អាជ្ញាធរជាតិអប្សរាបើកការដ្ឋានកំណាយនៅប្រាសាទលលៃ

55
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ ដើម្បីអភិរក្សនិងលើកតម្លៃប្រាសាទលលៃឱ្យរួចផុតពី​ហានិភ័យ ដែលរងការខូចខាតដោយសារកត្តាអាកាសធាតុ ការបំផ្លាញដោយរុក្ខជាតិ និងអាយុកាលរបស់សំណង់នោះ អាជ្ញាធរជាតិអប្សរាបានបើកការដ្ឋានកំណាយនៅប្រាសាទលលៃ។ នេះគឺការបញ្ជាក់អោយដឹងពីអាជ្ញាធរជាតិអប្សរានារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ។

អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា នាពាក់កណ្តាលខែមីនា ឆ្នាំ២០២០ កន្លងមកនេះ ក្រុមការងារជួសជុលប្រាសាទរបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានរៀបចំពិធីប្រុងពលីសែនព្រេនសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីធ្វើកំណាយស្រាវជ្រាវនៅប្រាសាទលលៃ មុននឹងជួសជុលប្រាសាទនេះឡើងវិញ។

សូមបញ្ជាក់ថា ប្រាសាទលលៃ កសាងដោយព្រះបាទយសោវរ្ម័នទី១ នាចុងសតវត្សរ៍ទី៩ នៃគ.ស.៨៩៣ មានទីតាំងស្ថិតនៅកណ្តាលបារាយណ៍ “ឥន្រ្ទតដាក” ដើម្បីឧទ្ទិសដល់ព្រះឥសូរ៕/B