អាជ្ញាធរ​កោះកុង ប្រាប់​ឲ្យ​មេធាវី​ម្នាក់​ផ្អាក​ការឈូសឆាយដី​ព្រៃ​ជាង​២០​ហិក​តា​

354
ចែករម្លែក

ដោយ:សុ​ផានី​តា​/កោះកុង​ ៖ អភិបាលរង និង​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង បាន​ចុះ​ឃាត់ និង​ប្រាប់​ដល់​មេធាវី​ម្នា​ក់នៅ​រាជធានី​ភ្នំពេញ​ផ្អាក​ការឈូសឆាយដី​ព្រៃ​ជាង​២០​ហិច​តា​ជាបន្ទាន់​។ វិធានការ​របស់​អាជ្ញា​ធរ​បែបនេះ ធ្វើឡើង​ក្រោយ​មានការ​រិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​មហាជន និង​មាន​បណ្តាញ​អង្គភាព​សារព័ត៌មាន​ជាច្រើន​ចុះផ្សាយ​ថា អាជ្ញាធរ​មូលដ្ឋាន​ភូមិ ឃុំ​និង​ស្រុក​បូ​ទុម​សាគរ ថា ​បាន​ឃុបឃិត​គ្នា ជា​ប្រព័ន្ធ​ហត្ថលេខា​ទទួល​ស្កាល់​ដី​របស់​រដ្ឋ​ជិត​២០​ហិកតា​អោយ​ឯកជន​។​

​ជន​ដែល​រង​ចោទថា រំលោភបំពាន​ដីព្រៃ​សហគមន៍ និង​ដី​ចំណី​ព្រែក​ស្ថិតក្នុង​ភូមិ​ជី​ត្រេះ ឃុំ​អណ្តូងទឹក ស្រុក​បុ​ទុម​សាគរ មានឈ្មោះ​លោក វង្ស ភ​ក្កី មុខរបរ​ជា​មេធាវី​ម្នាក់​នៅ​រាជធានី​ភ្នំពេញ បានដាក់ គ្រឿងចក្រ​ឈូសឆាយ​យ៉ាង​អាណាធិបតេយ្យ​លើដី​តំបន់​ហាមឃាត់​។​

​លោក ទូ សាវុធ អភិបាលស្រុក​បុ​ទុម​សាគរ បាន​ពន្យល់ថា ដី​ទាំងអស់នេះ មាន​មេ​ទា​ហ៊ាន​សឹក​រង​វ័យក្មេង​ម្នាក់ ឈ្មោះ តុង ហាប់ ជា​អ្នកប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ ដែល​ពួកគាត់​ទៅ​កាប់​ទន្ទ្រាន​ដីព្រៃ​យកមក​លក់​ឲ្យ​លោក ក្នុងតម្លៃ​រាប់ពាន់​ដុល្លា​អាមេរិក ប្រជាពលរដ្ឋ​ទាំងនោះ​ឃើញថា មេ​ទា​ហ៊ាន​មក​ទិញ​ដីព្រៃ​ពួកគាត់​នាំគ្នា​លក់​គ្មាន​សល់​។​

​បន្ទាប់មក​លោក តុង ហាប់ បាន​គួ​ក​ជេរ​បន្ត​លក់​ទៅ​ឲ្យ​អ្នក​នៅ​ភ្នំពេញ​ម្នាក់ មាន ឈ្មោះ វង្ស ភក្ដី អាយុ​៤០​ឆ្នាំ មុខរបរ ជា​មេធាវី ដោយមាន​ឯកសារ​ទិញ​លក់​ពី​ប្រជាពលរដ្ឋ​និង​បាន​ពឹងពាក់ លោក តុង ហាប់ ឲ្យជួយ​មើល​ឲ្យ​គាត់​ថែមទៀត។​

​បើតាម​លោក​អភិបាលស្រុក​បុ​ទុម​សាគរ អះអាង​ទៀតថា ដី​ដែល​គាត់​ហ៊ាន​ចុះ​ហត្ថ លេខា​ឲ្យ​ឈូសឆាយដី​នោះ ដោយយោង​តាម​ឯកសារ​បាន​ទិញ​លក់ ដោយ​គេ​សុំច្បាប់​ឈូសឆាយ​ដីធ្លី​នោះ​មិនមែន​ដីព្រៃ​ទេ​គឺ​ដីចំការ ទើប​គាត់​ចុះហត្ថលេខា​ឲ្យ​មាន​សកម្មភាព​ឈូសឆាយ​។

