជ្ញាធរខេត្ត​ស្វាយរៀង​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ក្រសួងការពារជាតិ​-​វៀតណាម

355
ចែករម្លែក
  • 8
    Shares

​ខេត្តស្វាយរៀង​៖​កាលពី​ថ្ងៃទី​៧ ខែមីនា ឆ្នាំ ២០១៩​នៅ​សាលប្រជុំ​សាលាខេត្ត​ស្វាយរៀង លោក ម៉ែន វិបុល​អភិបាល​ខេត្តស្វាយរៀង​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ក្រសួងការពារជាតិ​កម្ពុ​ជា ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ងីវ​ណ្ណ​ឌឹ​ម​។​

គណៈប្រតិភូ​ស្នងការ​សង្គ្រោះ​គ្រោះមហន្តរាយ​ក្រសួង​ការពារ​ប្រទេស នៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម​។​ដឹកនាំ​ដោយ លោក ង្វៀន ហ៊ី​វ​ហុង អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ការងារ​សិក្សា​ចងក្រង​ផែនការ​សម្រាប់ធ្វើ​លំ​ហាត់​សមយុទ្ធ​ជួយសង្គ្រោះ​គ្រោះមហន្តរាយ​អចិន្ត្រៃយ៍​តាម​ព្រំដែន​គោគ​ក្នុង​ខេត្តស្វាយរៀង​។​

​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​នេះ​មាន​លោក​អភិបាលរង​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត លោក​មេបញ្ជាការ មេញ្ជា​កា​រង​តំបន់​ប្រតិបត្តិ​សឹក​រង​ស្វាយរៀង លោក​ស្នងការរង​នគរបាល​ខេត្ត លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត លោក លោកស្រី ប្រធាន​មន្ទីរ​-​អង្គភាព លោក​អភិបាលក្រុង​-​ស្រុក​ទាំង​៨ នៃ​ខេត្តស្វាយរៀង​។​

​មាន​ប្រសា​ន៍​នៅក្នុង​កិច្ចប្រជុំ​នេះ​លោក​ប្រធាគ​ណៈ​បញ្ជា​ការឯកភាព និង​ជា​ប្រធាន គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តស្វាយរៀង​បាន​ថ្លែងអំណរគុណ​ចំពោះ​គណៈ​ប្រតិ ភូ​ក្រសួងការពារជាតិ​កម្ពុ​ជា​និង​គណៈប្រតិភូ​ស្នងការ​សង្គ្រោះ​គ្រោះមហន្តរាយ​ប្រទេស​វៀតណាម​។​

ដែល​បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ការងារ សិក្សា​ចងក្រង ផែនការ​ធ្វើ​លំ​ហាត់​សមយុទ្ធ ជួយសង្គ្រោះ​គ្រោះមហន្តរាយ​អចិន្ត្រៃយ៍​តាម​ព្រំដែន​គោក​នៅក្នុង​ខេត្តស្វាយរៀង ដែល​គ្រោង​ធ្វើ​នៅ​ភូមិ​ឬ​ស្សី​លោត ឃុំ​សំ​យ៉ោ​ង ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង​នាពេលនេះ​។​

​លោក​បន្តថា ខេត្តស្វាយរៀង​មិន​ខុសគ្នា​ប៉ុន្មាន​ពី​បណ្តា​រាជធានី​-​ខេត្ត​ផ្សេងទៀត​នោះទេ ជា​រៀងរាល់ឆ្នាំ​តែងតែ​ជួប​គ្រោះធម្មជាតិ​ដែល​បង្កឱ្យមាន​ផលប៉ះពាល់​ដល់​អាយុជីវិត​រស់នៅ និង​ការបង្កបង្កើន​ផលរប​ស់​ប្រជាពលរដ្ឋ ដូចជា ខ្យល់​កន្ត្រាក់ គ្រោះរាំងស្ងួត រន្ទះ ។​ឮ

ជំនន់​ទឹកភ្លៀង​ជាដើម ហើយ​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ក៏មាន​ការកើត​នៅ​រលក​កម្តៅ​កើនឡើង តួយ៉ាង​ឆ្នាំនេះ បើតាម​កា​ព្យាករណ៍​របស់​ក្រសួង​ធនធានទឹក​ក ម្តៅ​នឹង​កើនឡើង​ចាប់ពី​៤០ ទៅ​៤២​អង្សា ក្នុង​ខែមេសា ដល់​ខែឧសភា ខាងមុខនេះ​៕S/​