អាជ្ញាធរ​កោះកុង​កំពុង​ចាត់​មន្ត្រី​ជំនាញ​វាស់វែង​ទីតាំង​ជីក​កាយ​ដីក្រហម​នៅ​ស្រុក​មណ្ឌលសីមា​

346
ចែករម្លែក

​អត្ត​ប​ទៈ​សុ​ផានី​តាៈ​កោះកុងៈ​អភិបាលរង​ខេត្តកោះកុង​កំពុង​ចាត់​ឱ្យ​មន្ត្រី​មន្ទីរ​រ៉ែ​,​មន្ទីរ​ដែនដី​,​ចុះ​ពិនិត្យ​វាស់វែង​ទីតាំង​អាជីវកម្ម​ជីក​កាយ​ដីក្រហម​មួយកន្លែង​នៅ​ចំណុច​វង្ស​កាក់​ថៈ​ឃុំ​ប៉ាក់​ខ្លង​ស្រុក​មណ្ឌលសីមា ក្រោយ​ទទួល​ព័ត៌មាន​ថា មានការ​ជីក​កាយ​ខុស​ទីតាំង​ដែល​សុំ​អាជ្ញា​បណ្ណ​។​

​លោក សុខ សុ​ទ្ធី អភិបាលរង​ខេត្តកោះកុង បាន​កោះប្រជុំ​បន្ទាន់​ជាមួយ​អភិបាលស្រុក​មណ្ឌលសីមា មន្ត្រី​មន្ទីរ​រ៉ែ​និង​ថាមពល​មេឃុំ​ប៉ាក់​ខ្លង​និង​មេភូមិ​ចាំ​យាម​នៅ​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០១៩​ដើម្បី​ពិនិត្យ​ដោះស្រាយ​បញ្ហា​អាជីវកម្ម​ជីក​កាយ​ដីក្រហម​លក់​នៅ​ភូមិសាស្ត្រ​ស្រុក​មួយ​នេះ​។​ការប្រជុំ​នេះ​ធ្វើឡើង​ក្រោយ​មាន​ពលរដ្ឋ​និង​សារព័ត៌មាន​ចុះផ្សាយ​ពី​ការជីក​កាយ​ដី​ខុស​ទីតាំង​នៃ​ច្បាប់​អនុញ្ញាត​។​

​លោក​អភិបាលរង​ខេត្ត​រូបនេះ​លោក​កំពុង​ចាត់​ឱ្យ​អភិបាលស្រុក​មន្ត្រី​មន្ទីរ​រ៉ែ​ចុះ​ពិនិត្យ​ធ្វើ​និយាម​ការ​ចុច​GPS​ដើម្បី​ឱ្យដឹង​ការពិត​កម្រិតណា​មុន​នឹងមាន​វិធានការ​ជាក់លាក់​។​ចំពោះ​ម្ចាស់​អាជីវកម្ម​ធនធាន​រ៉ែ​ដោយ​បច្ចុប្បន្ន​ដំណើរ​ការជីក​គាស់​កាយ​យក​ដីក្រហម​នៅ​ចំណុច​វង្ស​កាក់​ថៈ​ភូមិ​ចាំ​យាម​ឃុំ​ប៉ាក់​ខ្លង ត្រូវ​ផ្អាក​ជា​បណ្តុះ​អាសន្ន​សិន​។​

​បញ្ហា​នេះដែរ ត្រូវបាន​លោក ប៉ែន ប៊ុន​ឈួ​យ អភិបាលរង​ស្រុក​មណ្ឌលសីមា អះអាង​កាលពី​ថ្ងៃទី​១៤ ខែតុលា​ថ្មីៗ​នះ​ថា​រាល់​ម្ចាស់​អាជីវកម្ម​រកស៊ី​ជីក​កាយ​ដីក្រហម​លក់​មិនអាច​ចេះតែធ្វើ​សកម្មភាព​ទាំង​បំពាន​ដែល​ផ្ទុយ​ពី​ឯកភាព​និង​លិខិតអនុញ្ញាត​របស់​អាជ្ញាធ​រ​បាន​នោះទេ​។​ជៀសវាង​កើតមាន​បញ្ហា​តំបន់​ខ្សែបន្ទាត់​ព្រំដែន​និង​ការរំលោភ​យក​ទ្រ​ព្ប​សម្បត្តិ​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​បម្រើ​ប្រយោជន៍​ផ្ទាល់ខ្លួន​។​

