អាជ្ញាធរមានសមត្ថកិច្ចថា ការគ្រប់គ្រង់ត្រួតពិនិត្យបានម៉ត់ចត់ហើយ លើពលករនិងពលរដ្ឋលើការបង្ការការរីករាលដាលមេរោគកូវីត១៩

75
ចែករម្លែក

ដោយ:ភ្នំស្វាយ/បន្ទាយមានជ័យ ៖ អាជ្ញាធរដែនដីនិងមន្ត្រីមានសមត្ថកិច្ចថា ការគ្រប់គ្រង់ ត្រួតពិនិត្យបានម៉ត់ចត់ហើយលើពលករនិងពលរដ្ឋលើការបង្ការការរីករាលដាលមេរោគកូវីត១៩ ។

លោកអ៊ុ រាត្រី អភិបាលខេត្តនិងជាប្រធានគណៈកម្មការរខេត្តបង្ការទប់ស្កាត់ការរីករាលដាលមេរោគ/ជម្ងឺកូវីត១៩ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៦ខែមីនាឆ្នាំ២០២០ បានជម្រាបជូនគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃនិងជាប្រធានគណកម្មការនេះថ្នាក់ជាតិដឹកនាំដោយសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រូី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៦ខែមីនាឆ្នាំ២០២០ ខណៈចុះសួរសុខទុក្ខមន្ត្រីអាជ្ញាធរ កងកម្លាំងតាមបណ្តោយព្រំដែនកម្ពុជា ថៃក្នុងខេត្តបន្ទាយមានជ័យដែលធ្វើក្នុងនៅស្នាក់ការនគរបាលប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។

លោកអ៊ុ រាត្រី និយាយបន្តថា ៖ ក្នុងខេត្តនេះ មានពលករខ្មែរ ពិសេសពលករដែលធ្វើការនៅប្រទេសថៃ ហើយបង្ខំចិត្តខ្លួនឯងវិលត្រឡប់មកស្រុកកំណើតក្នុងខណៈពេលការផ្ទុះឡើងនិងរីករាលជាសាកលក្នុងនិងក្រៅប្រទេស និងការបិទព្រំដែន ។
លោកបានបន្តថា ៖ គិតត្រឹមថ្ងៃទី២៥ខែមីនា ក្នុងខេត្តបន្ទាយមានជ័យបានទួលពលករខ្មែរត្រឡប់ពីថចំនួន៩.២៩៦នសក់ /ស្រី៤.៥៥៣នាក់ ។

ក្នុងនោះមន្ត្រីអាជ្ញាធរដែនដី មន្ត្រីនគរបាលអន្តោប្រវេសន៍ កងកម្លាំង មន្ត្រីចត្តាឡីស័ក មន្ត្រីសុខាភិបាលនិងគ្រូពេទ្យបានចុះស្រង់ទិន្ន័យ គ្រប់គ្រង ត្រួតពិនិត្យតាមដានសុខភាព បាញ់កំដៅក្នុងខ្លួនរកការចម្លងមេរោគកូវីត១៩ បានចំនួន៥.៣៤៣នាក់ ។
នៅសល់ពីនោះ មន្ត្រីបាននឹងសកម្មចុះធ្វើការងារបន្ត ។

