អាជ្ញាធរផ្អាកការធ្វើចរាចរយានយន្ត​គ្រប់​ប្រភេទ​ដោយសារ​ផ្លូវ​ស្រុត​ខ្លាំង​

241
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​ក្រោយពេល​ជំនន់​ទឹកភ្លៀង​ស្រក​អស់​ធ្វើឱ្យ​កំណាត់ ផ្លូវ​ដែល ត​ភ្ជាប់ ពី ភូមិ វត្ត​តា​មិ​ម​ទៅកាន់​ភូមិ​ឡឥដ្ឋ​តាម​ដងស្ទឹង​សង្កែ​ត្រើយ​ខាងកើត​ត្រូវ​បាក់ស្រុត​យ៉ាងខ្លាំង​នាំឱ្យមាន​គ្រោះថ្នាក់​ជាយថាហេតុ​។​អាជ្ញាធរ មូលដ្ឋាន​សង្កាត់​ព្រែក​ព្រះស្តេច​និង​អាជ្ញាធរ​ក្រុង​បាត់ដំបង​ចុះ បិទ ជា បណ្ដោះអាសន្ន គ្រប់​យានយន្ត​ទាំងអស់​មិន​ថា​ម៉ូតូ​ឬថ​យន្ត​ទេ ដោយសារតែ ផ្លូវ មានការ បាក់ស្រុត ខ្លាំង​។​

កំណាត់ ផ្លូវ​នេះ​ដែល​ត្រូវ​អាជ្ញាធរ​បិទ​បណ្តោះអាសន្ន​នេះ​ស្ថិត​ក្នុងភូមិ​ឡឥដ្ឋ​សង្កាត់​ព្រែក​ព្រះស្តេច​ក្រុង បាត់ដំបង​ដែល ក្រោយ​ជំនន់​ទឹកភ្លៀង​ហូរ​ច្រោះ​បាក់ស្រុត យ៉ាងជ្រៅ ហើយ ខាង មន្ទីរជំនាញ បាន ដឹក​ដី​យកទៅ​ចាក់​បំពេញ​ដើម្បី​ឲ្យ​អ្នកធ្វើដំណើរ​បាន​ឆ្លងកាត់​ជា​បណ្ដោះអាសន្ន​។​

ប៉ុន្តែ​ចំណុច​នេះ​ចាស់ៗ​តែង​ហៅថា​រូង​នាគ​ទោះបីជា​ការចាក់ដី បំពេញ ជា ញឹកញាប់​ក៏ដោយ​តែ ដី ផ្លូវ នេះ នៅតែ ស្រុត ទៅៗ​ជា​បណ្តើរៗ​ដោយ​ខាង​មន្ទីរជំនាញ​គ្មាន​វិធានការ​ណាមួយ​ក្រៅពី​ចាក់ដី​បន្ថែម​តទៅទៀត​ឡើយ​៕S/

​រូប​ថ​តៈ​ចៅសង្កាត់​និង​ក្រុមប្រឹក្សាឃុំ​ព្រមទាំង​ប្រជាពលរដ្ឋ​ច្រក​ដី​ទប់​បិទផ្លូវ​បណ្តោះអាសន្ន​