​ទោះជា​អភិបាលស្រុក​បុ​ទុម​សាគរ​លើក ឡើង​បែបនេះ​ក្តី តែ​ត្រូវបាន​លោក អ៊ឹង វុ​ន្នី អនុប្រធាន​កា​រិ​ល័យ​ឧទ្យាន​ជាតិ​ឆ្លើយ បដិសេធថា រឿងរ៉ាវ​ដីធ្លី​ទាំងអស់នេះ គឺ​ពិតជា​ស្ថិតនៅក្នុង​តំបន់​ឧទ្យាន​ជាតិ​បុ​ទុម​សាគរ ហើយ​គ្មាន​អ្នក​ណាមួយ​ហ៊ាន​ចេញ​លិខិត​អនុញ្ញាតឱ្យ​ឈូសឆាយ​ដីព្រៃ​មាន​លក្ខណ​:​ទ្រង់​ទរាយ​ធំ​យ៉ាង​ដូច្នេះ​ដែរ​។ លោក​បាន​បន្តថា បើ​អ្នកណា​ហ៊ាន​ចេញ​ច្បាប់​ឲ្យ​ទៅ​ឈ្មួញ​អ្នកនោះ​ទទួល ខុសត្រូវ​ខ្លួនឯង។​

​ពាក់ព័ន្ធ​ក្នុង​រឿង​ឈូសឆាយ​ដីព្រៃ​ខាងលើ លោក ជំទាវ មិថុនា​ស ភូ​ថង អភិបាល ខេត្តកោះកុង មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​បន្ទាប់ពី​បាន​ជ្រាប​នូវ​ព័ត៌មាន​ថា មាន​គេ​កំពុង​ឈូសឆាយ​ដីព្រៃ​ទ្រង់ទ្រាយ​លើដី​ព្រៃ ដោយ​ចាត់​លោក សុខ សុ​ទ្ធី អភិបាល រង ចុះ​ពិនិត្យ និង​មាន​វិធានការ​ភ្លាមៗ​តែម្តង​។

​ទន្ទឹម​នោះ លោក ម៉ម ផល្លា ប្រធាន​មន្ទីរ​បរិស្ថាន​បាន​ចាត់​មន្ត្រី​ជំនាញ​របស់លោក ដឹកនាំ​ដោយ​លោក វ៉េ​ត សុនី​ម ប្រធានការិយាល័យ​ឧទ្យាន​ជាតិ និង​លោក អ៊ឹង វុ​ន្នី អនុប្រធាន​ការិយាល័យ​ឧទ្យាន​ជាតិ​ដឹកនាំ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចុះទៅពិនិត្យ​ទីតាំង​ដី​កំពុង​ឈូសឆាយ​ស្ថិតនៅ​ភូមិ​ជី​ត្រេះ ឃុំ​អណ្តូងទឹក ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង របស់​លោក វង្ស ភក្តី អាយុ​៤០​ឆ្នាំ មុខរបរ​ជា​មេធាវី នៅផ្ទះ​លេខ​២ ផ្លូវ​លេខ​៣ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​យោងតាម​កំណត់​នៃ​ចុះ​ពិនិត្យ​វាយតម្លៃ ក្រុមមន្ត្រី​បរិស្ថាន បានបង្ហាញ​លទ្ធផល​ក្រោយ​ការចុះ​ពិនិត្យឃើញថា​៖ អាជ្ញាធ​រដ្ឋបាល និង​កម្លាំង​មន្ត្រី​ជំនាញ បាន​រកឃើញ​មាន​ឯកសារ​ទិញ​លក់​ដែល​ទទួលស្គាល់​ដោយ​លោក​អភិបាលស្រុក​បូ​ទុម​សាគរ ប្រធាន​ការិយាល័យ​ដែនដី​នគរូបនីយកម្ម សំណង់ និង​ភូមិបាល​ស្រុក​បូ​ទុម​សាគរ មេឃុំ​អណ្តូងទឹក និង​មេភូមិ​ជី​ត្រេះ​។ មាន​លិខិតអនុញ្ញាត​សុំ​យក​គ្រឿងចក្រ​ឈូសឆាយ​ទទួលស្គាល់​ដោយ​លោក​អភិបាលស្រុក​បូ​ទុម​សាគរ ប្រធានការិយាល័យ​ដែន ដី​នគរូបនីយកម្ម សំណង់ និង​ភូមិបាល​ស្រុក បូ​ទុម​សាគរ ពិតប្រាកដ​មែន​។ ចំណែកឯ​ផ្ទៃដី​ដែល​រង​ឈូសឆាយ​មាន​ទំហំ​ប្រមាណ​១៥​ហិកតា ដោយ​ប្រើប្រាស់​អេស្កាវ៉ាទ័រ​២​គ្រឿង និង​ត្រាក់ទ័រ​១​គ្រឿង​។