ឭមានសមត្ថកិច្ចរាជរដ្ឋាភិបាលកម្ពជាតាមរយះគណកម្មការណែនាំអោយបង្កើនការគ្រប់គ្រង់ ត្រួតពិនិត្យម៉ត់ចត់លើពលករនិងពលរដ្ឋដើម្បីបង្ការការពារការរីករាលដាលមេរោគកូវីត១៩ ។
លោកអ៊ុ រាត្រី បន្តថា ៖ ក្នុងនោះដែរគណៈកម្មការខេត្តក៏បន្តអោយក្រុមប្រចាំការគ្រប់ថ្នាក់បង្កើនការផ្សព្វផ្សាយ អប់រំណែនាំពីវិធីបង្ការការពារការឆ្លងមេរោគ/ជម្ងឺនេះ ។
ឭឭឭឭហើយខេត្តក៏បានត្រៀមមន្ទិរពេទ្យ៤កន្លែង សណ្ឋាគារ១ ផ្ទះសំណាក់១ សាលារៀន៤ ដែលមានបន្ទប់រាបពាន់និងសម្ភារៈបរិក្ខារបម្រុងទទួលពិនិត្យ ព្យបាលនិងដាក់អោយនៅដោយឡែក១៤ថ្ងៃនូវអ្នកឆ្លងកូវីដ១៩ (បើមាន) ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មការនេះថ្នាក់ជាតិមានប្រសាសន៍ថ្លែងអំណរគុណនិងលើកទឹកចិត្តដល់មន្ត្រីអាជ្ញាធរ កងកម្លាំង មន្ត្រីសុខាភិបាលនិងគ្រូពេទ្យដែលបានខិតខំទ្រោលការងារសន្តិសុខសណ្តាប់ធ្នាប់ សេដ្ឋកិច្ចសង្គម ។ និងចុងក្រោយនេះ លើការងារគ្រប់គ្រង់ ត្រួតពិនិត្យ ថែទាំសុខភាពពលរដ្ឋនិងពិសេសពលករក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីត១៩ ។ ក្នុងនោះ ពលករខ្មែរត្រឡប់ពីធ្វើការនៅប្រទេសថៃដែលវិលត្រឡប់មកកម្ពុជាវិញមាន៣៥.០០០នាក់ ហើយត្រឹមថ្ងៃទី២៥ខែមីនា ។

ហើយរំពឹងថា នឹងមានពលករវិលមកបន្ថែមទៀតក្រោយបិទព្រំដែននេះ ព្រោះជម្ងឺកូវីតត១៩ បាននឹងរាល់ដាលខ្លាំងនៅប្រទេសថៃ និងម្យ៉ាងកន្លែងធ្វើការរបស់ពលករខ្មែរយើងនៅទីនោះ ក៏ត្រូវបានបិទ ។

សម្តេចក្រឡាហោមស ខេង បានជម្រុញអោយកម្លាំងសរុបនេះខិតខំបន្តទៀត ហើយម្ចាស់ការណ៍បានលើសភាពការណ៍រីករាលដាលនៃមេរោគឆ្លងដ៏សាហាវវនេះ ។ក្នុងនោះ ដោយសារអ្នកវិទ្យាសាស្ត្រ អ្នកជំនាញមិនទាន់រកវា៉ក់សាំងសម្រាប់ចាក់បង្ការ ទប់ស្កាត់និងថ្នាំសម្រាប់ព្យបាលជម្ងឺកូវីត១៩ បាននៅឡើយ ។

ហេតុនេះ យើងមានខិតខំឥតសំចៃលើការងារអប់រំផ្សព្វផ្សាយពីវិធីបង្ការទប់ស្កាត់មេរោគ /ជម្ងឺកូវីត១៩នេះ តាមគ្រប់មធ្យោយោបាយឃោសនា។

ហើយណែនាំពលរដ្ឋអោយទៅឆែកសុខភាព ។និងបើរកឃើញអ្នកសង្ស័យឬអ្នកឆ្លងថ្មីត្រូវប្រញាប់នាំទៅរកគ្រូពេទ្យអោយពិនិត្យ ព្យាបាល ហើយដាក់អោយនៅដាច់ដោយឡែកទាំងអ្នកឆ្លង ទាំងអ្នកជម្ងឺនិងទាំងអ្នកមកដល់ថ្មី ។

នាឱកាសនោះ ខុទ្ទកាល័យសម្តេចក្រឡាហោម បានរៀបចំថវិកា សម្ភារៈនិងគ្រឿងឧបភោគ បរិភោគជូនមន្ត្រីរាជការ កងកម្លាំងនៅតាមច្រកព្រំដែន បណ្តោយព្រំដែននិងភូមិសាស្ត្រជាប់ព្រំដែនប្រមាណ១០អង្គភាពផងដែរ ៕/B