អាជ្ញាធរនឹងចាត់វិធានការដាច់ខាតក្នុងការបង្ក្រាបក្រុមឧទ្ទាមក្រៅច្បាប់,ដែលចង់បំផ្លាញសន្តិសុខសង្គម

141
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញពីការប្តេជ្ញាយ៉ាងម៉ឺងម៉ាត់បំផុតក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមឧទ្ទាមក្រៅច្បាប់ដែលបានប្រកាសប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់រួមទាំងធ្វើអ្វីៗ ដើម្បីចាប់ខ្លួនមេខ្លោងឧទ្ទាមក្រៅច្បាប់ដែលបានបញ្ជាពីក្រៅប្រទេសឲ្យបក្ខពួកខ្លួនធ្វើសកម្មភាពប្រមូលផ្តុំទទួលមេរបស់ខ្លួន និងប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៨កញ្ញា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានលើកឡើងថា៖សម រង្សី បានប្រកាសប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់តែម្តង។ចំពោះការឃុបឃិតជាមួយនឹងក្រុមឧទ្ទាមក្រៅច្បាប់ គឺជាអំពើក្បត់ជាតិត្រូវតែបង្ក្រាប។គោលបំណងនៃការផ្តួលរំលំរាជរដ្ឋាភិបាលគឺគេធ្វើឡើងជាប្រពន្ធ័ដែលយើងមិន អាចបន្ធូដៃបានទេ។
ជាមួយគ្នានេះអ្នកប្រកបរបរអាជីវកម្មណេតកាហ្វេOnlineដោយមានបង្កប់ល្បែងស៊ីសង គឺមានទោសទាំងអ្នកលេង និងម្ចាស់ទីតាំងដែលអាជ្ញាធរមានសមត្ថកិច្ចក៏ដូចអាជ្ញាធរដែនដីត្រូវត្រួតពិនិត្យឲ្យបានម៉ត់ចត់បំផុត។ពាក់ពន្ធ័នឹងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌសូមឲ្យមានការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ តាមទីអារាមទាំងអស់ក្នុងរាជធានីភ្នំពេញ,ការសំរួលចរាចរជូនប្រជាពលរដ្ឋធ្វើដំណើរឲ្យបានស្រួល ជាពិសេសក្នុងរយះពេល៣ថ្ងៃនៃថ្ងៃឈប់សំរាកបុណ្យភ្ជុំ៣ថ្ងៃសុំឲ្យសមត្ថកិច្ចជួយមើលផ្ទះសំបែងប្រជាពលរដ្ឋ និងដាក់វេនប្រចាំការឲ្យបានជាប់ជាប្រចាំ និងផ្សព្វផ្សាយពីការទប់ស្កាត់គ្រោះអគ្គីភ័យផងដែរ៕B/