​ក្រុមមន្ត្រី​ជំនាញ​បរិស្ថាន បន្ថែមថា ក្រុមការងារ​ដែល​បាន​ពិនិត្យ​លើ​ចំណុច​និយាម​កា​ចំនួន​១៤​ចំណុច (​នៅសល់​ចំណុច​និយាម​ការ​មួយចំនួនទៀត​មិនទាន់​បានកំណត់ ដោ​យា​សារ​ទីតាំង​មានទឹក​លិច និង​មាន​ភ្លៀង​មិនអាច​កំណត់​បាន ) ទីតាំង​និយាម​កា​ទាំង​១៤​ចំណុច​ដែល​បានកំណត់​នៅលើ​ដី​ដែល​បាន​ឈួ​ស​ឆាយ​គឺ​ស្ថិតនៅក្នុង​តំបន់​សហគមន៍ យោងតាម​សេចក្តីព្រាង​លើ​ការកំណត់​តំបន់​នៃ​ឧទ្យាន​ជាតិ​បុ​ទុម​សាគរ​។

បច្ចុប្បន្ននេះ អាជ្ញាធរខេត្ត និង​កម្លាំង​ជំនាញ​ក្រុមការងារ ចុះ​ឃាត់ និង​ធ្វើ​កិច្ចសន្យា​ជាមួយ​ម្ចាស់​គ្រឿងចក្រ​ប​ញ្ឍ​ប់​សកម្មភាព និង​ដក​គ្រឿងចក្រ​ចេញ​បណ្តោះអាសន្ន​រង់ចាំ​ការពិនិត្យ​លើ​ឯកសារ​ពាក់ព័ន្ធ​សិន​។ ជាក់ស្តែង​ក្រុមការងារ​បាន​ប្រាប់​ទៅ​តំណាង​ម្ខា​ស់ដី​ត្រូវ​ស្នើសុំ​ការអនុញ្ញាត​ទៅ​ក្រសួងបរិស្ថាន ក្រោយពី​ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស​សិក្សា​និយាម​កា​ទាំងអស់ ហើយ​ឃើញ​លទ្ធផល​ថា ដី​ទាំងអស់នោះ​ស្ថិតក្នុង​តំបន់​សហគមន៍​។​

​ការ​វិធានការ​លើ​ឈ្នួ​ញ​រំលោក​ភ​បំពាន​ដី​រដ្ឋ ធ្វើឡើង​ក្រោយ​ការរិះគន់​យ៉ាងខ្លាំង​សាធារណជន និង​ការចុះផ្សាយ​របស់​អង្គភាព​សារព័ត៌មាន​ព្រោងព្រាត​ថា អាជ្ញាធរ​ធ្វើ​មិនដឹងមិនឮ​ពី​ការបំផ្លាញ​ដីព្រៃ​ក្នុង​តំបន់​ការពារ​។​

​ដោយឡែក​លោក សុខ សុ​ទ្ធី អភិបាល រង​ខេត្ត​វិញ លើកឡើង​នៅ​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៩ នេះ​ថា រដ្ឋបាល​ខេត្តកោះកុង ពុំមាន​គំនិត​ចង្អៀតចង្អល់​ណាមួយ​ក្នុង​រឿង​ដែល​មិន​ចេញ​ច្បាប់​អនុ​ញ្ញា​ត្ត​ដល់​ប្រជាពលរដ្ឋ​ម្ចាស់​អាជីវកម្ម ដីធ្លី អោយ​ដំនើរការ​ស្រប​ច្បាប់​​ឡើយ ប៉ុន្តែ​បើ​មានការ​ឈូសឆាយ​លក្ខណ​:​ទ្រង់ទ្រាយ​ធំ​យ៉ាង​ដូច្នេះ ខាង​រដ្ឋបាល​ខេត្តកោះកុង ពុំបាន​លទ្ធភាព​សម្រេច​នោះទេ ពោលគឺ​ទាមទារ​ឱ្យមាន​ការស្នើសុំ​ចេញ​ពីក្រសួងបរិស្ថាន។

ករណីនៅទាន់មានច្បាប់អនុញ្ញាតិពីក្រសួងបរិស្ថានបញ្ហាឈូសឆាយដីព្រៃខាងលើរបស់លោកមេធាវី វង្ស ភក្កី ពិតណាស់វាជាការខុសច្បាប់ ធ្វើឱ្យរដ្ឋបាលខេត្តកោះកុង​ទទួលយកមិនបាន។

គេនៅចាំថា កន្លងទៅ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ធ្លាប់ព្រមាមាន​មន្រ្តីមូលដ្ឋានពីការចុះហត្ថលេខាទទួលទិញលក់ដីធ្លីក្នុងតំបន់អភិរក្សការពារ ប៉ុន្តែ​បញ្ហាដដែលនៅតែបន្តកើតមានឡើងរហូរហែឥតឈប់ឈរ អ្នកល្មើសនៅតែបំពាន និងមន្រ្តីឃិតឃុបនៅតែចុះហត្ថលេខា៕B/