​ជាក់ស្តែង​អាជ្ញាធរ​ស្រុក​បាន​សហការ​ជាមួយ​មន្ត្រី​ការិយាល័យ​ជំនាញ​ស្រុក​ចុះ​ពិនិត្យ​ទីតាំង​អាជីវកម្ម​ជី​កាយ​ដី​មួយកន្លែង​របស់​ឈ្មោះ​ធួន​ប៊ុន​លីម​ចំណុច​ទីតាំង​អាជីវកម្ម​ខាងលើ​។​ជា​លទ្ធផល​អាជ្ញាធរ​ដាក់​ការសង្ស័យ​ហើយ​ណែនាំ​ឱ្យ​មន្ត្រី​ការិយាល័យ​រ៉ែ​ថាមពល​និង​ការិយាល័យ​ដែនដី​កំពុង​ពិនិត្យ​ស្រាវជ្រាវ​ឱ្យ​កាន់តែ​ច្បាស់លាស់​តាម​បច្ចេកទេស​។​ពីព្រោះ​តាម​ទិដ្ឋភាព​ផ្ទាល់​ភ្នែក​ជាក់ស្តែង​នៃ​ដំណើរការ​អាជីវកម្មរ​បស់​លោក​ធួន​ប៊ុន​លីម​មានការ​ជីក​កាយ​លើស​បរិមាណ​និង​ខុស​ទីតាំង​ដែល​ធ្លាប់​ស្នើសុំ​ធ្វើ​អាជីវកម្ម​។​

​ទន្ទឹម​នោះ​លោក​ប៉ែន​ប៊ុន​ឈួ​យ​ព្រមាន​ម្ចាស់​អាជីវកម្ម​ជីក​កាយ​ដី​ទៀតថា​ករណី​រកឃើញថា​មាន​កំហុស​មែន​នោះ នឹង​ប្រឈម​ដក​អាជ្ញា​បណ្ណ​ចោល និង​រង​ការពិន័យ​តាមច្បាប់​ដាច់ខាត​។​ដោយឡែក លោក​ធួន​ប៊ុន​លីម​អា​ជីករ​រកស៊ី​ជីក​កាយ​ដីក្រហម​នៅ​ចំណុច​វង្ស​កាក់​ថៈ​ភូមិ​ចាំ​យាម​លើកឡើងថា​ដី​ដែល​គាត់​កំពុង​ជីក​គាស់​យកទៅ​ចាក់​បំពេញ​ដី​ឡូ​តិ៍​គឺ​សុទ្ធតែ​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​។​ទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន​រួច​អស់ហើយ​នៅឡើយ​តែ​រង់ចាំ​ការចេញលិខិត​ស្នើសុំ​ពី​មន្ទីរ​រ៉ែ​និង​ថាមពល​ប៉ុណ្ណោះ​។​ព្រោះ​ហួស​សុពលភាព​អាជ្ញា​បណ្ណ​អាជីវកម្ម​ដូច្នេះ​ទើប​លោក​បន្តសកម្មភាព​ជា​បណ្តើរៗ​ថែម​។​
​លោក​ធួន​ប៊ុន​លីម​សុំ​បដិសេធថា​ខ្លួន​ធ្វើ​អាជីវកម្ម​ទៅ​តាមតែ​អាជ្ញា​បណ្ណ​ផ្តល់​ក្នុង​១​ឆ្នាំ​ម្តង​ក្នុង​១​ហិច​តា​មិន​ប៉ះពាល់​ខ្សែបន្ទាត់​ព្រំដែន​ទេ​ព្រោះ​ការជីក​កាយ​ទីតាំង​របស់ខ្លួន​សំបូរ​ទៅដោយ​ថ្ម​នៅក្រោយ​ដី​ច្រើន​។​ទើប​អាច​កាយ​រី​កប​ន្តិ​ត​បន្តួច​ដើម្បី​បំពេញតម្រូវការ​ចាក់ដី​ឡូ​តិ៍​អភិវឌ្ឍន៍​មូលដ្ឋាន​។​

​សកម្មភាព​ជីក​ការយក​ដីក្រហម​លក់​នៅ​ក្នុងស្រុក​មណ្ឌលសីមា​ភាគច្រើន​លើ​ខ្នងភ្នំ​ក្បែរ​តំបន់​ខ្សែបន្ទាត់​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ​ដោយមាន​ការបង់​បោះបង្គោល​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។​ក្រោម​ការ​អះអាងថា​មានការ​ទទួលស្គាល់​អាជ្ញាធរខេត្ត ស្រុក និង​មន្ទីរជំនាញ​៕S/