អាជ្ញាធរ​កម្ពុជា​វៀតណាម​បន្ត​រិត​ចំណង​សាមគ្គីភាព​ខេត្តព្រះវិហារ​និង​ខេត្ត​យ៉ា​ឡាយ​

1040
ចែករម្លែក

​​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​អាជ្ញាធរខេត្ត​ព្រះវិហារ​និង​ខេត្ត​យ៉ា​ឡាយ​វៀតណាម​សន្យា​រឹតចំណង​សាមគ្គីភាព នៅតាម​មូលដ្ឋាន​បន្ថែមទៀត​។​
​គណៈប្រតិភូ​វៀតណាម​នៃ​ខេត្ត​យ៉ា​ឡាយ​ប្រទេស​វៀតណាម ដឹកនាំ​ដោយ​លោក ចូ​វ ង៉ុ​ក​ទន់ អនុប្រធាន​លេខា​បក្ស​កុម្មុយនីស្ត​វៀតណាម ខេត្ត​យ៉ា​ឡាយ និង​ក្រុមការងារ បាន​សន្យា​ពង្រឹង​សាមគ្គីភាព​បន្ថែមទៀត ចាប់តាំងពី​ថ្នាក់ ក្រុង ស្រុក រហូតដល់​មូលដ្ឋាន​ផ្សេងៗ ជាពិសេស​ការ​រឹតចំណង​សាមគ្គីភាព មិត្តភាព​របស់​យុវជន​ជំនាន់​ក្រោយ​។​

​ការអះអាង​នេះ បាន​ធ្វើឡើង​ក្នុងពេលដែល គណៈប្រតិភូ​វៀតណាម បានមក​ជូនពរ​ក្នុងឱកាស​ឆ្នាំ​ថ្មី​ដល់​ថ្នាក់ដឹកនាំ នៃ​ខេត្តព្រះវិហារ និង​បានទទួល​ជួប​ដោយ​លោក អ៊ុន ចាន់​ដា អភិបាល​ខេ​ត្ព្រះ​វិហារ ព្រមទាំង​ថ្នាក់ដឹកនាំ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ស្នងការ​នគរបាល​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៨​នេះ​។​

នៅក្នុង​ជំនួប​នោះ​លោក អ៊ុន ចាន់​ដា បាន​លើកឡើងថា ខេ​ត​ព្រះវិហារ និង​ខេត្ត​យ៉ា​ឡាយ របស់​ប្រទេស​វៀតណាម បាន​រឹតចំណង​សាមគ្គីភាព​ជាមួយគ្នា​ជា​យូរ​មកហើយ ប្រជាជន​ខេត្តព្រះវិហារ បានទទួល​ផលប្រយោជន៍​ជាច្រើន​ពី​ខេត្ត​យ៉ា​ឡាយ ក្នុងនោះ​មាន​ទាំង​វិស័យ​ពាណិជ្ជកម្ម និង​ការទូត​ផងដែរ​។​

ជាមួយគ្នានេះ​លោក ចូ​វ ង៉ុ​ក​ទន់ បានលើកឡើង​ដែរ​ថា ប្រទេស​ទាំងពីរ បាន​ស្រឡាញ​រាប់អាន​គ្នា សាមគ្គី​គ្នា យោគយល់​គ្នា ជាពិសេស​ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយគ្នា ដែល​ធ្លាប់បាន​តស៊ូ​ជាមួយគ្នា​។ លោក​បាន​បន្តថា ខេត្ត​យ៉ា​ឡាយ នឹង​បន្ត​ការ​សាមគ្គី​គ្នា​ដល់​យុវជន​ជំនាន់​ក្រោយ ហើយ​សម្រួល​ឲ្យ​យុវជន​រវាង​ប្រទេស​ទាំងពីរ នឹង​បាន​ជួបគ្នា​រឹតចំណង​សាមគ្គី​គ្នា​បន្តទៀត​៕S/

​អាជ្ញាធរ​កម្ពុជា​វៀតណាម​បន្ត​រិត​ចំណង​សាមគ្គីភាព​ខេត្តព្រះវិហារ​និង​ខេត្ត​យ៉ា​ឡាយ​
​ ​