អាជ្ញាធរ​ក្រុង​ចុះ​ចាប់យក​រថយន្ត រុឺ​ម៉ក​កង់​បី និង​រថយន្ត មួយចំនួន​ដែល​ម្ចាស់​ចត​ទុកចោល​គ្មាន​សណ្តាប់​ធ្នាប់ បង្កកកស្ទះ​ដ​រាច​រណ៍​

444
ចែករម្លែក

ដោ​យ:​វ​ណ្ណ/​ព្រះសីហនុ​ ៖ ​អាជ្ញាធរ​ក្រុងព្រះសីហនុ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​សា​ធារ​ណះ គោលបំណង​បញ្ជា​ស​នូវ​ការកកស្ទះ​ចរាចរណ៍​ពេលនោះ​ ក៏មាន​ចាប់​លើកយក​ម៉ូតូរ៉ុ​ម៉ក​កង់​៣ និង​រថយន្ត​តូចធំ​មួយចំនួន​ផងដែរ​។​

លោក​អ៊ី សុខ ​ឡេង​អភិបាលក្រុង​ព្រះសីហនុ​អោយដឹងថា រសៀល​ថ្ងៃទី១៣ ​ខែមិថុនា ​ឆ្នាំ​២០១៩​នេះ អាជ្ញាធរ​ក្រុង​ដឹកនាំ​ដោយ​លោក អៀម សារិន អភិបាលរងក្រុង​ព្រះសីហនុ បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅមុខ​ផ្សារលើ ក្នុងនោះ​ក្រុមការងារ​បាន​ចាប់យក​យានយន្ត​មួយចំនួន​ដែល​ម្ចាស់​ចត​ចោល នាំអោយ​កកស្ទះ​ចរាចរណ៍ រួមមាន​ម៉ូតូ​ចំនួន​១៥​គ្រឿង​រថយន្ត​ចំនួន​២គ្រឿង ​និង​យានយន្ត​កង់​បី​ចំនួន​២​គ្រឿង យកទៅ​រក្សាទុក​បណ្តោះអាសន្ន​នៅ​សាលាក្រុង​ព្រះសីហនុ​ដើម្បី​ជាការ​ដាក់​ពិន័​យ​។

​ក្រៅពីនេះ​រថយន្ត​របស់​ជនជាតិ​ចិន​១​គ្រឿង​ផ្សេងទៀត ​ដែល​ចត​ប៉ះពាល់​ផ្លូវ​នៅ​ម្តុំ​មហោស្រព​ចាស់​ ក៏ត្រូវ​បាន​ចាប់​យកទៅ​រក្សាទុក​នៅ​សាលាក្រុង​ដែរ​។

​បើតាម​លោក​អភិបាលក្រុង​បញ្ជាក់ថា យុទ្ធនាការ​នេះ​នឹង​ធ្វើជា​បន្តបន្ទាប់ ក្នុងនោះ​រាល់​យានយន្ត​ដែល​អាជ្ញាធរ​ក្រុង​ឃាត់​ចាប់​នឹង​រក្សាទុក​ច្រើន​ថ្ងៃ មុននឹង​អនុញ្ញាតឲ្យ​ម្ចាស់​នាំយក​ត្រឡប់​ទៅវិញ​៕​B/