អាជ្ញាធរ​កម្ពុជា​អរគុណ​ចំពោះ​អាជ្ញាធ​នៃ​ខេត្ត​,​ក្រុង​វៀតណាម​បញ្ជូន​កុមារ​កម្ពុជា​ត្រឡប់មកវិញ​

680
ចែករម្លែក

​ដោយៈ​វៃ​កូ​/​ស្វាយរៀងៈ​អភិបាលខេត្ត​ស្វាយរៀង​អរគុណ​ចំពោះ​អាជ្ញាធរ​និង​អ្នកពាក់ព័ន្ធ​ទាំង​អស់នៃ​ខេត្ត​តៃនិញ​ខេត្ត​ឡុង​អាន​និង​ក្រុង​ហូជីមិញ​(​វៀតណាម​)​ដែល​បានការ​គាំពារ​និង​សម្របសម្រួល​ការបញ្ជូន​ត្រឡប់មកវិញ​នូវ​កុមារ​កម្ពុជា ដែល​បាន​ឆ្លងដែន​ទៅ​ប្រកប​របរ​ផ្សេងៗ​។​

​លោក​ម៉ែន​វិបុល​អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្តស្វាយរៀង​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែតុលា​ឆ្នាំ​២០១៨​នេះ​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​កិច្ចប្រជុំ​ទ្វេភាគី​ស្ដីពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ការពា​រ​កុមារ​ឆ្លងដែន​រវាង​ខេត្តស្វាយរៀង​(​កម្ពុជា​) ជាមួយ​ខេត្ត​ឡុង​អាន ខេត្ត​តៃនិញ និង​ទីក្រុង​ហូជីមិញ​(​វៀតណាម​) ។​

​នៅក្នុង​កិច្ចប្រជុំ​នេះ​ក៍មាន​ការអញ្ជើញ​ចូលរួម​ពី​លោក អ៊ឹម​ហេន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ហូជីមិញ លោក ជិន វ៉ាន់​ចៀន អនុប្រធាន​គណៈកម្មាធិកា​រ​ប្រជាជន​ខេត្ត​តៃនិញ និង​លោកស្រី ង្វៀន ធី​បាច់​ហ្វេ នាយិកា​រង​មន្ទីរ​ពលកម្ម យុទ្ធជន​ពិការ និង​សង្គមកិច្ច​ខេត្ត​ឡុង​អាន ព្រមទាំង​អាជ្ញាធរ​ជាប់​ព្រំដែន សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​របស់​ភាគី​ទាំងពីរ​កម្ពុជា​-​វៀតណាម ប្រមាណ​ជិត ១០០​រូប ។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នេះ លោក​អភិបាលខេត្ត​ស្វាយរៀង​ក៏បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​នៃ​ខេត្ត​តៃនិញ ខេត្ត​ឡុង​អាន និង​ក្រុង​ហូជីមិញ (​វៀតណាម​) ក៏ដូចជា​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ហូជីមិញ​ដែល​បាន​សហការ​យ៉ាង​ល្អប្រសើរ​ជាមួយនឹង​ខេត្តស្វាយរៀង​។​

នៅក្នុង​ការ​គាំពារ​និង​សម្របសម្រួល​ការបញ្ជូន​ត្រឡប់មកវិញ​នូវ​កុមារ​កម្ពុជា​ដែល​បាន​ឆ្លងដែន​ទៅ​ប្រក​បរបរ​ផ្សេងៗ​នៅ​ប្រទេស​វៀតណាម​ប្រកបដោយ​សន្តិសុខ​សុវត្ថិភាព​ស្របទៅតាម​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​រវាង​រដ្ឋា​ភិ​បាល​នៃ​ប្រទេស​ពីរ​កម្ពុជា​-​វៀតណាម ។​

​ជាមួយនេះ​លោក​ម៉ែន​វិបុល​ក៏បាន​សម្ដែង​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការសហការ​រៀបចំ​កិច្ចប្រជុំ​នៅថ្ងៃនេះ​។​បញ្ហា​ប្រឈម​ដែល​ភាគី​ពាក់ព័ន្ធ​ទាំងពីរ​បាន​អនុវត្ត​នាពេល​កន្លងមក​ក្នុង​កិច្ច​គាំពារ​កុមារ​ឆ្លងដែន​ដើម្បី​ឈាន​ទៅលើ​ការដោះស្រាយ​បញ្ហា​នេះ​ប្រកបដោយ​ប្រសិទ្ធភាព។​

​តាមរយៈ​ការចូលរួម​មតិយោបល់​របស់​កិច្ចប្រជុំ​។​ផ្ដល់​ជា​ធាតុ​ចូល​ដ៏​សំខាន់​នៅក្នុង​ការរៀបចំ​ផែនការ​សកម្មភាព​មួយ​ជាក់លាក់​សម្រាប់​ជំរុញ​កិច្ចការពារ​ទប់ស្កាត់​និង​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ជួញដូរ​មនុស្ស​និង​ការកេងប្រវ័ញ្ច​ពលកម្ម​កុមារ​ឆ្លងដែន​លើ​គ្រប់​ទម្រង់​បាន​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត ៕S/

#