អាជ្ញាធរ​ក្រុងព្រះសីហនុ​ព្រមាន​ចាត់ការ​លើ​រថយន្តក្រុង​ដែល​ចត​តាមផ្លូវ​សាធារណៈ​

122
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​រដ្ឋបាល​ក្រុងព្រះសីហនុ​បានចេញ​ការព្រមាន​កាលពី​ល្ងាច​ថ្ងៃទី​២១​តុលា​២០១៩​ថា​អាជ្ញាធរ​នឹង​ចាប់យក​រថយន្តក្រុង​ដែល​ឈប់​ចត​នៅតាម​ផ្លូវ​សាធារណៈ​ក្រៅ​ចំណត​ដើម្បី​ដាក់ពិន័យ​តាម​គោលការណ៍​រៀបចំ​សណ្តាប់ធ្នាប់​របស់​គណបញ្ជាកា​រ​ឯកភាព​រដ្ឋបាលខេត្ត​។

​មន្ត្រីរដ្ឋបាល​សាលាក្រុង​ថ្លែងថា​នេះ​ជាការ​ព្រមាន​ចុងក្រោយ​បន្ទាប់ពី​មន្ត្រី​ចុះ​ធ្វើ​កិច្ចសន្យា​តាម​នីតិវិធី​ជាមួយ​ភាគី​ក្រុមហ៊ុន​រថយន្តក្រុង​ឱ្យ​បញ្ឈប់​ការឈប់​ចត​តាមផ្លូវ​សាធារណៈ​ក្រៅ​ចំណត​។​ការប្រកាស​របស់​រដ្ឋ​បាល​ក្រុងព្រះសីហនុ​ក៏​ជាការ​ឆ្លើយតប​ទៅនឹង​មតិ​រិះគន់​របស់​ពលរដ្ឋ​មហាជន​មួយចំនួន​ដែល​លើកឡើង​តាម​បណ្តាញ​សង្គម​ថា​អាជ្ញាធរ​ហ៊ាន​ចាប់​តែ​ម៉ូតូ​ឬ​រថយន្ត​គ្រួសារ​តូចៗ​មិន​ហ៊ាន​ចាប់​រថយន្ត​ធំ​ដូចជា​រថយន្តក្រុង​ជាដើម​។​ដែល​ឃើញ​ឈប់​ចត​នៅក្រៅ​ចំណត​ម្តុំ​ជិត​មហោស្រព​ចាស់​។

​ជុំវិញ​បញ្ហា​នេះ​មន្ត្រី​សាលាក្រុង​ព្រះសីហនុ​ថ្លែងថា​ការឃាត់​ចាប់​យានយន្ត​ដែល​ចត​ប៉ះពាល់​ផ្លូវ​សាធារណៈ​មិនបាន​គិតថា​រថយន្ត​តូច​ឬ​រថយន្ត​ធំ​ទេ​និង​ថា​កន្លងមក​មាន​រថយន្ត​ក្រុង​មួយចំនួន​ក៍​ធ្លាប់​ត្រូវបាន​អជ្ញាធរ​ចាប់​យកទៅ​ដាក់ពិន័យ​ជា​បន្តបន្ទាប់​ដែរ​៕S/​