អាជ្ញាធរជាតិអប្សរា ជួសជុល ជណ្តើរឈើ៤កន្លែងនៅប្រាសាទអង្គរវត្តដើម្បី សម្រួលការ ធ្វើដំណើរទស្សនាចររបស់ភ្ញៀវទេសចរ

181
ចែករម្លែក
អាជ្ញាធរជាតិអប្សរា ជួសជុលជណ្តើរឈើចំនួន៤កន្លែងនៅប្រាសាទអង្គរវត្ត ដើម្បីសម្រួលការធ្វើដំណើរទស្សនាចររបស់ភ្ញៀវទេសចរ៕អប្សរា

ដោយគូលែន/សៀមរាប: អាជ្ញាធរជាតិអប្សរាកំពុងតែមមាញឹកក្នុងការ ជួសជុល ជណ្តើរឈើចំនួន៤កន្លែងនៅប្រាសាទអង្គរវត្ត។នេះគឺជាការបញ្ជាក់អោយដឹង ពីអាជ្ញាធរជាតិអប្សរា នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ។

អាជ្ញាធរជាតិអប្សរា បាននិយាយថា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានកំពុងតែជួសជុលជណ្តើរឈើឡើងប្រាសាទអង្គរវត្តចំនួន៤កន្លែង។

អាជ្ញាធរជាតិអប្សរា បានបន្តថា ការជួសជុលទាំងនេះគឺដើម្បីរៀបចំសុវត្ថិភាព សម្រួលការធ្វើដំណើរទស្សនាចររបស់ភ្ញៀវទេសចរនៅប្រាង្គប្រាសាទបុរាណខ្មែរដ៏ល្អឯកនេះ៕