អាជ្ញាធរ​កងកម្លាំង​និង​មហាជន​នៅ​ក្រុង​ប៉ោយប៉ែត​បន្ត​សម្អាត​អនាម័យ​និង​បង្ការ​អគ្គិភ័យ

107
ចែករម្លែក

ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​មន្ត្រី​អាជ្ញាធរ​កងកម្លាំង​និង​មហាជន​នៅ​ក្រុង​ប៉ោយប៉ែត​បន្តធ្វើ​ការងារ​សម្អាត អនាម័យ​និង​បង្ការ​អគ្គិភ័យ ។​លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត​កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០ ដឹកនាំ​មន្ត្រីរាជការ​ក្រុង​កងកម្លាំង​នគរបាល​កង​រាជ​អ​វុ​ធ​ហត្ថ​មន្ត្រីសង្កាត់​ប៉ោយប៉ែត យុវជន​និង​សិស្សានុសិស្ស​ជាង​១០០​នាក់​។​ធ្វើ​អនាម័យ​លាង​សម្អាត​និង​ប្រមូល​សំរាម​តាម​ដងផ្លូវ​សាធារណៈ​ចំណុច​រង្វង់​មូល​ផ្លូវជាតិ​លេខ​៥៨ ភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សា​រក​ណ្ត​ល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

​សកម្មភាព​នេះ​ធ្វើឡើង​ឱ្យបាន​មុន​ថ្ងៃទី​២៦​ខែកុម្ភៈ​ឆ្នាំ​២០២០​ជា​ពេលដែល​ក្រុង​នេះ​និង​ខេត្តបន្ទាយមានជ័យ​ត្រៀម​ទទួល​បដិសណ្ឋារកិច្ច​វ​ត្ត​មាន​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​និង​ប្រតិភូ​ដែល​អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៥៨​ពី​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​ទៅ​ក្រុង​សំរោង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​

​លោក​គាត​ហ៊ុល​បាន​រំលឹក​ដែរ​ថា​កន្លងមក​និង​ជ​បន្តបន្ទាប់​រដ្ឋបាល​ក្រុង​និង​សមត្ថកិច្ច​កងកម្លាំង​ពាក់ព័ន្ធ​។​ពិសេស​នគរបាល​ប៉ុស្តិ៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ក៏បាន​ធ្វើ​ការងារ​សង្គម​ដូចជា​សម្អាត​ផ្លូវ​និង​បរិវេណ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​,​បាន​បង្ការ​ទប់ស្កាត់​ព​ន្ល​ត់​អ​គ្គិ៍​ភ័យ​ឆេះ​ស្មៅ​និង​ដំណាំ​, បាន​ថែទាំ​សួនច្បារ​,​បាន​ស្តារ​ប្រព័ន្ធ​លូ​,​បាន​ជួសជុល​សម្រួល​ផ្លូវ​និង​ផ្តល់​អំណោយ​ស្បៀងអាហារ​ដល់​ពលរដ្ឋ​ជួប​ការលំបាក​ជាដើម ៕S/

​រូបថត​៖​អាជ្ញាធរ​កងកម្លាំង​និង​មហាជន​នៅ​ក្រុង​ប៉ោយប៉ែត​បន្តធ្វើ​ការងារ​សម្អាត​អនាម័យ​និង​បង្ការ​អគ្គីភ័យ (​រូប​៖ ភ្នំ​ស្វាយ )​