អាជ្ញាធរ​កំពង់ឆ្នាំង​អំពាវនាវ​ឱ្យ​សិស្សានុសិស្ស​លេង​កីឡា​និង​ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន​

415
ចែករម្លែក
  • 10
    Shares

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​លោក​ហ៊ី​ណាត​អភិបាលរង​ខេត្តកំពង់ឆ្នាំង​បាន​អំពាវនាវ​ដល់​សិស្សានុសិស្ស​ឱ្យចូល​រួម​លេង​កីឡា ហើយ​ត្រូវ​ចៀសវៀង​ការ​ទៅ​ប្រព្រឹត្ត​អំពើ​អបាយមុខ​ផ្សេងៗ ជាពិសេស​ចៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​។
​លោក​អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​មានប្រសាសន៍​អំពាវនាវ​បែបនេះ នៅក្នុង​ឱកាស​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ការប្រកួត​កីឡា​សិស្ស​បឋមសិក្សា​និង​មធ្យមសិក្សា​កាលពី​រសៀល​ថ្ងៃទី​១១​ខែកុម្ភៈ​ឆ្នាំ​២០១៩ នៅ​ទីលាន​បាល់ទាត់​ខាងមុខ​សាលាខេត្ត​កំពង់ឆ្នាំង ។​

​លោក​អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​មានប្រសាសន៍​បន្ថែមថា ជាការ​ពិតណាស់​សកម្ម​ភាព​កីឡា​គឺ​បានផ្តល់​នូវ​សារប្រយោជន៍​ចំពោះ​ការកែប្រែ​ឥរិយាបថ លប់បំបាត់​អំពើ​ហឹ​ង្សា ដោយ​បង្ហាញ​នូវ​ភាពទន់ភ្លន់ ។​បង្កើន​គុណភាព​ផ្នែក​សិ​ល​ធម៌ សុជីវធម៌ អោយបាន​សមស្រប​ទៅតាម​ស្មារតី​នៃ​ការលើកកម្ពស់​កិត្យានុភាព​ជាតិ​នៃ​កេរ្តិដំណែល​ប្រពៃណី​វប្បធម៌ អរិយធម៌ អត្តសញ្ញាណ​ជាតិ​និង​សេចក្តីថ្លៃថ្នូ​របស់​ខ្មែ​យើង​។

​លោក​សឹម​ប្រឹម​ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តកំពង់ឆ្នាំង​បានឱ្យដឹងថា​ការប្រកួត​នេះ​ចាប់ដំណើរការ ពីថ្ងៃ​ទី​១១​ដល់​ថ្ងៃទី​១៥ ខែកុម្ភៈ​ឆ្នាំ​២០១៩​។ ដែលមាន​សមាសភាព​ប្រតិភូ គ្រូបង្វឹក និង កីឡាក កីឡា​ការ​នី ចូលរួម​សរុប​ចំនួន ១.៥៤៥ នាក់​៕S/​