អាជ្ញាធរ​កំពុង​ព​ន្លឿ​នស​ង់​ដំបូល​រួម​ជូន​អាជីវករ​ផ្សារ​ច្បារអំពៅ​

1351
ចែករម្លែក

ដោយ​៖​ឆាយា​នាថ / ភ្នំពេញ ៖​អាជ្ញាធរ កំពុង​ព​ន្លឿ​ន​ដឹក​ជ​ញ្ជួ​ន​កម្ទេច​ថ្ម ហើយ​បាន​សិក្សា​គម្រោង​សាងសង់​ដំបូល និង​ធ្វើ​របង​ស័ង្កសី​ហ៊ុមព័ទ្ធ​តូប​លក់ដូរ ដែល​នៅ​សេសសល់ ដើម្បីឱ្យ​ក្រុមអាជីវករ​លក់ដូរ​ប​ណ្តោះ​អាសន្ន និង​ការពារ​សុវត្ថិភាព​ខ្លាច​មាន​ជនខិលខូច​ចូល​លួច​ទ្រព្យសម្បត្តិ​។

​លោក ថេ​ង សុ​ថុល អភិបាលរងខណ្ឌ​ច្បារអំពៅ នៅ​ថ្ងៃទី​២០ ខែមីនា និយាយថា ក្រោយ​កើត​គ្រោះ​អកុសល ក្រុមការងារ​សាលា​រាជធានី​ភ្នំពេញ និង​សាលាខណ្ឌ​ច្បារអំពៅ បាន​ចុះមក​ពិ​និត្យនៅ​កន្លែង​រងគ្រោះ និង​សិក្សា​ពី​គម្រោង​ដែល​ត្រូវធ្វើ​ដំបូល​ផ្សារ​ឱ្យ​អាជីវករ​។ ដោយឡែក​តូប​លក់ដូរ​ដែល​នៅ​សេសសល់​ពី​ភ្លើង​ឆេះ​នឹងត្រូវ​ធ្វើ​របង​ស័ង្កសី​ព័ទ្ធជុំវិញ ដើម្បី​ការពារ​សុវត្ថិភាព ទុកឱ្យ​អាជីវករ​ចូល​លក់ដូរ បណ្តោះអាសន្ន​។ ប៉ុន្ដែ​ពេលនេះ ក្រុមការងារ​មិនទាន់បាន​សាងសង់​នៅឡើយ​ទេ ព្រោះ​កំពុង​ព​ន្លឿ​ន​ការ​ជញ្ជូន​កំទេចកម្ទី​ចេញពី​តំបន់​រងគ្រោះ​ឱ្យអស់​សិន ទើប​ចាប់ផ្តើម​សាងសង់​ដំបូល​និង​របង​។​

​លោក​អភិបាលរង​បញ្ជាក់ថា ដើម្បី​ជំរុញ​ការងារ​ដឹកជញ្ជូន​សំណល់​បាក់បែក​ឱ្យបាន​ឆាប់ ពេលនេះ​គ្រឿងចក្រ​ចំនួន​៣​គ្រឿង និង​រថយន្ត​សម្រាប់​ដឹក​ជាច្រើន​គ្រឿង​ទៀត បានមក​ដល់ទី​តាំងរ​ង​គ្រោះ​ហើយ ដោយ​តម្រូវឱ្យ​ធ្វើការ​ទាំងថ្ងៃទាំងយប់​។ បើតាម​ការវាយតម្លៃ​ពី​ទំហំ​ការងារ​នេះ ក្នុង​ចន្លោះ​ពី​៣​ថ្ងៃ​ទៅ​៥​ថ្ងៃ ក្រុមការងារ​នឹង​សម្រុក​ដឹកជញ្ជូន​កំទេចកម្ទី​ចេញពី​ទីតាំង​រងគ្រោះ​ឱ្យ​រួចរាល់ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល ក្រុមការងារ​ផ្នែក​សាងសង់​របង​និង​ដំបូល​ផ្សារ​។ ចំណែក​តូប​លក់ដូរ ដែល​ត្រូវ​ភ្លើង​ឆេះ​អាជីវករ​យល់ព្រម​ធ្វើ​ដោយ​ខ្លួនឯង​ទៅតាម​ទំហំ​តូប​ដែលមាន​ស្រាប់​។​

​សូមបញ្ជាក់ថា តូប​ដែល​ត្រូវ​ភ្លើង​ឆេះ​អស់​មាន​ចំនួន​៦៤៦​តូប ក្នុងចំណោម​១៤៤៧​តូប បើ​គិត​ជា​ទឹកប្រាក់​បាត់បង់​ដោយសារ​អគ្គិភ័យ​នេះ មាន​ជិត​៥​លាន​ដុល្លារ​អាមេរិក​។ មូលហេតុ​នៃ​អគ្គិភ័យ​នេះ គឺ​ដោយសារ​ឆ្លង​ចរន្តអគ្គិសនី​នៅក្នុង​ផ្សារ​៕L​